ព័ត៌មានជាតិ
បញ្ជាក់សញ្ញាបត្រ ដោយមិនគិតប្រាក់ រយៈពេល៦០ថ្ងៃ សម្រាប់សិស្សនិស្សិត
អាជ្ញាធរខណ្ឌទួលគោកនិងផ្ដល់សេវា នៃការបញ្ជាក់សញ្ញាបត្របាក់ឌុបជូនដល់ប្អូនៗ សិស្សនិស្សិតដែលត្រៀមនឹងប្រលងចូលមហាវិទ្យាល័យនានា ដោយមិនយកប្រាក់ ក្នុងរយៈពេល៦០ថ្ងៃ ដោយចាប់ផ្តើមអនុវត្តចាប់ពី ពួកគាត់ទទួលបានសញ្ញាប័ត្របាក់ឌុបរហូតដល់ថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២១ ដើម្បីជាការលើកទឹកចិត្តដល់ប្អូនៗសិស្សានុសិស្សដែលបានជាប់បាក់ឌុបក្នុងដំណាក់កាលកូវីដ-១៩នេះ។

នេះបើតាមការបញ្ជាក់របស់លោកឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌទូកគោក ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២០របស់ក្រុមប្រឹក្សា ខណ្ឌទួលគោកអាណត្តិទី៣ នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១នេះ នៅសាលាខណ្ឌទួលគោក ក្រោមវត្តមាន លោក ម៉ែន សិរីប្រធានក្រុមប្រឹក្សាខណ្ឌ និងលោក ឯក ឃុនដឿនអភិបាលខណ្ឌទួលគោក។

លោក ឯក ឃុនដឿន បានមានប្រសាសន៍លើកឡើងថា អនុវត្តតាមដីកាសម្រេចរបស់ក្រសួងមហាផ្ទៃ លោកស្នើឲ្យមន្ត្រីពាក់ព័ន្ធទាំងអស់របស់រដ្ឋបាលខណ្ឌទួលគោក ត្រូវចុះស្រង់ស្ថិតិប្រជាពលរដ្ឋ ពិសេសៗសិស្សានុសិស្ស ដែលបានជាប់បាក់ឌុបនៅឆ្នាំនេះ ដើម្បីយើងគ្រប់គ្រងស្ថិតិឲ្យបានច្បាស់លាស់ ក្នុងការផ្ដល់សេវានៃការបញ្ជាក់សញ្ញាបត្របាក់ឌុបជូនពួកគាត់

ដោយមិនគិតប្រាក់ ដោយចាប់ផ្តើមអនុវត្តចាប់ពីពេលដែលពួកគាត់ទទួលបានសញ្ញាបត្របាក់ឌុបរហូតដល់ថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២១។ នេះជាការលើកទឹកចិត្តដល់ប្អូនសិស្ស និស្សិតទាំងអស់ក្នុងដំណាក់កាលដែល ប្រទេសកម្ពុជាប្រឈមនឹងជំងឺកូវីដ-១៩។ លោក ឯក ឃុនដឿន ក៏បានបញ្ជាក់ ផងដែរថា ចំពោះប្អូនៗ ដែលត្រូវបញ្ជាក់សញ្ញាបត្រ មិនយកប្រាក់នេះ គឺធ្វើឡើងចំពោះប្អូនៗដែលស្នាក់នៅរៀនសូត្រនៅក្នុងមូលដ្ឋានខណ្ឌទួលគោក និងសិស្សានុសិស្ស ដែលរៀននៅសាលា ដែលមានមូលដ្ឋានខណ្ឌទួលគោក។
លោក ម៉ែន សិរី ប្រធានក្រុមប្រឹក្សាខណ្ឌទួលគោក បានបញ្ជាក់ផងដែរថា ការបញ្ជាក់ខាងលើនេះ គឺដើម្បីឲ្យការិយាល័យច្រកចេញចូលតែមួយរបស់ខណ្ឌទួលគោក មានជាមូលដ្ឋានក្នុងការធ្វើការនៃការផ្ដល់សេវាកម្មនេះ ជូនទៅដល់ប្អូនៗសិស្សានុសិស្សដែលទើបជាប់បាក់ឌុប ដោយស្វ័យប្រវត្តិ ដោយមិនគិតថ្លៃទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ នេះជាការលើកទឹកចិត្តមួយដ៏ធំមួយរបស់រដ្ឋាភិបាលកម្ពុជា ក្នុងដំណាក់កាលប្រទេសកម្ពុុជាប្រឈមនឹងជំងឺកូវីដ-១៩៕
អត្ថបទ៖ ស្រីរ័ត្ន
សូមចុចអាន៖ វិស័យតែងនិពន្ធប៉ុន្មានឆ្នាំចុងក្រោយ ស្ថិតលើផ្លូវវិជ្ជមាន
-
កីឡា១៧ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា៤ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ១០ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
នយោបាយ២០ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ២០ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ


