ព័ត៌មានជាតិ
តើហេតុអ្វីបានជារបបយោធាភូមាលើកលែងទោសខ្លះដល់លោកស្រី អង់សាន ស៊ូជី?
កាលពីពេលថ្មីៗនេះ របបយោធាមីយ៉ាន់ម៉ា បានប្រកាសដោះលែងអ្នកទោសជាច្រើន ដែលមានជាង៧ពាន់នាក់ ហើយក្នុងនោះ ក៏មានអតីតមេដឹកនាំជាប់ឆ្នោតតាមបែបលទ្ធិប្រជាធិបតេយ្យ គឺលោកស្រី អ៊ុងសាន ស៊ូជី និងអតីតប្រធានាធិបតីនៃប្រទេសមីយ៉ាន់ម៉ាផងដែរ។
លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានវិភាគប្រាប់«កម្ពុជាថ្មី»ថា ការដោះលែងអ្នកទោសរបស់របបយោធាមីយ៉ាន់ម៉ា គ្រាន់តែធ្វើទៅតាមទម្លាប់របស់ប្រទេសនៅពេលមានបុណ្យជាតិធំៗ និងគ្រាន់តែជានយោបាយបញ្ឆោតប៉ុណ្ណោះ។ លោកបណ្ឌិតពន្យល់ថា របបយោធាមីយ៉ាន់ម៉ា ប្រើការលែកលែងទោសនេះ ជាការបញ្ឆោត ដើម្បីឲ្យមតិសាធារណៈ មានការយល់ច្រឡំថា មានការបន្ធូរបន្ថយទោសទៅដល់លោកស្រី អ៊ុងសាន ស៊ូជី និងយកពេលទៅធ្វើអ្វីផ្សេងទៀត។
បើតាមលោកបណ្ឌិត យង់ ពៅ គឺកាលពីដើមឆ្នាំ២០២៣ ដោយមានមតិអន្តរជាតិមួយចំនួនបានសាទរទៅលើការលើកលែងទោសដល់អ្នកជាប់ទោសរាប់ពាន់នាក់ ធ្វើឲ្យសាធារណមតិអន្តរជាតិគិតថា របបយោធាមីយ៉ាន់ម៉ាហាក់បីដូចជាមានការបន្ទន់ឥរិយាបថជាងមុន។ ប៉ុន្តែ ផ្ទុយទៅវិញមិនបានប៉ុន្មានថ្ងៃផង របបយោធាមីយ៉ាន់ម៉ា បែរជាមានការកាត់ទោសប្រហារជីវិតទៅលើសកម្មជននយោបាយមួយចំនួនទៅវិញ។ ហេតុដូច្នេះ ករណីលើកលែងទោសពេលនេះ ក៏មិនខុសគ្នាពីពេលមុនដែរ គ្រាន់តែជានយោបាយបញ្ឆោតមួយប៉ុណ្ណោះ។
លោកបណ្ឌិត យង់ ពៅ បានបន្ថែមថា ការប្រើនយោបាយបញ្ឆោតរបស់របបយោធាមីយ៉ាន់ម៉ា ចំពោះមតិជាតិ និងអន្តរជាតិ គឺដើម្បីក្តោបក្តាប់អំណាចបន្ត ឆ្លៀតកៀបសង្កត់ និងដឹកនាំប្រទេសជាបន្តទៀត ដោយមិនព្រមរៀបចំការបោះឆ្នោតតាមការសន្យារបស់ខ្លួន។ លោក មីន អ៊ុងឡាំង ដែលជាមេដឹកនាំរបបយោធាមីយ៉ាន់ធ្លាប់បានសន្យាថា នៅក្នុងអំឡុងខែសីហា ឆ្នាំ២០២៣នេះ នឹងមានរៀបចំការបោះឆ្នោតជាសកល ប៉ុន្តែ លោកមិនបានធ្វើតាមការសន្យរបស់លោកនោះទេ។
សូមបញ្ជាក់ថា ទោះជាមានការលើកលែងទោសចំពោះលោក ស្រី អ៊ុងសាន ស៊ូជី ពីរបបយោធាមីយ៉ាន់ម៉ាចំនួន៥ករណីក៏ដោយ ក៏លោកស្រី នៅតែមិនត្រូវបានដោះលែងឲ្យមានសេរីភាពនោះដែរ ព្រោះមេដឹកនាំរដ្ឋាភិបាលស៊ីវិលដែលមានវ័យ៧៦ឆ្នាំ រូបនេះ នៅបន្តជាប់ក្តីចំនួន១៤ ករណីទៀត ក្នុងចំណោមក្តីសរុបចំនួន១៩ករណី ដែលត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារ រយ:ពេល ៣៣ឆ្នាំ ឯណោះ៕
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១២ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


