ផ្អើល​អស់​មួយ​បុរី ម្ចាស់​មិន​នៅ​ភ្លើង​ឆេះ​ផ្ទះ សមត្ថកិច្ច​ប្រើពេល​ជិត​មួយ​ម៉ោង ទើប​ភ្លើង​រលត់
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ផ្អើល​អស់​មួយ​បុរី ម្ចាស់​មិន​នៅ​ភ្លើង​ឆេះ​ផ្ទះ សមត្ថកិច្ច​ប្រើពេល​ជិត​មួយ​ម៉ោង ទើប​ភ្លើង​រលត់

Published

on

ផ្ទះ​មួយ​ល្វែង​ដែល​ម្ចាស់ផ្ទះ​ចាក់សោរ​ទុក​ចោល​នៅ​ក្នុង​ បុរី​អចលនទ្រព្យ​អង្គរ​ ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​អស់​មួយ​ចំនួន​ ពលរដ្ឋ​ និង​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ ពន្លត់​ដោយ​មិន​រាល​ដល់​ផ្ទះល្វែង​ដទៃ​ទៀត​នោះ​ទេ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១១​និង​៤៥​នាទី​ ថ្ងៃ​ទី​២៨​ ខែ​ មក​រា​ ឆ្នាំ​២០២១​ ស្ថិត​នៅ​ភូមិ​គោក​ត្នោត​ ឃុំ​ក​ណ្ដែ​ក​ ស្រុក​ប្រាសាទបាគង​ ខេត្តសៀមរាប​ ហើយ​បាន​រលត់​ទៅ​វិញ​នៅ​ម៉ោង​១២​ និង​៣៩​នាទី​ថ្ងៃ​ដដែល​ ។​

​លោក​វរសេនីយ៍ឯក​ លឹ​ម​ សម្បត្តិ​ អធិការ​នគរបាល​ស្រុក​ប្រាសាទបាគង​ បាន​ឲ្យ​ដឹង​ថា​ មាន​ករណី​ភ្លើង​ឆេះ​បុរី​អចលនទ្រព្យ​អង្គរ​ លេខ​ ៦០​ ម្ចាស់​ឈ្មោះ​ នូវ​ សុផល​ អាយុ​ ៣៥​ នៅ​ចំណុច​ ភូមិ​គោក​ត្នោត​ ឃុំ​ ក​ណ្ដែ​ក​ ស្រុក​ប្រាសាទបាគង​ ខេត្តសៀមរាប​ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦​ ចម្ងាយ​ពី​អធិការដ្ឋាន​នគរបាល​ស្រុក​ប្រមាណ​១១​គីឡូ​ម៉េ​ត្រ​។​

ការ​ខូចខាត​ រួម​មាន​ ផ្ទះ​ខ្នង​ ទំហំ​៤×​ ២១​ម៉ែត្រ​ កំពស់​៥​ ម៉ែត្រ​ ប្រក់​ស័ង្កសី​ ជញ្ជាំង​ថ្ម​ ឆេះ​អស់​សម្ភារៈ​នៅ​ក្នុងផ្ទះ​ទាំងស្រុង​​សរុប​ជា​ទឹកប្រាក់​ប្រហែលជា​១២០០០​ដុល្លារ​ ។​

​លោក​បន្ត​ថា​ ករណី​ឆេះ​នេះ​មិន​បណ្ដាល​ឲ្យ​ឆ្លង​ទៅ​អគារ​ដែល​សង់​ជាប់​គ្នា​ទៀត​ទេ​ ប្រជាពលរដ្ឋ​និង​ក្រុម​ពន្លត់​អគ្គិភ័យ​ បាន​គ្រប់គ្រង​ទាន់​ពេល​។​ ក្នុង​ពេល​កំពុង​កើតហេតុ​រថយន្ត​ពន្លត់​អគ្គិភ័យ​ស្រុក​ប្រាសាទបាគង​របស់​ស្នងការ​នគរបាល​ខេត្ត​ និង​រថយន្ត​របស់​អាជ្ញាធរ​អប្សរា​ បាន​ចេញ​ជួយ​អន្តរា​គន៍​។ ក្នុង​នោះ​មាន​ កម្លាំង​ ប៉ុស្ដិ៍​និង​ប្រជា​ការពារ​ និង​ប្រជាពលរដ្ឋ​ ជួយ​អន្តរា​គន៍​ជា​ច្រើន​ផង​ដែល​ ។​

​លោក​វរសេនីយ៍ឯក​ លឹ​ម​ សម្បត្តិ​ បញ្ជាក់​ថា​ ករណី​នេះ​ បណ្តាល​មក​ពី​ទុ​ស្សេ​ខ្សែភ្លើង​ទូរទស្សន៍​ចាប់​ជញ្ជាំង​បង្ក​ជា​អគ្គិភ័យ​ឆាបឆេះ​តែ​ម្ដង​ ខណៈ​ម្ចាស់ផ្ទះ​ចាក់សោរ​ទុក​ចោល​។​

សមត្ថកិច្ច​បាន​ស្នើ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​ប្រុង​ប្រយ័ត្ន​ចំពោះ​ករណី​គ្រោះ​អគ្គី​ភ័យ​ ផង​ព្រោះ​រដូវ​ធ្លាក់​ខ្យល់​ និង​រដូវក្តៅ​បាន​មក​ដល់​ ចឹ​ង​ហើយ​វា​ងាយ​នឹង​ឆាបឆេះ​ណាស់​ ៕

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ3 hours ago

ក្រុម​គ្រូពេទ្យ​រក​ឃើញ​អ្នក​វិជ្ជមាន​កូវីដ១៩ ចំនួន២៩នាក់ នៅ​ខណ្ឌ​ឫស្សីកែវ

ព័ត៌មានជាតិ4 hours ago

រដ្ឋបាល​ខេត្តកណ្តាល​សម្រេច​ផ្អាក​ការលក់​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ​ជា​បណ្ដោះអាសន្ន​

ព័ត៌មានជាតិ5 hours ago

អភិបាល​ខេត្ត​ព្រៃវែង​ ចាត់​វិធានការ​ក្តៅ​ ក្រោយ​រក​ឃើញ​អ្នកវិជ្ជមាន​កូវីដ១៩ ចំនួន​៦នាក់​លួច​ចូល​ខេត្ត​

ព័ត៌មានជាតិ5 hours ago

​រដ្ឋបាល​រាជធានីភ្នំពេញ បង្ហាញ​អត្តសញ្ញាណ​អ្នកវិជ្ជមាន​កូវីដ១៩ ចំនួន១៩៨រូប ដើម្បី​ឲ្យ​អ្នកពាក់ព័ន្ធ​រួសរាន់​យក​សំណាក​ទៅធ្វើតេស្ត

ជីវិតកម្សាន្ដ6 hours ago

ចំណងស្នេហា​៤​ឆ្នាំ​របស់ វ៉ាន់ នី​ឡា មិន​ប្រែ​ព្រួល ទោះ​រង​ការ​សើចចំអក​ពី​អ្នកដទៃ​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services