ព័ត៌មានជាតិ
បេក្ខជនជាប់ឆ្នោត ១២រូប នៃគណបក្សប្រជាជនកម្ពុជា មានអាយុក្រោម ៤៥ឆ្នាំ
លទ្ធផលផ្លូវការ បានបង្ហាញថា គណបក្សប្រជាជនកម្ពុជា បានទទួលជ័យជម្នះក្នុងការបោះឆ្នោតជាតិ អាណត្តិទី៧ នេះ ដោយបានគ្រប់គ្រងអាសនៈចំនួន ១២០។ ក្នុងនោះ បេក្ខជនជាប់ឆ្នោតចំនួន ១២រូប នៃគណបក្សប្រជាជន គឺមានអាយុក្រោម ៤៥ឆ្នាំ ខណៈឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត តំណាងរាស្ត្រជាប់ឆ្នោតមណ្ឌលរាជធានីភ្នំពេញ និងជានាយករដ្ឋមន្ត្រីថ្មី មានវ័យជិត ៤៦ឆ្នាំ។

បើតាមបញ្ជីរាយនាមបេក្ខជនជាប់ឆ្នោត ចេញដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក កើត រិទ្ធ តំណាងរាស្ត្រជាប់ឆ្នោតមណ្ឌលខេត្តបាត់ដំបង លោក ឌិត ទីណា តំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ និងលោក ឃឹង នុភាព តំណាងរាស្ត្រជាប់ឆ្នោតមណ្ឌលខេត្តកំពង់ធំ មានវ័យ ៤៤ឆ្នាំ ដូចគ្នា។

រីឯតំណាងរាស្ត្រជាប់ឆ្នោតនៃគណបក្សប្រជាជន ដែលមានវ័យ ៤៣ឆ្នាំ គឺរួមមាន លោក សាយ សំអាល់ តំណាងរាស្ត្រមណ្ឌលខេត្តព្រះសីហនុ លោក សេង ញ៉ក់ តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ និងលោកស្រី ចម និម្មល តំណាងរាស្ត្រមណ្ឌលខេត្តកំពត។

សម្រាប់ លោក ទៀ សីហា តំណាងរាស្រ្តជាប់ឆ្នោតមណ្ឌលខេត្តសៀមរាប លោក ម៉ាត់ សេត តំណាងរាស្ត្រមណ្ឌលខេត្តកំពត លោក ឃុត ចាន់ដារ៉ា តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងតំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង លោក ស សុខា បានក្លាយជាតំណាងរាស្ត្រវ័យក្មេងរបស់គណបក្សប្រជាជនកម្ពុជា ក្នុងអាយុ ៤២ឆ្នាំ។

ដោយឡែកបេក្ខជនចំនួន ២រូបទៀត នៃគណបក្សប្រជាជនកម្ពុជា ដែលបានជាប់ឆ្នោតជាតំណាងរាស្ត្រ ហើយមានអាយុតិចជាងគេនោះ គឺឯកឧត្តម ហ៊ុន ម៉ានី និង លោក នង វាសនា។ ក្នុងវ័យ ៤០ឆ្នាំ ឯកឧត្តម ហ៊ុន ម៉ានី បានបន្តជាប់ជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ ៣អាណត្តិជាប់ៗគ្នា គឺនៅអាណត្តិទី៥ ទី៦ និងទី៧ នេះ ខណៈ លោក នង វាសនា ក្នុងវ័យ ៤១ឆ្នាំ បានបន្តជាប់ឆ្នោតនៅមណ្ឌលខេត្តកំពង់ធំ ផងដែរ៕
អត្ថបទ៖ ធឿន វ៉ាន់សុង

-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ៣ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ២ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ៨ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
កីឡា១០ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup


