Connect with us

ព័ត៌មានជាតិ

​អ្នក​គ្រប់​គ្រង​បណ្តាញ​សង្គម​​ នាយក​រដ្ឋមន្ត្រី​ថ្មី​កម្ពុជា ​ចាប់​ផ្ដើម​​​ផ្លាស់​ប្ដូរ​ឈ្មោះ​

បានផុស

នៅ

​អ្នក​គ្រប់​គ្រង​បណ្តាញ​សង្គ​ម​ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មី កម្ពុជា​អាណត្តិ​ទី​៧ បានផ្លាស់ប្ដូរឈ្មោះរាល់បណ្ដាញទំនាក់ទំនងសង្គមផ្លូវការរបស់ឯកឧត្តម​​ហើយ​នា​ថ្ងៃ​ទី​៨ ខែ​សីហា​​ ឆ្នាំ​២០២៣​​។ ការផ្លាស់ប្ដូរនេះ គឺដើម្បីបញ្ជាក់ថា បណ្ដាញទំនាក់ទំនងសង្គមទាំងនោះ គឺជារបស់នាយករដ្ឋមន្ត្រីនៃកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បណ្ដាញទំនាក់ទំនងសង្គមរបស់ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បានផ្លាស់ប្ដូរឈ្មោះពី Hun Manet – C.O. Army Cambodia មកជា Dr. Hun manet, Prime Minister of Cambodia។ ការប្ដូរឈ្មោះនេះ គឺប្ដូររាល់បណ្ដាញទំនាក់ទំនងសង្គម ដែលឯកឧត្តមធ្លាប់ប្រើប្រាស់ កន្លងមក ដូចជា គេហទំព័រហ្វេសប៊ុកផ្លូវការ អ៊ីនស្តាក្រាម តិកតុក ឆានែលតេលេក្រាម និងប្រព័ន្ធធ្វីតធ័រ​ជា​ដើម​​។

ការផ្លាស់ប្ដូរនេះទៀតសោត គឺធ្វើឡើងបន្ទាប់ពីព្រះមហាក្សត្រនៃកម្ពុជា បានត្រាស់បង្គាប់ចាត់តាំងឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដើម្បីរៀបចំសមាសភាពរាជរដ្ឋាភិបាលថ្មី អាណត្តិទី៧ កាល​​ពីថ្ងៃ​ទី​៧ ខែ​សីហា ឆ្នាំ​២០២៣ ម្សិលមិញ​​នេះ។

គួរជម្រាបថា គិតមកទល់ពេលនេះ ទំព័រហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត មានអ្នកចុចតាមដានជាង ២លាននាក់ អ៊ីនស្តាក្រាមមានចំនួនជាង ១ម៉ឺននាក់ គណនីតិកតុកមានអ្នកតាមដានចំនួន ១៨ម៉ឺននាក់ និងបណ្ដាញទំនាក់ទំនងសង្គម x (ដែលស្គាល់ថា ធ្វីតធ័រ) មានអ្នកតាមដានចំនួនជាង ៤ម៉ឺននាក់ ខណៈឆានែលតេឡេក្រាមរបស់ឯកឧត្តម មានអ្នកចុចតាមដានចំនួនជាង ៣សែននាក់៕

អត្ថបទ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម