ព័ត៌មានជាតិ
ពាណិជ្ជកម្មកម្ពុជា-អន្តរជាតិ សម្រេចបាន ២៧,៧ ពាន់លានដុល្លារ ៧ខែ ឆ្នាំនេះ
កម្ពុជា មានទំហំពាណិជ្ជកម្មជាមួយអន្តរជាតិ សម្រេចបានប្រមាណជាង ២៧,៧ពាន់លានដុល្លារ រយៈពេល ៧ខែ ឆ្នាំ ២០២៣នេះ ពោលគឺមានការធ្លាក់ចុះជាង ១៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២២ គឺមានជាង ៣២,៨ពាន់លានដុល្លារ។ នេះបើយោងតាមស្ថិតិជញ្ជីពាណិជ្ជកម្មរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ។

យោងតាមតារារបាយការណ៍គយ បានបង្ហាញថា ចាប់ពីខែ មករា-កក្កដា ឆ្នាំ ២០២៣ ការនាំចេញរបស់កម្ពុជា មានទំហំទឹកប្រាក់ជាង ១៣,៥ ពាន់លានដុល្លារ ធ្លាក់ចុះ ១,៨ភាគរយ និងនាំចូលមកវិញ គិតជាទឹកប្រាក់ជាង ១៤,១ពាន់លានដុល្លារ ធ្លាក់ចុះ ២៥,៦ភាគរយ បើធៀននឹងឆ្នាំ ២០២២។
ប្រភពដដែលបញ្ជាក់ថា ចិន នៅតែមានទំហំពាណិជ្ជកម្មជាមួយកម្ពុជាច្រើនជាងគេ សរុបជាង ៧ពាន់លានដុល្លារ កើនឡើង ១,៨ភាគរយ។ ចំណែកអាមេរិក ស្ថិតនៅលេខរៀងទីពីរ ដែលមានទំហំពាណិជ្ជកម្មជាមួយកម្ពុជា សរុបទាំងនាំចេញ និងនាំចូលប្រមាណជាង ៥,៣ពាន់លានដុល្លារ។ ដោយឡែកវៀតណាម នៅលេខរៀងទី៣ បន្ទាប់មកថៃ ជប៉ុន សិង្ហបុរី ឥណ្ឌូណេស៊ី និងប្រទេសផ្សេងៗទៀត។
លោក បណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា មើលឃើញថា ការនាំចេញទំនិញកម្ពុជា ទៅទីផ្សារអន្តរជាតិ នៅតែបន្តធ្លាក់ចុះក្នុងឆមាសទី២។ លោកបានគូសបញ្ជាក់ថា ការនាំចេញរបស់កម្ពុជា មិនអាចមានកំណើនទេ ខណៈដែលវិបត្តិសកលនៅតែបន្តកើតមាន, មានន័យថា សេដ្ឋកិច្ច Slow Down។

បើតាមលោកបណ្ឌិ គី សេរីវឌ្ឍន៍ បច្ចុប្បន្នកម្ពុជា មានការប្រកួតប្រជែងជាមួយប្រទេសអ្នកផលិតជាច្រើនទៀត នៅលើសកលលោក ដែលផលិតនាំចេញទៅកាន់ទីផ្សារដូចគ្នា។ បញ្ហានេះ ដើម្បីឱ្យមានកំណើននៃការនាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិឡើងវិញ លោកបណ្ឌិត បានផ្តល់ជាទស្សនថា កម្ពុជាត្រូវតែព្យាយាមកាត់បន្ថយថ្លៃដើមឱ្យទាបជាងមុន ឬបន្ធូរបន្ថយពន្ធ ឬលក្ខខណ្ឌណាមួយ ដើម្បីជួយសម្រួលដល់ផលិតកម្ម ដើម្បីជំរុញការនាំចេញឱ្យបានច្រើន។
ទន្ទឹមនឹងនេះ លោកមើលឃើញថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ពិតជាមានសារសំខាន់ច្រើន។ ប្រសិនបើកម្ពុជា បង្កើនកិច្ចព្រមព្រៀងជាមួយបណ្តាប្រទេសផ្សេងៗទៀត ក៏អាចរួមចំណែកជួយជំរុញការនាំចេញទំនិញរបស់កម្ពុជា កាន់តែច្រើនផងដែរ។
សម្រាប់ទំនិញសំខាន់ៗ ដែលកម្ពុជា នាំចេញរួមមាន៖ សម្លៀកបំពាក់ ស្រូវ អង្ករ ស្វាយចន្ទី កៅស៊ូ កង់ ម៉ាស៊ីន និងឧបករណ៍អគ្គិសនី គុជខ្យងធម្មជាតិ ឬចិញ្ចឹម ត្បូងថ្ម ស្បែកជើង ស្រោមជើង និងទំនិញផ្សេងៗដទៃទៀត៕

-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
កីឡា២ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានជាតិ៤២ នាទី agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ


