ព័ត៌មានជាតិ
តើធ្វើយ៉ាងណា ដើម្បីឳ្យស្រ្តីក្លាយជាឆ្អឹងខ្នងនៃសង្គម និងសេដ្ឋកិច្ចជាតិ?
ក្រសួងកិច្ចការនារី បានអភិវឌ្ឍផែនការយុទ្ធសាស្ត្រ៥ឆ្នាំដែលមានឈ្មោះថា «នារីរតន:» ដើម្បីជំរុញការបញ្ជ្រាបយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្ត្រី។ មួយវិញទៀត គឺចង់ប្រែក្លាយនារីពីក្រណាត់សរឲ្យទៅជាត្បូងពេជ្រដែលមានតម្លៃចំពោះសង្គមជាតិ។ តើធ្វើយ៉ាងណា ដើម្បីឲ្យស្រ្តីក្លាយជាឆ្អឹងខ្នងនៃសង្គម និងសេដ្ឋកិច្ចជាតិ?

លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី កាលពីពេលថ្មីៗនេះ បានឲ្យដឹងថា ដើម្បីឲ្យនារីក្លាយទៅជាត្បូងពេជ្រ ឬក្លាយជាឆ្អឹងខ្នងនៃសង្គម និងសេដ្ឋកិច្ចជាតិ ផែនការ «នារីរតន:» បានអនុវត្ត៦វិស័យ ដែលជាវិស័យអាទិភាព អាចឲ្យស្ត្រីធ្វើការងារស្មើគ្នានៅក្នុងវិស័យទាំងអស់នោះ។ វិស័យទាំង៦នោះរួមមាន៖

១.វិស័យអប់រំ ត្រូវធ្វើយ៉ាងណាឲ្យស្ត្រី និងក្មេងស្រីទទួលបានការអប់រំ ទាំងចំណេះដឹង ជំនាញ ឲ្យបានកម្រិតខ្ពស់។ ២.វិស័យសុខភាព ត្រូវបង្កើនសុខភាពរបស់ស្រ្តី និងក្មេងស្រី ប្រសិនបើបុគ្គលណាមួយមិនមានសុខភាពមិនល្អនោះ មិនអាចចូលរួមក្នុងការងារសង្គមគ្រួសារ ក៏ដូចជាសង្គមជាតិទាំងមូលបាននោះទេ។ ៣. វិស័យការពារផ្លូវច្បាប់ គឺក្រសួងកិច្ចការនារីសហការជាមួយក្រសួងពាក់ព័ន្ធ ដើម្បីអនុវត្តវិធានការជួយការពារ និងទប់ស្កាត់អំពើហិង្សារទៅលើស្ត្រី និងកុមារី។ ៤.វិស័យសេដ្ឋកិច្ច ធ្វើឲ្យស្ត្រីដែលមានជំនាញ ចំណេះដឹង មានការងារធ្វើនៅក្នុងទីផ្សារការងារ ហើយក៏អាចមានសិទ្ធជ្រើសរើសការងារដែលខ្លួនស្រឡាញ់ពេញចិត្ត។

៥. វិស័យបរិស្ថាន(ស្ត្រី និងបម្រែបម្រួលអាកាសធាតុ)។ បរិស្ថាន មានសារ:សំខាន់ណាស់ ត្រូវធ្វើឲ្យប្រទេសនីមួយៗអនុវត្តបរិស្ថានប្រកបដោយចីរភាព កុំឲ្យមានផលប៉ះពាល់ទៅលើបរិស្ថានខ្លាំង។ ហេតុដូច្នេះ ស្ត្រីក៏មានតួនារីក្នុងការចូលរួមថែរក្សាបរិស្ថានផងដែរ ជាពិសេស ក្នុងបរិការណ៍នៃការប្រែប្រួលអាកាសធាតុ ដែលអាចធ្វើឲ្យប៉ះពាល់សុខភាពមនុស្សលោក។ ៦. វិស័យសាធារណ: និងនយោបាយ(ភិបាលកិច្ច) ក្រសួងកិច្ចការនារីកំពុងសិក្សាមើលទៅលើសមត្ថភាពរបស់ស្ត្រីនីមួយៗ។ ស្ត្រីខ្លះមានសមត្ថភាពខ្ពស់ អាចចូលរួមបំពេញតួនាទីអ្នកដឹកនាំ ដូច្នេះហើយក្រសួងកិច្ចការនារី បានបង្កើតកម្មវិធីមួយ ពង្រឹងសមត្ថភាពរបស់ស្រ្តីដើម្បីឲ្យស្ត្រីអាចទៅបំពេញតួនាទីជាអ្នកដឹកនាំ ទាំងផ្នែកបច្ចេកទេស និងផ្នែកនយោបាយជាដើម។

ទាំងនេះ គឺជាការងារទាំង៦វិស័យដែលក្រសួងកិច្ចការនារី កំពុងអនុវត្តនាពេលបច្ចុប្បន្ន ដើម្បីលើកកម្ពស់ស្ថានភាពរបស់ស្ត្រី លើកកម្ពស់សិទ្ធរបស់ស្ត្រី និងតួនាទីរបស់ស្ត្រីនៅក្នុងសង្គមជាតិ៕
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៥៣ នាទី agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
កីឡា៣ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ


