ព័ត៌មានជាតិ
មន្រ្តីអភិវឌ្ឍន៍សហគ្រាសថៃ សិក្សាពីឱកាសវិនិយោគនៅខេត្តព្រះសីហនុ
លោក Audstti Sroithong នាយកផ្នែកអភិវឌ្ឍន៍សហគ្រាសថៃ បានលើកឡើងថា ខេត្តព្រះសីហនុ មានការអភិវឌ្ឍរីកចម្រើន មានរបៀបរៀបរយគួរឱ្យកោតសរសើរ។ លោកលើកឡើងបែបនេះ នៅក្នុងជំនួបជាមួយអភិបាលរងខេត្តព្រះសីហនុ កាលពីថ្ងៃទី ១៩ សីហា។

បើតាមលោក Audstti Sroithong គោលបំណងនៃការដឹកនាំគណៈប្រតិភូមកកាន់ខេត្តព្រះសីហនុនាពេលនេះ គឺការផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការរវាងសភាពាណិជ្ជកម្មថៃ ជាមួយរដ្ឋបាលខេត្ត និងសភាពាណិជ្ជកម្មខេត្តព្រះសីហនុ ក្នុងការចាប់យកឱកាសវិនិយោគ។
លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានស្វាគមន៍ គណៈប្រតិភូថៃ ដែលមានបំណងបណ្តាក់ទុនវិនិយោគនៅក្នុងខេត្ត ជាការសបញ្ជាក់ពីទំនុកចិត្តចំពោះស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនៅកម្ពុជា ជាពិសេសមានទំនុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋបាលខេត្តព្រះសីហនុ។
លោកអភិបាលរងបានបញ្ជាក់ថា រដ្ឋបាលខេត្តព្រះសីហនុមានទិសដៅជំរុញការធ្វើពិពិធកម្មវិនិយោគនៅក្នុងខេត្ត។ ការជ្រើសរើសខេត្តព្រះសីហនុ ជាគោលដៅនៃការវិនិយោគពិតជាត្រឹមត្រូវ និងសមស្រប ដោយខេត្តព្រះសីហនុជាខេត្តជាប់មាត់សមុទ្រ មានឆ្នេរសមុទ្រ មានកោះដ៏ស្រស់ស្អាត មានធនធានធម្មជាតិក្រោមសមុទ្រ មានហេដ្ឋារចនាសម្ព័ន្ធសម្បូរបែប រាប់ទាំងកំពង់ផែទឹកជ្រៅ អាកាសយានដ្ឋានអន្តរជាតិ ផ្លូវដែក ផ្លូវល្បឿនលឿន តភ្ជាប់ទៅកាន់រាជធានីភ្នំពេញ ដែលបាននឹងកំពុងនាំភ្ញៀវមកកាន់ខេត្តព្រះសីហនុកាន់តែច្រើន ជាមួយគ្នានឹងការជួយលើកកម្ពស់សេដ្ឋកិច្ចខេត្ត។
លោកបានបន្ថែមទៀតថា ក្នុងរយៈពេល៣ខែចុងក្រោយនេះ មានការកើនឡើងនូវតម្រូវការ បន្ទប់ស្នាក់នៅយ៉ាងខ្លាំង ពោលគឺសណ្ឋាគារប្រណីតមួយចំនួនមានភ្ញៀវកក់ពេញ ជាពិសេសនាថ្ងៃចុងសប្តាហ៍ ដែលនេះជានិន្នាការងើបឡើងវិញនៃលំហូរទេសចរណ៍ជាតិ និងអន្តរជាតិ។
ភាគីទាំងពីរ ក៏បានបង្ហាញអំពីបំណងក្នុងការរៀបចំព្រឹត្តិការណ៍អន្តរជាតិមួយចំនួនដូចជា ពិពរណ៍ពាណិជ្ជកម្មកម្ពុជា-ថៃ និងការរត់ម៉ារ៉ាតុងនៅខេត្តព្រះសីហនុជាដើមផងដែរ៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


