ព័ត៌មានជាតិ
គ្រឹះស្ថានសិក្សារដ្ឋនៅឃុំកោះស្ដេច កំពុងអនុវត្តការលក់ចំណីអាហារមានសុវត្ថិភាពចំពោះសិស្ស
សាលាបឋមសិក្សាកោះស្តេច និងវិទ្យាល័យកោះស្តេច ស្ថិតនៅលើកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង បាននិងកំពុងអនុវត្តការលក់ដូរចំណីអាហារណាដែលមានសុវត្ថិភាពចំពោះសុខភាពសិស្សានុសិស្ស។

តបនឹងការណែនាំរបស់ក្រសួង និងមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង គេសង្កេតឃើញមានគ្រឹះស្ថានសិក្សារដ្ឋមួយចំនួនក្នុងភូមិសាស្ត្រខេត្ត បានបំផុសស្មារតីលក់ដូរចំណីអាហារណាដែលមានសុវត្ថិភាពខ្ពស់ចំពោះសុខភាពកុមារ និងសិស្សានុសិស្ស ជំនួសឲ្យមិនលក់ដូរចំណីអាហារ ឬ ភេសជ្ជៈធ្វើឲ្យខូចសុខភាពនោះឡើយ។ ចំណោមសាលារៀនទាំងនោះ មានសាលាបឋមសិក្សា និងវិទ្យាល័យកោះស្តេច បាននិងកំពុងអនុវត្តជាគំរូមុនគេ។

លោក ភោគ ហឿន នាយកវិទ្យាល័យកោះស្តេច បានឲ្យដឹងនៅថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២៣ នេះថា លោក និងអ្នកគ្រូ លោកគ្រូ កំពុងជំរុញធ្វើយ៉ាងណាអ្នកលក់ដូរក្នុងសាលារៀនត្រូវធ្វើនំចំណីអាហារផលិតដោយផ្ទាល់ដៃតែម្ដង ដើម្បីលក់ជូនសិស្សានុសិស្សសម្រាប់បរិភោគប្រចាំថ្ងៃ។

នាយកវិទ្យាល័យកោះស្តេច បន្ថែមទៀតថា ចំណាត់ការលក់ចំណីអាហារបែបខ្មែរនេះ ធ្វើឡើងជិត ១ សប្តាហ៍ហើយ រីឯការហាមលក់ភេសជ្ជៈកំប៉ុង ឬ ប្រហុក និងចំណីអាហារមិនសមប្រកប បានបិទផ្អាកតាំងពីខែកុម្ភៈ ឆ្នាំ ២០២៣ មកម្ល៉េះ។

បើតាមលោក ភោគ ហឿន ការផ្ដើមធ្វើគំរូល្អលក់ចំណីអាហារដែលមិនប៉ះពាល់ដល់សុខភាពកុមារ និងសិស្សតាមសាលារៀន ត្រូវបានមាតាបិតាអាណាព្យាបាលសិស្ស ពេញចិត្តគាំទ្រយ៉ាងខ្លាំងនូវសកម្មភាពដ៏ល្អប្រពៃនេះ។ ចំណីអាហារដែលកំពុងលក់ជូនសិស្ស មានដូចជា ៖ នំក្រូច នំពុម្ព នំទ្រាប នំចាក់ក្រចាន់ នំចេកក្រឡុក ទឹកដោះគោជូរ និងគុយទាវ ជាដើម…។

លោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង កាលពីថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០២៣ កន្លងទៅ តាមរយៈលិខិតរបស់ខ្លួនគឺបានជូនដំណឹងទៅកាន់លោក លោកស្រី អភិបាលក្រុងស្រុក អប់រំហាមប្រាមមិនឲ្យលក់ដូរនំចំណីអាហារណាមិនមានការត្រួតពិនិត្យ ឬ ចំណីអាហារចម្អិនមិនបានល្អត្រឹមត្រូវ ចំណីអាហារមិនបានត្រួតពិនិត្យច្បាស់លាស់ និងចំណីអាហារដែលមានរសជាតិផ្អែម ឬ ប្រៃខ្លាំងដែលដាក់លក់នៅតាមគ្រឹះស្ថានសិក្សា។

លោក ង៉ែត ឡឹង ក៏ជំរុញដល់លោកប្រធានការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលក្រុងស្រុកជុំវិញខេត្តកោះកុង ត្រូវចុះត្រួតពិនិត្យការលក់ដូរនំចំណីអាហារ និងធ្វើអនាម័យតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនដូចតាមសេចក្ដីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០១៩។

ចំណីអាហារ និងភេសជ្ជៈដែលក្រសួងអប់រំ ហាមឃាត់មិនឲ្យតាំងលក់ដូរក្នុងសាលារៀន រួមមាន ៖ ទី១-ចំណីអាហារគ្រប់ប្រភេទដែលហួសកំណត់កាលបរិច្ឆេទ។
ទី២-គ្រឿងស្រវឹង និងផលិតផលថ្នាំជក់គ្រប់ប្រភេទ។
ទី៣-ចំណីអាហារដែលមិនមានប្រភពច្បាស់លាស់។
ទី៤-ភេសជ្ជៈប៉ូវកម្លាំង ភេសជ្ជៈផ្អែមខ្លាំង កាហ្វេ ការ៉េម ទឹកស៊ីរ៉ូប៍គ្រប់ប្រភេទ។
ទី៥-ស្ករសូកូឡា ស្ករគ្រាប់ និងស្ករកៅស៊ូគ្រប់ប្រភេទ និងទី-៦. ចាហួយគ្រប់ប្រភេទ នំដូណាត់ នំផ្អែមខ្លាំង៕
អត្ថបទ ៖ សិរីវឌ្ឍនៈ


-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


