ព័ត៌មានជាតិ
យុទ្ធសាស្ត្របញ្ចកោណ នឹងផ្អោតជាសំខាន់លើការពង្រឹងគោលការណ៍នីតិរដ្ឋ
នៅក្នុងកិច្ចប្រជុំពេញអង្គលើកដំបូង នៅព្រឹកថ្ងៃទី២៤ ខែសីហានេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសឱ្យអនុវត្ត «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» ដែលក្នុងនោះ រាជរដ្ឋាភិបាល នឹងផ្អោតជាសំខាន់លើការពង្រឹងប្រសិទ្ធភាពច្បាប់ និងប្រព័ន្ធយុត្តិធម៌។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា ការលើកកម្ពស់ និងពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងប្រព័ន្ធយុត្តិធម៌នេះ គឺមានគោលដៅជាយុទ្ធសាស្ត្រផ្ដោតលើការពង្រឹងគោលការណ៍និតីរដ្ឋ ពង្រឹងការប្រយុទ្ធប្រឆាំងអំពើរំលោភបំពានដោយអយុត្តិធម៌ និងការពង្រឹងភាពជឿទុកចិត្តរបស់ពលរដ្ឋមកលើវិស័យយុត្តិធម៌នៅកម្ពុជា។
ជាមួយការពង្រឹងលើប្រព័ន្ធច្បាប់នេះ ឯកឧត្តមបណ្ឌិត ក៏បានប្រកាសនូវការលើកកម្ពស់ និងពង្រឹងភាពស្អាតស្អំក្នុងរដ្ឋបាលសាធារណៈ ដែលមានគោលដៅយុទ្ធសាស្ត្រផ្ដោតលើការពង្រឹងភាពស្អាតស្អំ ភាពសុច្ចរឹត និងភាពជឿទុកចិត្តចំពោះរដ្ឋបាលសាធារណៈ ដើម្បីរួមចំណែកដល់ការអភវឌ្ឍសង្គមសេដ្ឋកិច្ច ប្រកបដោយប្រសិទ្ធភាព បរិយាប័ន្ន និងចីរភាព។

តាមរយៈយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១នេះ រាជរដ្ឋាភិបាលថ្មី អាណត្តិទី៧ ក៏នឹងបន្តគោលដៅជាយុទ្ធសាស្ត្រលើការពង្រឹង និងការកែទម្រង់ក្រសួងស្ថាប័នសាធារណៈ ឱ្យមានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត ដើម្បីបម្រើផលប្រយោជន៍ជាតិ និងផ្ដល់សេវាដ៏ល្អជូនប្រជាជន។
បន្ថែមពីនេះ រាជរដ្ឋាភិបាលរបស់ឯកឧត្តម ហ៊ុន ម៉ាណែត នឹងបន្តលើកកម្ពស់សមត្ថភាពធនធានមនុស្ស និងការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តការងារ តាមរយៈការកសាងធនធានមនុស្ស ប្រកបដោយសមត្ថភាព ជំនាញ ឆន្ទៈ ម្ចាស់ការ និងក្រមសីលធម៌វិជ្ជាជីវៈ ស្របតាមតួនាទី និងការទទួលខុសត្រូវ។ ទន្ទឹមនេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងនាមជានាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងផ្ដោតលើការពង្រឹងអភិបាលកិច្ចក្នុងវិស័យឯកជន និងធុរកិច្ចផងដែរ ដើម្បីពង្រឹងជំនឿទុកចិត្តរបស់តួអង្គពាក់ព័ន្ធនានាមកលើវិស័យឯកជន និងធុរកិច្ច តាមរយៈការជំរុញអភិបាលកិច្ចល្អក្នុងវិស័យឯកជន និងធុរកិច្ចនេះ។

កិច្ចប្រជុំពេញអង្គលើកដំបូង នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣នេះ គណៈរដ្ឋមន្រ្តីថ្មី នីតិកាលទី៧ ក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានរបៀបវីរៈចំនួន៤ គឺទី១.ការប្រកាសឱ្យអនុវត្ត «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១»។ ទី២.ការពិនិត្យ និងសម្រេចលើសេចក្តីព្រាងច្បាប់ស្តីពីការកែសម្រួលឈ្មោះ «ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច» ទៅជា «ក្រសួងអធិការកិច្ច»។ ទី៣.ការពិនិត្យ និងសម្រេចលើសេចក្តីព្រាងច្បាប់ស្តីពីការបង្កើត «រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន»។ និង៤ ការណែនាំរបស់នាយករដ្ឋមន្ត្រី អំពីរបៀបរបបការងារ និងកិច្ចដំណើរការនៃគណៈរដ្ឋមន្ត្រី៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
សន្តិសុខសង្គម១ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


