Connect with us

ព័ត៌មានជាតិ

ប្រវត្តិតស៊ូ​ឥស្សរជន​កំពូល​កម្ពុជា ៧ រូប រំលេច​ចងក្រង​​ជា​​សៀវភៅ​និង​ភាពយន្ត​​​ ទុក​ជា​ការ​ចងចាំ​​ដល់​យុវជនជំនាន់ក្រោយ

បានផុស

នៅ

​ឥស្សរជន​ជា​​ថ្នាក់​ដឹក​នាំ​​កម្ពុជា​ចំនួន ៧ រូប ដែល​បាន​តស៊ូ​សាង​គុណ​បំណាច់​ដល់​ជាតិ​មាតុភូមិ ​ត្រូវ​បាន​ចងក្រង​ជា​សៀវភៅ​ និងផលិតជា​ខ្សែ​​ភាពយន្ត​ បន្សល់​ទុកជា​ប្រវត្តិសាស្រ្ត​ចងចាំ​សម្រាប់ដល់មនុស្សគ្រប់ស្រទាប់វណ្ណៈ និងយុវជនជំនាន់ក្រោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​ការ​​រំលេច​​ពី​​​ប្រវត្តិ​តស៊ូ​របស់​ឥស្សរជន​កម្ពុជា ៧ រូប ដើម្បីបង្ហាញពីការ​​លះបង់​ និង​សាង​គុណបំណាច់​ចំពោះជាតិ​ តាំង​ពី​ក្នុង​ដំណាក់កាល​ប្រទេស​មានសង្រ្គាម​ រហូត​នាំ​ប្រទេស​ជាតិ​មាន​ស្ថេរភាព​មាន​ការអភិវឌ្ឍ​រីកចម្រើន។

. សម្ដេច​តេជោ​ ហ៊ុន សែន

ប្រវត្ត​តស៊ូ​របស់​អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា សម្ដេច​តេជោ ហ៊ុន​ សែន ត្រូវ​បាន​លោក ពៅ សុខ ​ទី​ប្រឹក្សា​ផ្ទាល់​របស់​សម្ដេច​តេជោ ​លើក​យកមក​ចង​ក្រង​ជា​​សៀវភៅ​ដើម្បី​ទុក​ដល់​កូន​ខ្មែរ​ជំនាន់​ក្រោយ​បាន​ដឹង​ពី​ប្រវត្តិ​ស្នាដៃ ការ​កសាង​ប្រទេស​ជាតិ​​ និង​ការ​តស៊ូ​ជា​ច្រើនកន្លងមក។

លោក ពៅ សុខ បាន​ចង​ក្រង​សៀវភៅ​ ​«សម្ដេច ហ៊ុន សែន កំពូល​ស្ថាបនិក និងបិតា​សន្តិភាព​របស់​កម្ពុជា» ដែល​លោក​​បាន​ចំណាយ​ពេល​ជាង ១០ ឆ្នាំ​ សិក្សា​ស្រាវជ្រាវ និង​ប្រមូល​ទិន្នន័យ​ផ្សេង​ៗ​ជាមួយ​សៀវភៅ​ដែល​​មាន​កម្រាស់​ជាង​ ៦០០​ទំព័រ​។

នៅក្នុង​សៀវភៅ​នេះ បង្ហាញ​ពី​វីរភាព​ដ៏​អង់អាច​ក្លាហានរបស់ថ្នាក់​នាំ​ជាតិនៃ​គណបក្ស​ប្រជាជន​កម្ពុជា ជាពិសេស​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល បាន​លះបង់​អាយុជីវិត លះបង់​គ្រួសារ យកអាយុ​ជីវិត​ធ្វើជា​ដើមទុន ដើម្បី​ស្វែងរក​សន្តិភាព និង​បញ្ចប់សង្គ្រាមទាំងស្រុង​នៅ​កម្ពុជា​។

សៀវភៅ​នេះ ក៏បាន​រំលេច​ពី​មហា​គុណសម្បត្តិ គុណបំណាច់ដ៏​ធំធេងរបស់សម្តេច តេ​ជោ ហ៊ុន សែន ក្នុងការ​ធ្វើ​អ្វីៗ​គ្រប់យ៉ាង​ដើម្បី​ជាតិ​មាតុភូមិនិង​ប្រជាជន​កម្ពុជា​។

​សៀវភៅ​មាន​ចំណង​ជើង​ថា «អ្នក​យុទ្ធសាស្ត្រ​វ័យ​ក្មេង​នៅ​អាស៊ី» ភាគ​១ ដែល​បាន​បោះ​ពុម្ព​ផ្សាយ​នៅ​ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា ឆ្នាំ​២០២១​ មានកម្រាស់ជាង ៤០០ ទំព័រ ជាស្នាដៃមួយ​ទៀត​របស់​លោក ពៅ សុខ ក៏​បាន​សរសេរ​រៀបរាប់ពីដំណើរស្វែងរកសន្តិភាពរបស់សម្តេច ហ៊ុន សែន ចាប់ពីអំឡុងឆ្នាំ១៩៨៧ ដល់ឆ្នាំ១៩៩៣។

សៀវភៅនេះ​លើកបង្ហាញពី​​មេរៀនយុទ្ធសាស្រ្ត សារអប់រំសម្រាប់អ្នកនយោបាយជំនាន់ក្រោយ ឬមនុស្សគ្រប់ជំនាន់តទៅមុខទៀតយកជាគំរូដើម្បីបញ្ចៀសការបែកបាក់ជាតិ និងដើម្បីរំលត់បញ្ចប់សង្រ្គាម បង្រួបបង្រួម ផ្សះផ្សាជាតិ ដើម្បីសន្តិភាពនៅកម្ពុជាទាំងមូល។

ដោយឡែក «សៀវភៅ សម្ដេច ហ៊ុន សែន ៣ យន្ត​កា​រ​ឈ្នះ​កូវីដ-១៩» ជាស្នាដៃរបស់​លោក ​ពៅ សុខ បា​ន​បង្ហាញ​​កា​ន់​តែ​ច្បាស់​​អំពី​ទេព​កោស​ល្យសិ​ល្បៈ​នៃ​ក​កា​រ​ដឹ​កនាំ ការចាត់ចែង កា​របែងចែកការងារដ៏ប៉ិនប្រស​ប់រ​បស់ស​ម្ដេចតេ​ជោ ​ហ៊ុន សែន ក្នុង​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំង ការទប់ស្កាត់ ការរីករាលដាលជំងឺដ៏កាចសាហាវកូវីដ-១៩។

២. សម្ដេច​កិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី

ស្ថិត​ក្រោម​ស្នាដៃ​របស់​លោក​ ពៅ សុខ ដដែល​ សៀវភៅ «ទឹក​ចិត្ត​អ្នក​ជួយ​សង្គ្រោះ​» ដែល​មាន​កម្រាស់​ជាង ៤០០​ទំព័រ ​​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០២១ បានរៀបរាប់ពីដំណើរជីវិតដ៏ជូរចត់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងប្រជាជនខ្មែរក្នុងសម័យសង្រ្គាមបង្ហូរឈាមរវាងខ្មែរ និងខ្មែរ និងយុគសម័យដ៏មហារន្ធត់វេទនា នៃការកាប់សម្លាប់ បង្អត់អាហារ ធ្វើការហួសកម្លាំង៣ឆ្នាំ ៨ខែ២០ថ្ងៃ ដែលដឹកនាំដោយ ពួក ខ្មែរក្រហម ប៉ុល ពត។

ដោយឡែក លោក ឆាយ សុផល អ្នកនិពន្ធសៀវភៅដ៏ល្បីមួយរូបទៀត​ ក៏​បាន​ចង​ក្រង​សៀវភៅ​ប្រវត្តិ​ស្ត្រី​ខ្មែរ​ទី​១ ​ក្រោម​ចំណង​ជើង​ថា «ប៊ុន​-រ៉ានី ភរិយា​បុរស​ខ្លាំង​នៃ​កម្ពុជា​»​ «BUN RANY – THE WIFE OF CAMBODIA’S STRONG MAN»។

សៀវភៅមួយក្បាលនេះ ​បាន​ចេញ​ផ្សាយ​ជា​ភាសា​ខ្មែរ​នៅ​ថ្ងៃ​ទី​១៩ ខែ​ឆ្នូ ឆ្នាំ​២០១៩ និង​​ជា​ភាសា​បរទេស​នៅ​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០២០។ សៀវភៅ​នេះ​​មាន​កម្រាស់​​ជាង​ ៣០០​ទំព័រ និងបាន​​បោះ​ពុម្ព​ផ្សាយ​ចំនួន ៣​ ម៉ឺន​ច្បាប់​សម្រាប់​លក់​ និង​ចែក​ចាយ​ដល់​ថ្នាក់​ដឹក​នាំ​និង​ដាក់តម្កល់​តាម​បណ្ណាល័យ​​នានា។

«ប៊ុន​-រ៉ានី ភរិយា​បុរស​ខ្លាំង​នៃ​កម្ពុជា​» គឺ​ជា​សៀវភៅ​ដែល​បាន​ចង​ក្រង​ឡើង​ឆ្លុះ​បញ្ចាំង​ពី​ជីវិត​ពិត​របស់​សម្ដេច ប៊ុន​ រ៉ានី​ផ្ទាល់ និង​បទ​ពិសោធន៍​ដែល​បាន​ឆ្លង​កាត់​នូវ​រាល់​កាលៈទេសៈ​គ្រប់​រសជាតិ ផ្អែម ល្វីង ជូរចត់ ទម្រាំ​បាន​ដូច​បច្ចុប្បន្ន​។

សៀវភៅនេះ ក៏​បាន​ឆ្លុះ​បញ្ចាំង​​ពី​ជីវិត​របស់​ សម្ដេច ប៊ុន រ៉ានី តាំង​ពី​នៅ​កុមារ​ភាព​ ប្រវត្តិ​នៃ​ការ​សិក្សា ការ​ក្លាយ​ជា​មេទ័ព ការ​បែក​ពី​ស្វាមី ស្ថិត​នៅ​ក្នុង​សម័យ​នៃ​ការ​សម្លាប់​ផ្ដាច់​ពូជ​ ព្រម​ទាំង​បង្ហាញ​ពី​ការ​​បំពេញ​តួនាទី​ជា​ម្ដាយ ជា​ភរិយា​របស់​ថ្នាក់​ដឹក​នាំ​ និង​ពេល​ដែល​សម្ដេច​ ប៊ុន រ៉ានី បាត់បង់​ឪពុក​នៅ​ក្នុង​របប​ខ្មែរ​ក្រហម​។ លើសពីនេះ សៀវភៅ​ «ប៊ុន​-រ៉ានី ភរិយា​បុរស​ខ្លាំង​នៃ​កម្ពុជា​» ក៏​បាន​បង្ហាញ​ឱ្យ​ដឹង​ថា សម្តេច​ ប៊ុន​ រ៉ា​នី ចេះ​ក្បួនសឹក និង​ធ្លាប់​ធ្វើ​សង្គ្រាម​តតាំង​នឹង​សត្រូវ​ដោយ​អាច​ប្រើ​កាំភ្លើង​ជាច្រើន​ប្រភេទនិង​ចេះ​គប់​គ្រាប់បែក​ជាដើម។

. ឯក​ឧត្ដម​ទេសាភិបាល​បណ្ឌិត ហ៊ុន ម៉ាណែត

ប្រវត្តិ​របស់ឯក​ឧត្ដមបណ្ឌិតទេសាភិបាល​បណ្ឌិត ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជានីតិកាលទី៧ ​ក៏​ត្រូវ​ការ​ចង​ក្រង​ឡើង​ជា​សៀវភៅ​មួយ​ក្បាល​ដ៏​មាន​តម្លៃ ក្រោមស្នា​ដៃ​តែង​របស់​លោក ពៅ​ សុខ សមាជិក​ក្រុម​ក្រុមប្រឹក្សាភិបាល​សមាគម​អ្នក​និពន្ធ​ខ្មែរ។ ​

សៀវភៅ​ «កូន​ប្រុស​ច្បង​ដ៏​មាន​ឥទ្ធិពល» ដែល​លោក ពៅ សុខ បាន​ចំណាយ​ពេល​ក្នុង​ការ​ស្រាវ​ជ្រាវ​ជាង ៨​ ឆ្នាំ ​មាន​កម្រាស់ ៣៩០ ទំព័រ។ សៀវភៅនេះបាន​​និយាយ​រៀបរាប់​ពី​ដំណើរ​ជីវិត​របស់ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ាណែត តាំង​ពី​ថ្ងៃ​ចាប់​កំណើតនិង​កុមារភាព រហូត​ដល់​លោក​ចូល​ប្រឡូក​ក្នុង​សមរភូមិ​នយោបាយ និង​សង្គ្រាម​បង្ខូច​កិត្តិយសដ៏ក្ដៅ​គគុក​របស់​ក្រុម​អ្នក​ប្រឆាំង។ ជាងនេះទៀតក៏បានបង្ហាញ​ពី​ចំណេះ​ដឹង និង​ទេព​កោសល្យ​នៃ​ការ​ដឹកនាំរបស់​បណ្ឌិត ហ៊ុន ម៉ាណែត​។

សៀវភៅ «កូន​ប្រុស​ច្បង​ដ៏​មាន​ឥទ្ធិពល» បាន​តម្កល់​ទុក​​នៅ​តាម​បណ្ណាល័យ​ទូទាំង​រាជ​ធានី​ខេត្ត​ផង​ដែរ។

ដោយ​ឡែក ​លោក ឆាយ សុផល ក៏​បាន​​ចង​ក្រង​​សៀវភៅ «កូន​ប្រុស​ច្បង​នាយករដ្ឋមន្ត្រី ដំណើរ​ឆ្ពោះ​ទៅ​ការ​បន្តវេន ហ៊ុន ម៉ាណែត​»។ សៀវភៅ “កូនប្រុសច្បងនាយករដ្ឋមន្ត្រី ដំណើរឆ្ពោះទៅបន្តវេន ហ៊ុន ម៉ាណែត” មិនត្រឹមតែផ្តោតលើប្រវត្តិ​សកម្មភាពរបស់ឯកឧត្តម ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីប៉ុណ្ណោះទេ ប៉ុន្តែក៏បានឆ្លុះបញ្ចាំពីទិដ្ឋភាពនយោបាយ សេដ្ឋកិច្ច និងសង្គមផងដែរ។

៤. ​ឯក​ឧត្ដម​ ហ៊ុន ម៉ានី

ស្នា​ដៃ​និពន្ធ​របស់​លោក លាង​ ដឺលុច ​ដែល​ជា​អ្នក​កាសែត​ជើង​ចាស់​មួយ​រូប​​​បាន​រៀប​ចំចង​​ក្រងសៀវភៅ​រៀបរាប់​ពី​ឯកឧត្ដម​ ហ៊ុន ម៉ានី កូន​ប្រុស​សម្ដេច​តេជោ ដែល​មាន​ចំណង​ជើង​ថា ​«ក្តី​សង្ឃឹម ហ៊ុន ម៉ានី» ដែលបាន​ដាក់​សម្ពោធ​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០២២​។

​សៀវភៅ​ ​«ក្តី​សង្ឃឹម ហ៊ុន ម៉ានី» ដែល​មានកម្រាស់​ជិត ២៦០ ទំព័រ បាន​រំលេច​ឱ្យ​ឃើញ​ពី​ភាព​លេច​ធ្លោ​នៅ​ក្នុង​ការដឹកនាំសម័យ​ថ្មី​របស់​ឯក​ឧត្តម​ ហ៊ុន ម៉ា​នី ដែល​ជា​អ្នក​នយោបាយ​បន្ត​វេន​មួយ​រូបដ៏​គួរ​ឱ្យ​ចាប់​អារម្មណ៍​ ហើយ​ដែល​តែង​តែ​លេច​មុខ​ជួយ​កិច្ច​ការ​សម្ដេច​តេជោ​។ ក្នុង​សៀវភៅ​ ​«ក្តី​សង្ឃឹម ហ៊ុន ម៉ានី» ក៏​ឆ្លុះ​បញ្ចាំង​ពីសកម្ម​ភាព​ការងារ ទឹក​ចិត្ត​ គំនិត​ សេចក្ដី​ស្នេហា ចំពោះ​ប្រទេស​ជាតិ និង​​ប្រជាជន​ របស់​ឯកឧត្ដម​ ហ៊ុន ម៉ានី បាន​យ៉ាង​ច្បាស់​ផង​ដែរ។

៥. សម្ដេច ពិជ័យ​សេនា ទៀ បាញ់

ខ្សែ​ជីវិត​ស្ទើរ​ទាំង​ស្រុង​​របស់​សម្ដេច​ពិជ័យ​សេនា​ ទៀ បាញ់ ​ក៏​ត្រូវ​បាន​លោកឧត្ដម​សេនីយ៍ ណឹម សុវត្ថិ ចង​ក្រង​ឡើង​​ជា​សៀវភៅ​ក្រោម​ចំណង​ជើង​ថា​ «ជន​ដែល​ត្រូវ​គេ​បាញ់​»

ការ​ចង​ក្រង​ចេញ​ជា​សៀវភៅ​​មួយ​ក្បាលនេះ​​ឡើង​​បង្ហាញ​​ពី​ខ្សែ​ជីវិត​ពិត​ និង​ជីវប្រវត្តិ​របស់​សម្ដេច​ ពិជ័យ សេនា ទៀ បាញ់ ដែល​បាន​តស៊ូ​ឆ្លង​កាត់​ឧបសគ្គ​ជា​ច្រើន​រួម​​ទាំង​កាណុង​កាំភ្លើង​ដ៏​គួរ​ឱ្យ​​តក់​ស្លុត ​​ក្នុង​ទំព័រ​ប្រវត្តិសាស្ត្រ​ដ៏​ជូរចត់​ពី​អតីតកាល​។

សៀវភៅ «​ជន​ដែល​ត្រូវ​គេ​បាញ់» ជា​ឯកសារ​ប្រវត្តិសាស្ត្រ​មួយ​​ដ៏​សំខាន់ ​រៀបរាប់​អំពី​​ព្រឹត្តិការណ៍​ពិត​​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​តំបន់ខេត្ត​​កោះកុងអំឡុង​ទសវត្សរ៍ ៤០​ ដល់​ចុង​ទសវត្សរ៍ ៧០​។

ស្នាដៃចងក្រងសៀវភៅ «​ជន​ដែល​ត្រូវ​គេ​បាញ់» ក៏​​រៀប​ចំ​ឡើង​ផលិត​ជា​ភាពយន្ត​ខ្នាត​ធំ​ដែល​បាន​សម្ពោធ​ផលិត​ជាផ្លូវការ កាល​ពី​​ថ្ងៃ​ទី១៧ ខែ​កក្កដា​ ឆ្នាំ ២០១៧ ក្រោម​អធិបតីភាព​របស់​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់។

៦. សម្ដេចពញាចក្រី ហេង សំរិន

សៀវភៅ​ក្រោម​ចំណង​ជើង​ថា «​ការ​តស៊ូ​របស់​ប្រជាជន​៖ កម្ពុជា​រស់​ឡើង​វិញ​» គឺ​ជា​សៀវភៅដែល​​ឆ្លុះ​បញ្ចាំង​​ ជីវប្រវត្តិ​ ជីវិត​ នៃ​ការ​តស៊ូ​ របស់​សម្ដេចពញាចក្រី​ ហេង សំរិន​ ក្នុងការ​ចូលរួម​​ជួយ​ស្រោចស្រង់​ប្រទេស​ ឱ្យ​រួច​ផុត​ពី​របរ​ប្រល័យ​ពូជ​សាស្ត្រ ហើយ​បាន​បោះ​ពុម្ព​ជា​ភាសា​ខ្មែរ​លើក​ទី​១​ នៅ​ក្នុង​ឆ្នាំ​២០១៣។

«​ការ​តស៊ូ​របស់​ប្រជាជន​៖ កម្ពុជា​រស់​ឡើង​វិញ​» ក៏ត្រូវបានសរសេរចេញជា​ភាសា​បរទេស​គឺ «The People’s struggle, Cambodia reborn» ដែលមានកម្រាស់​ជាង​ ១៥០ ទំព័រ ​រៀបរាប់​ពី​ជីវប្រវត្តិ​របស់​សម្ដេច ហេង សំរិន តាំង​ពី​កុមារភាព​ រហូត​ដល់​ឆ្នាំ​១៩៧០ នៅ​ពេល​ដែល​សម្ដេច​បាន​តស៊ូ​សង្គ្រោះ​ជាតិ​ប្រឆាំង​នឹង​ពួក​បរទេស​ឈ្លានពាន ក៏​ដូច​ជា​ការ​ភៀសខ្លួន​ទៅ​ប្រទេស​វៀតណាម និង​ការ​ខិតខំ​កសាង​ប្រទេស​ឡើង​វិញ​បន្ទាប់​ពី​របប​ប្រល័យ​ពូជ​សាស្ត្រ​បាន​ដួល​រលំ​ទៅ​។

៧.​ សម្ដេច​អគ្គ​មហា​ធម្មពោធិសាល ជា ស៊ីម

ដោយឡែក​ជីវប្រវត្តិ​និង​ការ​តស៊ូរបស់​សម្តេច ជា​ ស៊ីម ក៏​ត្រូវ​បាន​រៀបរៀង​និង​ចងក្រង​ឡើង​ជា​ខ្សែ​ភាព​យន្ត​ដែល​មាន​ចំណង​​ជើង​ថា «​ផ្លូវ​ចាស់​»

​ខ្សែ​ភាព​យន្ត​រឿង «​ផ្លូវ​ចាស់​» បាន​ឆ្លុះបញ្ចាំង​​និង​ដក​ស្រង់​ចេញ​ពី​ខ្សែ​ជីវិត​​ពិត​របស់​សម្ដេច​អគ្គ​មហា​ធម្មពោធិសាល ជា ស៊ីម ក្នុង​ការ​តស៊ូលះបង់​ខ្លួន​ឯង ក្រុម​គ្រួសារ គ្រប់​បែប​គ្រប់​យ៉ាង ងើប​ឡើង​ប្រឆាំង​ទៅ​នឹង​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត ​រហូត​ឈាន​ដល់​ពឹង​ពាក់​កង​ទ័ព​វៀតណាម ដើម្បី​រំដោះ​ប្រទេស​ជាតិនិង​ប្រជាជន​ខ្មែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បោះជំហានឆ្ពោះទៅកាន់វិសាលភាពអន្តរជាតិជាមួយម្ចាស់ជើងឯកប្រដាល់ពិភពលោក ម៉ានី ប៉ាគីអាវ!

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកវិភាគ និង​មេ​សហជីព​នៅ​កម្ពុជា​ ៖ សហជីព​ដែល​ប្រព្រឹត្ត​ខុសច្បាប់​ត្រូវតែ​កាត់ទោស​

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក​ហេង សួរ និង​នាយិកា​ADB​ប្រចាំ​នៅ​កម្ពុជា​ពិភាក្សា​លើ​វឌ្ឍនភាព​ស្តីពី​ការអភិវឌ្ឍ​ជំនាញ​នៅ​កម្ពុជា

ព័ត៌មានជាតិ៥ ម៉ោង មុន

ស្ដេចប្រដាល់ហ្វីលីពីន សន្យានៅចំពោះមុខសម្ដេចធិបតី ថា នឹងជួយលើកស្ទួយគុនខ្មែរ

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

កម្មការិនីរោងចក្រកាត់ដេរម្នាក់នៅស្រុកអង្គស្នួល ខេត្តកណ្តាល ឈ្នះរង្វាន់១២៥លានរៀលពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

ព័ត៌មានជាតិ១៧ ម៉ោង មុន

Breaking News! ព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋានសាងសង់ផ្លូវការនៅ ខែសីហា  

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បោះជំហានឆ្ពោះទៅកាន់វិសាលភាពអន្តរជាតិជាមួយម្ចាស់ជើងឯកប្រដាល់ពិភពលោក ម៉ានី ប៉ាគីអាវ!

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

ទេព បូព្រឹក្ស ប្រកាសដាក់បទ«ទេវរាជ» ប្រកួតពានរង្វាន់អន្តរជាតិ និងស្នើឱ្យទស្សនាបទនេះតាម YouTube វិញ

ព័ត៌មានជាតិ៨ ម៉ោង មុន

បង្កើតផ្លូវថ្មីតភ្ជាប់ពីផ្លូវជាតិលេខ១ រហូតដល់គល់ស្ពានព្រែកប្រា-ចាក់អង្រែ

ព័ត៌មានជាតិ១៨ ម៉ោង មុន

បង្ហើប​តម្លៃ​ស្នាក់នៅ​បន្ទប់​សណ្ឋាគារ​ប្រណិត​ឋានសួគ៌​បូកគោ​ នៅ​លើ​កំពូល​ភ្នំ​បូកគោ

Sokha Hotels

ព័ត៌មានពេញនិយម