Connect with us

ព័ត៌មានជាតិ

​កាន់​តំណែង​មិន​បាន​មួយ​ឆ្នាំ​ ​លោក ​សុខ លូ សាង​ស្នាដៃ​ធំៗ ៤ ផ្លាស់ប្តូរ​​មុខមាត់​ខេត្ត​បាត់ដំបង

បានផុស

នៅ

លោក សុខ លូ បាន​​ផ្លាស់​មក​ដឹកនាំ​ខេត្ត​បាត់ដំបងនៅ​ឆ្នាំ​២០២១។ អតីត​អភិបាល​ខេត្តកំពង់ធំ ដែល​ផ្លាស់​មកដឹកនាំ​នៅ​ខេត្ត​បាត់ដំបង​ ដែល​គេ​ដឹង​ថា​​ជា​​ស្រុក​កំណើត​ផ្ទាល់​របស់​លោក​ផង​នោះ ​រយៈ​ពេល​មិន​ដល់មួយ​ឆ្នាំ​ក្នុង​មុខ​ដំណែង​ លោក​បាន​​សាង​ស្នាដៃ​ដ៏​លេចធ្លោ​អភិវឌ្ឍ​ខេត្ត តាមរ​យៈ​រំលេច​បាន​សមិទ្ធផល​ថ្មីៗ​មួយ​ចំនួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើកយុទ្ធនាការកាត់​សំយ៉ាប​ផ្ទះ​មិន​រៀបរយ​​ក្នុង​តំបន់អភិរក្សក្រុង​បាត់ដំបង

សោភ័ណភាពនៃតំបន់អភិរក្សក្រុងបាត់ដំបង ចាប់ផ្ដើមលេចចេញនូវរូបរាងជាបណ្ដើរៗ ក្រោយរដ្ឋបាលខេត្តបាត់ដំបង និងរដ្ឋបាលក្រុងបាត់ដំបង បាន​បើក​យុទ្ធនការ​ក្នុងការកាត់សំយ៉ាបផ្ទះ និងផ្ទាំងប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្មធំៗ ដែលបិតបាំងអគារបុរាណនៅ​ក្នុង​តំបន់អភិរក្ស​ដែលមានអាយុកាលរាប់សិបទស្សវត្សន៍មកនេះ។

ការ​ចុះរៀបចំឱ្យពលរដ្ឋដែលមានលំនៅឋាននិងអាជីវកម្ម ក្នុងតំបន់អភិរក្សនៃក្រុងបាត់ដំបង ដែលមានចំនួនជាង ​៨០០​ខ្នង​ផ្ទះ រុះរើសំយ៉ាបនិងស្លាកយីហោ​ចេញ ដោយ​មាន​ការ​ចូលរួម​សហការ​យ៉ាងផុលផុស​ពីប្រជាពលរដ្ឋ​។

បើ​តាម​រដ្ឋបាល​ខេត្ត​បាត់ដំបង មក​ដល់ពេលនេះការងារ​សម្រេច​បាន​ជាង ៨០ ភាគរយ ហើយ​អាជ្ញាធរ​ខេត្តបាត់ដំបងនឹងបន្តធ្វើការរៀបចំសោភ័ណភាពជាជំហានៗនាពេលបន្តបន្ទាប់ទៀត ដោយ​អនុវត្ត​តាមគំរូប្លង់ដើម្បីឱ្យក្រុងមានសោភ័ណ្ឌភាព អាច​ប្រកួតប្រជែងជាទីក្រុងស្អាតអាស៊ានផងដែរ។

ហាម​រថយន្តដឹកទំនិញធុនធ្ងន់ ដឹកទំនិញចូលក្នុងក្រុងបាត់ដំបង

លោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានណែនាំ​ជាថ្មីដល់អាជ្ញាធរមានសមត្ថកិច្ចបង្រ្កាបឱ្យបានចំពោះរថយន្តដឹកទំនិញធុនធ្ងន់ដែលចូលក្នុងក្រុងបាត់ដំបង ធ្វើឱ្យមានការខូចខាតដល់ផ្លូវក្នុងក្រុង បង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរនៅក្នុងក្រុងផង ជាពិសេសធ្វើឱ្យខូចសណ្ដាប់ធ្នាប់ក្នុងក្រុងរ។

លោក​សុខ លូ បាន​មើលឃើញ​ កន្លងមកមានបងប្អូនអាជីវករ ពាណិជ្ជករ និងអ្នកប្រកបអាជីវកម្មផ្សេងៗ បានធ្វើការដឹកជញ្ជូនទំនិញលើសទម្ងន់ និងប្រើប្រាស់រថយន្តធុនធ្ងន់ទៀត បណ្ដាលឱ្យខូចខាតផ្លូវថ្នល់ក្នុងក្រុងអស់ជាច្រើន ដែលធ្វើឱ្យបាត់បង់ថវិកាជាតិក្នុងការជួសជុលផ្លូវក្នុងក្រុងកាន់តែច្រើន។ រដ្ឋបាលខេត្តបានធ្វើការសម្រប​សម្រួល​ទុក​រយៈពេលយ៉ាងយូរ ០១ ឆ្នាំ គិតចាប់ពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ រហូតដល់បំណាច់ខែមេសា ឆ្នាំ ២០២៣ ផ្លាស់ប្ដូរទីតាំងឃ្លាំងស្ដុកទំនិញទៅនៅខាងក្រៅក្រុង បើពុំនោះទេរដ្ឋបាលខេត្តនឹងចាត់វិធានការតាម​ផ្លូវច្បាប់​យ៉ាងម៉ឺងម៉ាត់ នូវរាល់ការដឹកជញ្ជូនទំនិញដោយប្រើប្រាស់រថយន្ត​ធុនធ្ងន់ ឬដឹកជញ្ជូនលើសទម្ងន់ដែលបានកំណត់។

ប្រមូល​ជន​អនាថា​ទៅ​មណ្ឌលអប់រំ​

ផ្តើមចេញពីការរៀបចំកែលម្អសោភ័ណភាពទីក្រុងបាត់ដំបងឱ្យក្លាយទៅជាទីក្រុងទេសចរណ៍ រដ្ឋបាលខេត្តបាត់ដំបងបាន​បើក​យុទ្ធនាការ​ធ្វើការចុះប្រមូលក្រុមជនដែលមានសតិ​មិនគ្រប់ ឬឆ្កួត អ្នកបែកថ្នាំ មុខសញ្ញាញៀនថ្នាំ ញៀនកាវ ជនអនាថា ដែលដើរដេកតាមសួនច្បារ តាមគល់ឈើ យកទៅ​មណ្ឌលជាតិស្តារនីតិសម្បទា។

ក្រោយ​ការ​ចង្អុល​បង្ហាញ​ពី​លោក​ សុខ លូ បានណែនាំដល់រដ្ឋបាលក្រុងបាត់ដំបងប្រមូលឱ្យអស់ជនអនាថា ជនញៀនថ្នាំ ជនដែលមានសតិមិនគ្រប់ដើម្បីរក្សារបៀបរៀបរយ មិនប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ និងដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិដែល​មកទស្សនា។

វេទិកា​អុំទូក​ខេត្ត​បាត់ដំបង

សមិទ្ធផលថ្មីមួយបន្ថែមទៀតរបស់ខេត្តបាត់ដំបង​ក្រោមស្នាដៃ​របស់លោក សុខ លូ គឺវេទិកាអុំទូកខេត្តបាត់ដំបង នឹង​លេច​រូបរាងនៅពេលខាងមុខឆាប់ៗនេះ។ វេទិកាអុំទូកខេត្តបាត់ដំបងនេះ នឹងសាងសង់រួចរាល់នៅមុនពេលពិធីអុំទូកខេត្ត នៅថ្ងៃបុណ្យចេញព្រះវស្សា ឆ្នាំ២០២២ ខាងមុខនេះ។

វេទិកាអុំទូកខេត្តបាត់ដំបង មានបណ្តោយប្រវែង ៣៧ម៉ែត្រ ទទឹង ១៨ម៉ែត្រ និងកម្ពស់ ១៨.៣៥ ម៉ែត្រ មានហោជាង ៤ទិស និងមានជណ្តើរ២ចុះឡើងសងខាងមុខវេទិកា ព្រមទាំងអាចផ្ទុកភ្ញៀវ និងអ្នកចូលរួមបានប្រមាណជិត ៤០០ នាក់ ។

ក្រៅពីនេះនេះ ការ​ស្តារហេដ្ឋារចនាសម្ព័ន្ធ ​បរិស្ថាន អនាម័យ សណ្តាប់​ធ្នាប់ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ និង​​ចំណុច​មួយ​ចំនួន​ទៀត ក៏​ជាគោលដៅអាទិភាព​​របស់​រដ្ឋបាល​ខេត្ត​បាត់ដំបងក្រោមការ​គ្រប់គ្រង​របស់​ លោក សុខ លូ ដើម្បីត្រៀមខ្លួនប្រកួត​ប្រជែងទីក្រុង​ស្អាតកម្រិត​អាស៊ាន ទាក់​ទាញ​ទេសចរ​ឱ្យ​បាន​កាន់តែ​ច្រើន​ឡើង៕

ចុចអានបន្ត​៖ ស្វែងយល់ពីជីវប្រវត្តិ​លោក សុខ លូ អភិបាល​ខេត្ត​បាត់ដំបង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៣ នាទី មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម