Connect with us

ព័ត៌មានជាតិ

ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំង លោក ឃួង ស្រេង ជាទីប្រឹក្សាផ្ទាល់ ឯកឧត្ដម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត

បានផុស

នៅ

លោក ឃួង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ត្រូវ​បាន ព្រះមហាក្សត្រ ត្រាស់​បង្គាប់​តែងតាំង​ជា​ទីប្រឹក្សា​ផ្ទាល់ ឯកឧត្ដម​កិត្តិ​ទេសាភិបាល​បណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ឋានៈ​ស្មើ រដ្ឋមន្ត្រី សម្រាប់​រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​តួនាទី​ជា​អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ជាង​មួយ​អាណត្តិ​កន្លង​មក​នេះ លោក ឃួង ស្រេង បាន​បំពេញការងារ​បាន​យ៉ាង​ល្អ ក្នុង​ការ​អភិវឌ្ឍ​រាជធានី​ភ្នំពេញ​ឲ្យ​មាន​ភាព​រីកចម្រើន​លើ​គ្រប់​វិស័យ។ អ្វី​ដែល​យើង​បាន​ឃើញ​ជាក់ស្ដែង​នោះ ក្នុង​អាណត្តិ លោក ឃួង ស្រេង រាជធានី​ភ្នំពេញ មាន​អគារ​ខ្ពស់ៗ ជាច្រើន មាន​ស្ពាន ផ្លូវ​ថ្មីៗ ប្រព័ន្ធ​លូ ប្រឡាយ​ទឹក ជាមួយ​នឹង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ ជាច្រើន​ទៀត រហូត​ទទួល​បាន​ការ​គោរព​កោតសរសើរ​ពី​ប្រជាពលរដ្ឋ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​យ៉ាង​ខ្លាំង​ផង​ដែរ។

ជាក់ស្ដែង​ដោយ​មើល​ឃើញ​ពី​ស្នាដៃ​ល្អ​ក្នុង​ការ​ដឹកនាំ​រាជធានី​ភ្នំពេញ កាលពី​អាណត្តិ​ចាស់ លោក ឃួង ស្រេង ក៏​ត្រូវ​បាន ព្រះមហាក្សត្រ ត្រាស់​បង្គាប់​តែងតាំង​ជា​ទីប្រឹក្សា​ផ្ទាល់​របស់ សម្ដេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ផង​ដែរ។ ហើយ​សម្រាប់​រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី​នេះ លោក ឃួង ស្រេង ក៏​ត្រូវ​បាន ព្រះមហាក្សត្រ ត្រាស់​បង្គាប់​តែងតាំង​ជា​ទីប្រឹក្សា​ផ្ទាល់ ឯកឧត្ដម​កិត្តិ​ទេសាភិបាល​បណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ឋានៈ​ស្មើ រដ្ឋមន្ត្រី សម្រាប់​រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី​នេះ​បន្ត​ទៀត៕

អត្ថបទ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម