ព័ត៌មានជាតិ
ឡើងកាន់រដ្ឋមន្រ្តីបានប៉ុន្មានថ្ងៃ លោក ឈាង រ៉ា ចុះពិនិត្យមូលដ្ឋានសុខាភិបាល តាមបណ្ដាខេត្ដជុំវិញបឹងទន្លេសាប
បន្ទាប់ពីបានចូលកាន់តំណែងជារដ្ឋមន្ដ្រីក្រសួងសុខាភិបាលអាណត្ដិទី៧នេះ លោកសាស្ដ្រាចារ្យ ឈាង រ៉ា បានដឹកនាំថ្នាក់ដឹកនាំក្រសួង ចុះពិនិត្យស្ថានភាពមូលដ្ឋានសុខាភិបាល នៅតាមបណ្ដាខេត្ដនៅជុំវិញបឹងទន្លេសាប ចាប់ពីថ្ងៃទី២៥-២៩ ខែសីហា ឆ្នាំ២០២៣ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋភ្លាមៗតែម្ដង។

សម្រាប់ជាជំហានដំបូងនេះ លោកសាស្ដ្រាចារ្យ បានចុះពិនិត្យនូវដំណើរការងាររបស់មន្ដ្រីសុខាភិបាល នៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក នៅខេត្ដកំពង់ឆ្នាំង ពោធិ៍សាត់ និងខេត្ដបាត់ដំបងហើយនឹងបន្ដបេសកកម្មការងារនៅថ្ងៃតាមគោលដៅដែលបានគ្រោងទុក។
បេសកកម្មការងារនេះ ក្នុងគោលបំណងពិនិត្យមើលពីវឌ្ឍនភាពវិស័យសុខាភិបាល រួមទាំងបញ្ហាប្រឈមនានាកន្លងមក ដើម្បីជំរុញសេវាថែទាំសុខភាពកាន់តែធានាបាននូវគុណភាព ប្រសិទ្ធភាព និងសុវត្ថិភាពប្រកបដោយសមធម៌។ ទាំងនេះជាការឆ្លើយតបទៅនឹងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអណត្តិទី៧ ក្នុងការជំរុញបង្ខិតសេវាថែទាំសុខភាពឱ្យបានកាន់តែគៀកប្រជាពលរដ្ឋ។

ការចុះពិនិត្យពីដំណើរការការងារនេះ លោករដ្ឋមន្ដ្រីសុខាភិបាល ក៏បានធ្វើការណែនាំ និងផ្ដល់អនុសាសន៍គន្លឹះដល់មន្ដ្រីក្រោមឱវាទ ដើម្បីជាពុទ្ធិក្នុងការពង្រឹងនូវសមត្ថភាព និងប្រសិទ្ធភាពនៃការអនុវត្ដការងារកាន់តែប្រសើរ។ ជាមួយគ្នានេះ លោកសាស្ដ្រាចារ្យរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់មន្ដ្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំបំពេញការងារបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋប្រកបដោយស្មារតីក្រមសីលធម៍វិជ្ជាជីវ:ខ្ពស់។
ក្នុងឱកាសដែលលោករដ្ឋមន្ដ្រីសុខាភិបាល ចុះបេសកកម្មក៏បានសំណេះសំណាលជាមួយក្រុមគ្រូពេទ្យ អ្នកជំងឺ និងគ្រួសារអ្នកជំងឺប្រកបដោយភាពស្និទស្នាលជាលក្ខណៈគ្រួសារ៕
អត្ថបទ៖សំអឿន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


