ព័ត៌មានជាតិ
ឃាត់ខ្លួនទាំងឯកសណ្ឋានជាសិស្ស អាយុជាង ១៦ ឆ្នាំ ចេញឆក់ រត់ទៅណាមិនរួច
កម្លាំងជំនាញរបស់ការិយាល័យស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ដែលបានប្រព្រឹត្តបទល្មើសអំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបដៃមានទូរស័ព្ទ ) នៅចំណុចមុខផ្ទះលេខ ៤១E ផ្លូវលេខ ២២៨ ក្រុម១១ ភូមិ៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

ជនសង្ស័យដែលត្រូវបានឃាត់ខ្លួន ១-ឈ្មោះ រិទ្ធិ ច័ន្ទបុត្រ ភេទ ប្រុស អាយុ ១៦ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរសិស្ស មានទីលំនៅស្នាក់នៅផ្ទះលេខ២០ ផ្លូវលេខ៣២៤ ភូមិ៨ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក និង ២-ឈ្មោះ ហេង វិសាល ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរសិស្ស មានទីលំនៅស្នាក់នៅផ្ទះលេខ៣៥៣ ផ្លូវបេតុង ភូមិភ្នាត សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។
នៅពេលចាប់ខ្លួន សមត្ថកិច្ចដកហូតបាន ម៉ូតូម៉ាកហុងដាប៊ីតចំនួន០១ គ្រឿង។
ជនរងគ្រោះឈ្មោះ ឃឹម ប៊ុនណាក់ ភេទ ប្រុស អាយុ ៦១ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅនៅសង្កាត់ បឹងសាឡាង ខណ្ឌ ទួលគោក។ សម្ភារបាត់បង់មាន កាបូបយួរដៃចំនួន ០១, -ទូរ ស័ព្ទដៃចំនួន ០២ គ្រឿងម៉ាកសាំសុងណូត៩ ពណ៌ ទឹកមាស មួយគ្រឿង និងម៉ាក អាយហ្វូនXS MAX ពណ៌ ទឹកមាស១គ្រឿង។
សមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១១និង៣០នាទី មានករណីឆក់កាបូប ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ ៤១E ផ្លូវលេខ ២២៨ ក្រុម១១ ភូមិ៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ បង្កឡើងដោយជនសង្ស័យចំនួន ០២នាក់ ជិះម៉ូតូចំនួន ០១ គ្រឿងម៉ាកហុងដាប៊ីត ឆ្នាំផលិត២០២១ ពាក់ស្លាកលេខ ភ្នំពេញ១IL ៨១៦៧ គឺឈ្មោះ ហេង វិសាល បានបើកម៉ូតូឌុបឈ្មោះ រិទ្ធិ ច័ន្ទបុត្រ មកដល់ចំណុចកើតហេតុខាងលើ ក៏បានឃើញជនរងគ្រោះកំពុងជិះម៉ូតូម៉ាកហុងដាស្កូពី ម្នាក់ឯង ទុកកាបូបយួរដៃនៅក្នុងឃ្លុបម៉ូតូខាងមុខ ។ ពេលនោះជនសង្ស័យឈ្មោះ ហេង វិសាល ក៏បើកម៉ូតូចូលទៅជិតជនរងគ្រោះ ហើយធ្វើសកម្មភាពឆក់យកកាបូបយួរដៃពីក្នុងឃ្លុបម៉ូតូរបស់ជនរងគ្រោះ បានសម្រេច រួចជិះម៉ូតូគេចខ្លួនបាត់ ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី ៕
-
សន្តិសុខសង្គម៣ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
សេដ្ឋកិច្ច២២ ម៉ោង agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា


