ព័ត៌មានជាតិ
ឃាត់ខ្លួនសន្តិសុខម្នាក់ក្រោយលួចម៉ូតូបុគ្គលិកក្រុមហ៊ុន
ជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍អូរបែកក្អម នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ធ្វើការឃាត់ខ្លួនករណីលួចម៉ូតូ ។
សមត្ថកិច្ចនគរបាលខណ្ឌសែនសុខប្រាប់អោយដឹងថា កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលអូរបែកក្អមកាលពីម៉ោង២១និង០០នាទី យប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ បានឃាត់ខ្លួនជនសង្ស័យម្នាក់ករណីលួចម៉ូតូ នៅចំណុចចំណតដាក់ម៉ូតូក្រុមហ៊ុន ហុងកុងត្រេនប្រូសឺវីស ផ្លូវសហព័ន្ធរ៉ុស្ស៊ី ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ បង្កដោយជនសង្ស័យ២នាក់ ក្នុងនោះគេចខ្លួនម្នាក់ឈ្មោះ ម៉ៅ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ ម៉ោង២២ និង៣២នាទី ។

ជនសង្ស័យដែលត្រូវឃាត់ខ្លួនឈ្មោះ សឿន សុខ ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខ យាមនៅចំណុចកើតហេតុ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ។
ជនសង្ស័យបានធ្វើសកម្មភាពលួចយកម៉ូតូ១គ្រឿងម៉ាក សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខ កំពង់ឆ្នាំង1M-7223 របស់ជនរងគ្រោះឈ្មោះ សាក ច័ន្ទណាវង្ស ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុន ហុងកុងត្រេនប្រូសឺវីស ស្នាក់នៅផ្ទះលេខ១៨ ផ្លូវ២៧៨សង្កាត់បឹងកក់២ ខណ្ឌទួលគោក ។
បច្ចុប្បន្ន ជនសង្ស័យសមត្ថកិច្ចកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕
អត្ថបទ ៖ រ៉ាវុទ្ធ
-
សន្តិសុខសង្គម២ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា


