ព័ត៌មានជាតិ
ប្រទេសក្នុងតំបន់អាស៊ី ចង់ឃើញពិភពលោកគ្មានអាវុធគីមី
នៅកិច្ចប្រជុំក្នុងតំបន់អាសុីដែលបានបិទបញ្ចប់នៅខេត្តសៀមរាបបានទទួលលទ្ធផលជាផ្លែផ្កា ដោយបណ្តាប្រទេសនានានៅក្នុងតំបន់អាស៊ីនៃរដ្ឋភាគីរដ្ឋភាគីរបស់អនុសញ្ញាអាវុធគីមី (CWC) បានលើកឡើងពីការចង់បានឲ្យពិភពលោកមួយគ្មានអាវុធគីមី។

ការប្តេជ្ញាចិត្តរបស់រដ្ឋភាគីនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំអាជ្ញាធរជាតិថ្នាក់តំបន់លើកទី២១ នៃរដ្ឋភាគីរបស់អនុសញ្ញាអាវុធគីមី (CWC) នៅក្នុងតំបន់អាស៊ី ដែលរៀបចំឡើងនៅក្រុងសៀមរាបចាប់ពីថ្ងៃ ២៩ ដល់ ៣១ សីហា ២០២៣។ ក្នុងកិច្ចប្រជុំនោះ ក៏ទទួលបានធាតុចូលកើតចេញពីលទ្ធផលកិច្ចពិភាក្សាពីគ្រប់រដ្ឋភាគីរបស់អនុសញ្ញាអាវុធគីមីដើមី្បជាមូលដ្ឋានគ្រឹះក្នុងការអនុវត្តនៅតាមរដ្ឋភាគីនីមួយៗផងដែរ។
ប្រធានសាខាគាំទ្រការអនុវត្តនៃអង្គការហាមឃាត់អាវុធគីមី (OPCW) កញ្ញា Beatrix Lahoupe បានថ្លែងថា កិច្ចប្រជុំរយៈពេលបីថ្ងៃនេះ ពិតជាមានសារសំខាន់ណាស់ ក្នុងការស្វែងរកចំណុចខ្លាំងចំណុចខ្សោយ និងធាតុចូលថ្មីៗបន្ថែមទៀត។ កញ្ញាក៏បានថ្លែងនូវការអរគុណចំពោះភាគីកម្ពុជា ដែលជាម្ចាស់ផ្ទះបានរៀបចំកិច្ចប្រជុំនេះបានដំណើរការទៅដោយរលូន ទទួលបានលទ្ធផលជាផ្លែផ្កាជាទីមោទនៈខ្ពស់។

លោកឧត្តមសេនីយ៍ទោ នឿន វិទ្យា នាយកនាយកដ្ឋានគ្រប់គ្រងសារធាតុគីមីនៃអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និង វិទ្យុសកម្ម បានថ្លែងថា ក្នុងរយៈបីថ្ងៃនេះសមាជិកនៃកិច្ចប្រជុំបានធ្វើការពិភាក្សាយ៉ាងសកម្ម អំពីធាតុចូល និងការផ្លាស់ប្តូរបទពិសោធន៍ក្នុងចំណោមអ្នកចូលរួមទាំងអស់។
លោកថា រដ្ឋភាគីទាំងអស់នៃអនុសញ្ញាអាវុធគីមី នឹងពង្រឹងទំនាក់ទំនង និងការចូលរួមបន្ថែមទៀតនៅក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ដើម្បីសម្រេចបាននូវការអនុវត្តប្រកបដោយជោគជ័យនៃ CWC ក្រោមការដឹកនាំ និងគោលការណ៍ណែនាំរបស់ អង្គការហាមឃាត់អាវុធគីមី (OPCW) ដែលនឹងអាចធានាដល់តំបន់អាស៊ី និងតំបន់ពិភពលោកទាំងមូលដើម្បីរស់នៅដោយគ្មានការគំរាមកំហែងដោយអាវុធគីមី។
កិច្ចប្រជុំនេះទទួលបានការពិភាក្សាយ៉ាងសកម្ម ធាតុចូលនិងការផ្លាស់ប្តូរបទពិសោធន៍ ក្នុងចំណោមរដ្ឋភាគីទាំងអស់។ លោកសង្ឃឹមថា រដ្ឋភាគីទាំងអស់នៃអនុសញ្ញាអាវុធគីមី នឹងពង្រឹងទំនាក់ទំនង និងការចូលរួមបន្ថែមទៀតនៅក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ដើម្បីសម្រេចបាននូវការអនុវត្តប្រកបដោយជោគជ័យនៃ CWC ក្រោមការដឹកនាំ និងគោលការណ៍ណែនាំរបស់ OPCW ដែលនឹងអាចធានាដល់តំបន់អាស៊ី និងតំបន់។
ពិភពលោកទាំងមូលដើម្បីរស់នៅដោយគ្មានការគំរាមកំហែងដោយអាវុធគីមី។ ចាប់តាំងពីបានបង្កើតអនុសញ្ញាអាវុធគីមី (CWC) និង អង្គការហាមឃាត់អាវុធគីមី (OPCW)មក បានជួយបង្កើតពិភពលោកឲ្យកាន់តែមានសុវត្ថិភាព សម្រាប់យើងទាំងអស់គ្នាទោះបីជាគ្រប់សមាជិករដ្ឋទាំងអស់បានធ្វើកិច្ចសហប្រតិបត្តិការគ្នាយ៉ាងជិតដិតទាំងទ្វេភាគីនិងពហុភាគី ជាពិសេសគោរពអនុលោម ទៅតាមច្បាប់អនុសញ្ញាអាវុធគីមីបានយ៉ាងល្អ ដែលបង្ហាញថាជាការដឹកនាំជា ប្រសិទ្ធិភាពរបស់ OPCW ពួកយើងនៅតែឃើញការកើតឡើងនៃការគម្រាម កំហែងអាវុធគីមីនិងមិនសុវត្ថិភាព ដែលវាជាការព្រួយបារម្ភដែលតម្រូវឲ្យ យើងបន្តខិតប្រឹងប្រែងគ្រប់វិធីសាស្ត្រដែលផ្ដល់ និងកំណត់ ក្នុងអនុសញ្ញាអាវុធគីមី ។
លោកឧត្តមសេនីយ៍ទោ នឿន វិទ្យា បានបញ្ជាក់ថា ដើម្បីរស់នៅលើពិភពលោកនេះដោយគ្មានអាវុធគីមី ត្រូវការចូលរួមទាំងអស់គ្នា មិនអាចធ្វើបានដោយពឹងផ្អែកតែប្រទេសមួយឬអង្គការណាមួយបានទេ គឺមានតែការសហការណ៍គ្នាទើបឲ្យការអនុវត្តអនុសញ្ញានេះបានជោគជ័យ ៕
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត


