ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ចោទ អ៊ុយក្រែន ចូលដៃអាមេរិក ផលិតអាវុធគីមី បាញ់លើទាហានរបស់ខ្លួន
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Ryabkov បានចោទប្រកាន់ថា កងកម្លាំងអ៊ុយក្រែន កំពុងប្រើប្រាស់អាវុធគីមីនៅលើសមរភូមិ ហើយទីក្រុងមូស្គូ ថែមទាំងប្រមូលបានព័ស្ដុតាងគ្រប់គ្រាន់ ដើម្បីបញ្ជាក់ថា ទីក្រុងកៀវ កំពុងចូលដៃធ្វើការជាមួយទីក្រុងវ៉ាស៊ីនតោន ដើម្បីផលិតសមាសធាតុសម្រាប់ផលិតអាវុធជីវសាស្ត្រ បាញ់លើទាហានរុស្ស៊ីទៀតផង។
ថ្លែងប្រាប់ទូរទស្សន៍ Zvezda និងត្រូវបានផ្សាយបន្តដោយ RT កាលពីថ្ងៃព្រហស្បតិ៍ទី១៨ ខែកក្កដា ឆ្នាំ២០២៤, លោក Ryabkov អះអាងថា ទីក្រុងកៀវ ពិតជាបានចូលរួមក្នុងសកម្មភាពខុសច្បាប់ទាក់ទងនឹងសង្គ្រាមគីមីនិងជីវសាស្រ្តមែន។
ស្របពេលជាមួយគ្នានោះដែរ អ្នកការទូតខាងលើនិយាយថា រុស្ស៊ីកំពុងជូនដំណឹងដល់ទីភ្នាក់ងារអន្តរជាតិពាក់ព័ន្ធអំពីបញ្ហាទាំងនេះរួចអស់ហើយ ហើយក៏បញ្ជូនរបាយការណ៍ទៅអង្គការហាមឃាត់អាវុធគីមី (OPCW) រួចហើយដែរ។
ទាក់ទងនឹងការរំលោភលើអនុសញ្ញាអាវុធជីវសាស្រ្ត លោក Ryabkov និយាយថា ក្នុងអំឡុងពេលជម្លោះជិតពីរឆ្នាំកន្លះមកនេះ យោធារុស្ស៊ី ប្រមូលបានព័ស្តុតាងយ៉ាងច្រើន ដែលបង្ហាញពីកិច្ចសហប្រតិបត្តិការយ៉ាងស៊ីជម្រៅរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងកៀវនៅក្នុងរឿងនេះ។
មិនត្រឹមប៉ុណ្ណឹង លោកថែមអះអាងថា ទង្វើរបស់អ៊ុយក្រែននិងអាមេរិក មិនគួរទទួលបានការថ្កោលទោសត្រឹមតែរុស្ស៊ីប៉ុណ្ណោះទេ ពោលគឺគួរក៏តែទទួលការថ្កោលទោសពីសំណាក់សមាគមអន្តរជាតិជាច្រើនផងដែរ។
សូមបញ្ជាក់ថា ការអត្ថាធិប្បាយរបស់លោក Ryabkov ធ្វើឡើងបន្ទាប់ពីក្រសួងការពារជាតិរុស្ស៊ី ប្រកាសកាលពីដើមខែនេះថា ខ្លួនបានរកឃើញមន្ទីរពិសោធន៍គីមីរបស់អ៊ុយក្រែន ដែលមានទីតាំងនៅមិនឆ្ងាយប៉ុន្មានពីទីក្រុង Avdeevka នៃតំបន់ Donbass ដែលរុស្ស៊ី វាយយកបាន ហើយទីនោះទៀតសោត ត្រូវបានប្រើដើម្បីផលិតសារធាតុពុលខ្លាំង “អ៊ីដ្រូសែនស្យានីត”។
ទីក្រុងមូស្គូក៏អះអាងដែរថា ទីក្រុងកៀវ បានប្រើប្រាស់ភ្នាក់ងារគីមី ដើម្បីផលិតយន្តហោះគ្មានមនុស្សបើក Kamikaze៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រុស្ស៊ី ព្រមានថា អ៊ុយក្រែន កំពុងរៀបចំការបង្កហេតុ ដោយប្រើប្រាស់អាវុធគីមី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម១៦ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


