ព័ត៌មានអន្ដរជាតិ
អ្នកនាំពាក្យកងទ័ពថៃ ដោះសារទាំងមិនចេះខ្មាសថា ថៃអត់ដែលប្រើអាវុធគីមីលើកម្ពុជាទេ
អ្នកនាំពាក្យកងទ័ពជើងគោកថៃលោក Winthai Suvari បានចេញមុខបដិសេធថា ថៃមិនដែលប្រើអាវុធគីមី បាញ់ស្រោចមកលើកម្ពុជានោះទេ។

ការនិយាយទាំងមិនចេះខ្មាសមាត់នេះគឺឆ្លើយតបទៅនាយឧត្តមសេនីយ៍ ផន ណារ៉ា អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្រ្ត និងវិទ្យុសកម្មនៃប្រទេសកម្ពុជា ដែលទម្លាយថា អាជ្ញាធរជំនាញបានរកឃើញសារធាតុគីមីច្រើនប្រភេទនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្រោយបញ្ចប់សង្គ្រាម។ ការរកឃើញនេះ បន្ទាប់ពីយោធាថៃបានប្រើប្រាស់គ្រាប់បែកប្រភេទធុនធ្ងន់ គ្រាប់បែកចង្កោម និងផ្សែងពុល ដែលច្បាប់អន្តរជាតិបានហាមឃាត់។
ទន្ទឹមនោះ នាយឧត្តមសេនីយ៍ ផន ណារ៉ា សង្កត់ធ្ងន់ថា ក្រោយសង្គ្រាមបញ្ចប់ នៅក្នុងតំបន់ព្រំដែនទាំងអស់មិនមែនមានតែមីនសុទ្ធនោះទេ ដោយឥឡូវរកឃើញទាំងសារធាតុគីមីមួយចំនួនដែលគួរឲ្យចាប់អារម្មណ៍និងធ្វើផែនការរៀបចំដើម្បីបន្សាបឬបំផ្លាញចោល ដែលទាមទារឲ្យមានការរៀបចំថវិកាមួយចំនួនដើម្បីដោះស្រាយ។

ឆ្លើយតបចំពោះរឿងនេះ អ្នកនាំពាក្យកងទ័ពថៃ បែរជានិយាយទាំងមិនចេះខ្មាសថា កម្ពុជាកំពុងបំភ្លៃស្ថានការណ៍ ដើម្បីបង្កើតការយល់ច្រឡំនិងសុំជំនួយពីបរទេស។ នេះបើតាមការផ្សាយរបស់ Khaosod កាលពីថ្ងៃចន្ទទី២០ខែតុលាឆ្នាំ២០២៥។
លោក Winthai ចេះនិយាយទៅរួចថា ការចោទប្រកាន់នេះគឺជាការបំភ្លៃការពិតសុទ្ធសាធ គ្មានព័ស្តុតាងគាំទ្រនិងខ្វះទម្ងន់ផ្លូវច្បាប់។ លោកបញ្ជាក់ថា ថៃមិនដែលធ្វើប្រតិបត្តិការអាវុធគីមីអ្វីឡើយ។
ទាក់ទិននឹងម្សៅផូស្វ័រពណ៌ស អ្នកនាំពាក្យរូបនេះអះអាងថា គោលបំណងចម្បងរបស់វាគឺដើម្បីបង្កើតផ្សែង ពន្លឺ ការផ្ទុះនិងភ្លើង។ វាមិនត្រូវបានចាត់ថ្នាក់ជាអាវុធគីមីនៅក្រោមអនុសញ្ញាអាវុធគីមី (CWC) ទេ។ ជាងនេះទៅទៀត មិនមានសន្ធិសញ្ញាអន្តរជាតិហាមឃាត់ការរក្សាទុកឬប្រើប្រាស់គ្រាប់រំសេវប្រភេទនេះឡើយ។ ដូច្នេះថៃអាចរក្សាទុក និងប្រើប្រាស់វាសម្រាប់បេសកកម្មយោធាក្រោមក្របខណ្ឌនៃច្បាប់អន្តរជាតិ។

ទោះបីជាយ៉ាងណា នេះគឺជាការដោះសារយ៉ាងត្រឡប់ត្រឡិនផ្ទុយពីកាលមុន ដែលលោក Winthai ខ្លួនឯងនេះហើយ ជាអ្នកទទួលស្គាល់ចេញពីមាត់ផ្ទាល់ថា ថៃពិតជាប្រើប្រាស់សារធាតុគីមី ផូស្វ័រពណ៌ស បាញ់ស្រោចលើកងទ័ពកម្ពុជាមែន។
ការទទួលស្គាល់នោះគឺនៅថ្ងៃអង្គារទី១៩ខែសីហាឆ្នាំ២០២៥ និងត្រូវបានចុះផ្សាយដោយសារព័ត៌មាន Thai Enquirer ថែមទៀតផង។ លោកសារភាពថា កងទ័ពថៃបានប្រើសារធាតុគីមីនេះក្នុងការប្រយុទ្ធចន្លោះថ្ងៃទី២៤-២៨ខែកក្កដា៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ថៃ ទទួលស្គាល់ថា ខ្លួនពិតជាបាញ់សារធាតុគីមី «ផូស្វ័រពណ៌ស» ស្រោចលើកងទ័ពកម្ពុជា មែន
-
ព័ត៌មានជាតិ២៣ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


