ព័ត៌មានជាតិ
៨ ខែ ឆ្នាំនេះ រន្ទះបាញ់បណ្ដាលឲ្យមនុស្សស្លាប់-របួសជាង ១០០ នាក់ និងងាប់គោក្របីជិត ៩០ ក្បាល
គ្រោះរន្ទះបាញ់ក្នុងរយៈពេល ៨ ខែ ឆ្នាំ ២០២៣ នេះ បានកើតឡើងជាង ១០០ លើក បណ្តាលឲ្យមនុស្សស្លាប់ប្រមាណជាង ១០០ នាក់ និងងាប់គោក្របីជិត ៩០ ក្បាល ព្រមទាំងបំផ្លាញផ្ទះជិត ១០ ខ្នង។

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានមានប្រសាសន៍នៅព្រឹកថ្ងៃទី ០២ កញ្ញា នេះថា ចាប់ពីខែមករា រហូតដល់ខែសីហា ឆ្នាំ ២០២៣ បាតុភូតរន្ទះបាញ់បានកើតឡើងចំនួន ១០៩ លើក នៅរាជធានីខេត្តចំនួន ២២ លើកលែងខេត្តកែប កោះកុងនិងខេត្តមណ្ឌលគីរី បានបណ្ដាលឲ្យមនុស្សស្លាប់ចំនួន ៦៤ នាក់ រងរបួស ៤៩ នាក់ ងាប់គោក្របី ៨៨ ក្បាល និងឆេះផ្ទះ ៩ ខ្នង។

លោកបានបន្តថា ក្នុងចំណោមអ្នកស្លាប់ និងរបួសជាង ១០០ នាក់ ក្នុងនោះនៅខេត្តកំពង់ធំស្លាប់ច្រើនជាងគេ មានចំនួន ៩ នាក់ រងរបួស ៨ នាក់ ខេត្តក្រចេះស្លាប់ ៨ នាក់ របួស ១៦ នាក់ ខេត្តបាត់ដំបងស្លាប់ ៧ នាក់ របួស ៣ នាក់ ខេត្តសៀមរាបស្លាប់ ៦ នាក់ និងរបួស ៦ នាក់ ខេត្តព្រៃវែងស្លាប់ ៤ នាក់ ខេត្តពោធិ៍សាត់ស្លាប់ ៤ នាក់ ខេត្តបន្ទាយមានជ័យស្លាប់ ៣ នាក់ តាកែវស្លាប់ ៣ នាក់ ខេត្តស្ទឹងត្រែងស្លាប់ ៣ នាក់ ខេត្តកណ្ដាលស្លាប់ ២ នាក់ ខេត្តរតនគីរីស្លាប់ ២ នាក់ ខេត្តឧត្តរមានជ័យស្លាប់ ២ នាក់ ខេត្តព្រះវិហារស្លាប់ ២ នាក់ ខេត្តព្រះសីហនុស្លាប់ ១ នាក់ និង ខេត្តកំពតស្លាប់ ១ នាក់។

លោកបានបញ្ជាក់ថា ចំណែកខ្យល់កន្ត្រាក់ក្នុងរយៈពេល ៨ ខែឆ្នាំនេះ បានកើតឡើងចំនួន ២៥០ លើក នៅទូទាំងប្រទេស បណ្ដាលឲ្យរលំផ្ទះចំនួន ១៩៣០ ខ្នង របើកដំបូល ១២៥០១ ខ្នង តូបផ្សារចំនួន ៧៧ តូប សាលារៀនចំនួន ៨៨ ខ្នង អគាររដ្ឋបាលចំនួន ៣៨ កន្លែង ស្លាប់មនុស្ស ៩ នាក់ និងរបួស ១៥៧ នាក់៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២២ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


