ព័ត៌មានជាតិ
ត្រឹមតែមួយយប់មានករណីអគ្គិភ័យពីរផ្សេងគ្នាក្នុងខេត្តបន្ទាយមានជ័យ
តាមរបាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា ត្រឹមរយះពេលតែមួយយប់ប៉ុណ្ណោះ មានករណីអគ្គិភ័យពីរផ្សេងគ្នាបណ្ដាលឲ្យខូចខាតសម្ភារមួយចំនួនធំ ។
តាមសមត្ថកិច្ចបានឲ្យដឹងថា ករណីទី១បានកើតឡើងនៅវេលាម៉ោងប្រហែល២និង៣០នាទីទាបភ្លឺ ថ្ងៃទី២ ខែកុម្ភះ ឆ្នាំ២០២១នៅចំណុចរោងចក្រតម្បាញជាប់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ប្រជាពលរដ្ឋឈ្មោះ ពៅ ធូ ភេទប្រុស អាយុ៣៩ឆ្នាំ ស្នាក់នៅក្នុងរោងចក្រតម្បាញបានប្រាប់ឲ្យដឹងថា អគ្គិភ័យបង្កឡើងដោយសារ ផ្ទុះសេឆ្នាំងសាកទូរស័ព្ទ រួចប៉ះជាមួយក្រណាត់ឆាបឆេះតែម្តង។ ការខូចខាតជាបឋមរួមមាន ម៉ាស៊ីនដេរប្រហែល៤០គ្រឿង ម៉ាស៊ីនផុងប្រហែលជាង៣០០គ្រឿង កង្ហារបញ្ឈរធំប្រហែល៤០គ្រឿង ក្រណាត់ប្រហែល២០០ការ៉ុង ដែកថ្ពក់ខោអាប្រហែល៦០កេស ឧបករណ៍ប្រើប្រាស់ និងឯកសារផ្សេងៗជាច្រើនទៀត។ករណីអគ្គិភ័យនេះ សមត្ថកិច្ចចម្រុះ បានសហការគ្នាជួយពន្លត់ភ្លើងយ៉ាងសស្រាក់សស្រាំ ដោយប្រើរថយន្ដពន្លត់អគ្គិភ័យចំនួន៨គ្រឿងចេញជួយអន្តរាគមន៍និងបាញ់ទឹកអស់១៣ឡានទើបគ្រប់គ្រងស្ថានភាពបានទាំងស្រុងទាំងស្រុងនៅម៉ោង៥.៣០នាទីទៀបភ្លឺ ថ្ងៃដដែល។

ចំណែកករណីទី២ បានកើតឡើងនៅវេលាម៉ោង៨យប់ ថ្ងៃទី២ ខែកុម្ភះ បង្កឡើងដោយឈ្មោះ ថាន ចន្ធី ភេទប្រុស អាយុ២៣ឆ្នាំរស់នៅភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។សមត្ថកិច្ចបានបន្តទៀតថា នៅពេលកើតហេតុ ជនបង្កឈ្មោះថាន ចន្ធី បានហៅមិត្តភ័ក្ដិទិញស្រាមកផឹកស៊ីនៅផ្ទះរបស់ឪពុកបង្កើតខ្លួនយ៉ាងសប្បាយ ពេលផឹកស៊ីឪពុកម្ដាយមិនហ៊ាននៅផ្ទះ បាននាំគ្នាដើរចេញទៅផ្ទះកូនមួយទៀត ក្រោយមកមិត្តភ័ក្ដិ របស់ជនបង្កក៏នាំគ្នាជិះម៉ូតូទៅវិញអស់ ធ្វើឲ្យជនបង្កស្រែកឡូឡាម្នាក់ឯង និងធ្វើសកម្មភាពដុតសម្ភារៈក្នុងផ្ទះបណ្តាលឲ្យឆេះខូចខាតខ្នើយ និងខោអាវមួយចំនួន តែមិនបង្កឲ្យខូចខាតផ្ទះសម្បែងទេ ព្រោះត្រូវបានប្រជាពលរដ្ឋនៅជិតខាងជួយពន្លត់ទាន់ពេល។

សមត្ថកិច្ចបានបញ្ជាក់ថា ផ្ទះមានទំហំ៧×៩ម៉ែត្រ សង់ពីរជាន់ថ្មក្រោម ឈើលើ ប្រក់ស័ង្កសី។ក្រោយពេលកើតហេតុ ជនបង្ករត់គេចខ្លួនសមត្ថកិច្ចកំពុងស្វែងស្រាវជ្រាវរកជនល្មើសយកមកផ្តន្ទាទោសទៅតាមច្បាប់៕
អត្ថបទ ៖ វ៉ាន់ ណាង


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


