ព័ត៌មានជាតិ
រាជរដ្ឋាភិបាលមិនទុកឲ្យគ្រួសារពលរដ្ឋក្រីក្រណាមួយនៅឯការ ឬ ស្លាប់ដោយអត់បាយឡើយ
ភ្នំពេញ ៖ លោកវង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជនយុវនីតិសម្បទាបានថ្លែងថា រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាប្រមុខដឹកនាំដ៏ឈ្លាសវៃមិនទុកឲ្យគ្រួសារពលរដ្ឋក្រីក្រណាមួយនៅឯកា ឬ ស្លាប់ដោយអត់បាយឡើយពិសេសជនងាយរងគ្រោះដោយសារជំងឺរាតត្បាតកូវីដ១៩ នេះតែម្ដង។

លោកវង សូត ថ្លែងបែបនេះខណៈដឹកនាំប្រតិភូក្រសួងនៅព្រឹកថ្ងៃអង្គារ ៥រោច ខែមាឃ ឆ្នាំជូត ទោ ស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹង ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ក្នុងកិច្ចប្រជុំ ធ្វើសេចក្តីរាយការណ៍សង្ខេបអំពីវឌ្ឍនភាព និងបញ្ហាប្រឈមនានា ក្នុងដំណាក់កាលកូវីដ ១៩ និងទិសដៅបន្តរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងឆ្នាំ២០២១ ជូនគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជនយុវនីតិសម្បទា ការងារ បណ្តុះបណ្តា លវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា (គណៈ:កម្មការទី៨)។

លោករដ្ឋមន្ត្រីវង សូត បានថ្លែងថា ជាការពិតណាសក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានដឹកនាំប្រទេសមានសុខសន្តិភាព និងបានដាក់ចេញនូវវិធានការជាច្រើន ក្នុងន័យពង្រឹង និងធ្វើឲ្យប្រសើរឡើងនូវ ភូមិ ឃុំ មានសុវត្ថិភាព ក៏ដូចជា គោលនយោបាយគាំពារសង្គមផ្សេងៗ ដើម្បីធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្រីក្រនិងជនងាយរងគ្រោះឲ្យកាន់តែប្រសើរឡើង ជាពិសេស ការដាក់ឲ្យអនុវត្តនូវការផ្តល់សាច់ប្រាក់ជូនដល់ប្រជាពលរដ្ឋ ក្រ១ និង ក្រ២ ខណៈមេរោគកូវីដ១៩ បាននឹងកំពុងរាតត្បាតនៅលើពិភពលោកដោយមានអ្នកឆ្លងរាប់រយលាននាក់និងស្លាប់ជាងមួយលាននាក់ទៅហើយនោះ។

លោករដ្ឋមន្ត្រីស្នើសុំ ដល់ក្រុមការងារនិងអាជ្ញាធរ ត្រូវខិតខំបេ្តជ្ញាចិត្ត បម្រើពលរដ្ឋ ក្រោមដំបូលសុខសន្តិភាព អភិវឌ្ឍន៍ និងចេះចុះជួបគ្រួសារដែលទទួលបានសាច់ប្រាក់ពី រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ត្រូវបន្តចុះអនុវត្តន៍អប់រំ ផ្សព្វផ្សាយ និងណែនាំ ដល់គ្រួសារដែលក្រីក្រជួបលំបាកពិតប្រាកដ ក្រោយពីទទួលបានសាច់ប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលជាបន្តបន្ទាប់ទៀត៕
វិមាន


-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


