Connect with us

ព័ត៌មានជាតិ

លោក គង់ វិបុល ប្តេជ្ញាប្រមូលពន្ធឱ្យគ្រប់ផែនការ​ក្នុងឆ្នាំ ២០២៣ ទោះ ៨ខែមកនេះ ធ្លាក់ចុះ ២១ភាគរយ

បានផុស

នៅ

លោក គង់ វិបុល អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានលើកឡើងថា រយៈពេល ៨ខែ ឆ្នាំ ២០២៣នេះ ការប្រមូលពន្ធដារ មានការធ្លាក់ចុះប្រមាណ ២១ភាគរយ បើធៀបនឹងឆ្នាំមុន។ ទោះជាមានការធ្លាក់ចុះបែបនេះក្តី ប្រធានពន្ធដារ ប្តេជ្ញាថានឹងខិតខំប្រមូលពន្ធឱ្យគ្រប់ផែនការកំណត់ មិនឱ្យខ្វះនោះទេ សម្រាប់ឆ្នាំ ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅក្នុងកម្មវិធីពិសេសស្តីពីការយល់ដឹងអំពីពន្ធដារ កាលពីថ្ងៃ សុក្រ ចុងសប្តាហ៍លោក គង់ វិបុល បានឱ្យដឹងថា តាមរយៈការខិតខំប្រឹងប្រែងប្រមូលពន្ធ និងវិធានការផ្សេងៗ ពន្ធដារអាចរកបានគ្រប់ចំនួននៃផែនការ បើទោះជា ៨ខែមកនេះ មានការថមថយចំនួន ២១ភាគរយយ៉ាងណាក្តី។ លោកបន្តដូច្នេះថា« ខ្ញុំខិតខំរកឱ្យគ្រប់ ប៉ុន្តែចំពោះការព្យាករថា លើសផែនការ ៥-១០ ភាគរយ មិនអាចទៅដល់ទេ»។

លោក ហ៊ានអះអាងបែបនេះ ដោយពឹងទៅលើសក្តានុពលការប្រមូលពន្ធអចលនទ្រព្យ នៅចុងខែ កញ្ញានេះ។ ជាមួយគ្នានេះ ពន្ធលើមធ្យោបាយដឹកជញ្ជូនតាមការប៉ាន់ស្មានរបស់ លោក គង់ វិបុល ប្រហែលប្រមូលបានជាង ១០០លានដុល្លារបន្ថែមទៀត នៅចុងឆ្នាំនេះផងដែរ។​ ប្រធានពន្ធដារ បានគូសបញ្ជាក់ថា ទោះបីជាសេដ្ឋកិច្ចធ្លាក់ចុះ​យ៉ាងណាក៏ដោយ អ្នកជាប់ពន្ធទាំងពីរនេះ ត្រូវតែមានកាតព្វកិច្ចប្រកាសបង់ពន្ធជាដាច់ខាត។

លោក គង់ វិបុល បានសង្កត់ធ្ងន់ថា ការខិតខំប្រមូលពន្ធឱ្យបានគ្រប់ផែនការនេះ មិនមែនទៅច្របាច់កពលរដ្ឋឱ្យទៅ​បង់ពន្ធនោះទេ ពោលគឺធ្វើទៅតាមច្បាប់។ មានន័យថា អ្នកដែលរកស៊ីខាតមិនចាំបាច់បង់ គឺបង់ពន្ធសម្រាប់តែអាជីវកម្ម​ដែលទទួលបានប្រាក់ចំណេញប៉ុណ្ណោះ។

សូមបញ្ជាក់ថា ក្នុងរយៈពេល៨ខែ ឆ្នាំ២០២៣នេះ អគ្គនាយកដ្ឋានពន្ធដារប្រមូលបាន ២ ៥៥០ លានដុល្លារ ស្មើនឹង ៧១,៤១% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ មានការថយចុះ ២១ភាគរយ ធៀបនឹង​រយៈពេល​ដូចគ្នាក្នុងឆ្នាំ២០២២។

បើតាមអគ្គនាយកពន្ធដារ ហានិភ័យដែលបណ្តាលមកពីភាពមិនប្រាកដប្រជា ការប្រែប្រួលបរិបទសេដ្ឋកិច្ចសកល ដែលបង្កដោយសារការធ្លាក់ចុះនៃស្ថានភាពសេដ្ឋកិច្ចពិភពលោក និងវិបត្តិសង្គ្រាមរុស្សី-អ៊ុយក្រែន ប៉ះពាល់ដល់​បណ្ដា​ប្រទេសជាប្រភពទុនសម្រាប់វិនិយោគធំៗមកកម្ពុជា និងធ្វើឱ្យមានកំណើននៃអតិផរណា ជាហានិភ័យ​ក្នុងការគ្រប់​គ្រងឈានទៅប៉ះពាល់ដល់ចំណូលពន្ធ ឱ្យបានគ្រប់​តាមផែនការច្បាប់​ស្តីពីហិរញ្ញវត្ថុសម្រាប់​ការគ្រប់គ្រង​ឆ្នាំ២០២៣៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា៣៤ នាទីutes មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

សេចក្ដីជូនដំណឹង១ ម៉ោង មុន

កូនខ្មែរដំបូង! បង្កើតចង្វាក់ថ្មី KHMER VIBE កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត និងស្ដេចភ្លេង tempo tris បង្កើតស្នាដៃដ៏អស្ចារ្យនេះ

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ស៊ូ សុជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើរតួនាទីសំខាន់ជំរុញការអភិវឌ្ឍវិស័យមូលបត្រ

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការផ្សាយព័ត៌មានក្លែងក្លាយ មិនមែនជាសេរីភាពសារព័ត៌មានឡើយ ហើយការផ្សាយបែបនេះ ត្រូវទទួលទោសតាមច្បាប់

ព័ត៌មានជាតិ២ ម៉ោង មុន

ចូលឆ្នាំថ្មីឆ្នាំម្សាញ់នេះ នៅភ្នំពេញ នឹងបើកឱ្យមានការលេងកម្សាន្តសប្បាយ រហូត ៥ ថ្ងៃ ចាប់ពីថ្ងៃទី ១២ មេសា តទៅ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

សន្តិសុខសង្គម២០ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

រថភ្លើង
ចរាចរណ៍១២ ម៉ោង មុន

រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ផ្ទុះ​បំពង់បង្ហូរ​ឧស្ម័ន​នៅ​ម៉ាឡេស៊ី បណ្ដាល​ឲ្យ​របួស​មនុស្ស​២៥​នាក់

Sokha Hotels

ព័ត៌មានពេញនិយម