ព័ត៌មានជាតិ
អង់គ្លេស កំពុងសម្លឹងមើលពីធនធានសក្តានុពលដែលខេត្តកោះកុងកំពុងមាន
កោះកុង ៖ ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា កំពុងសម្លឹងមើលឃើញពីធនធានសក្តានុពលសំខាន់ ដែលខេត្តកោះកុងមានអំណោយផល និងជំរុញដល់ការអភិវឌ្ឍន៍ទៅថ្ងៃមុខ។

ធនធានជីវៈចម្រុះបម្រើដល់វិស័យទេសចរណ៍ កសិកម្ម តំបន់សេដ្ឋកិច្ចឧស្សាហកម្ម កំពង់ផែសមុទ្រទឹកជ្រៅ និងព្រលានយន្តហោះនៅតំបន់តារាសាគរ ទាំងនេះដែលខេត្តកោះកុងមាន ត្រូវបានស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជាកំពុងមានការចាប់អារម្មណ៍ខ្លាំង។

ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ លោកស្រី អ៊ី នារីនេត អភិបាលរងខេត្តកោះកុង លើកឡើងថា អង់គ្លេសមានបំណងចង់ជួយនាំចេញផលិតផលសម្រេចបានផ្នែកវិស័យកសិកម្មទៅប្រទេសអង់គ្លេសទៅថ្ងៃមុខ ព្រោះឃើញថា ខេត្តកោះកុង សំបូរទៅដោយដំណាំសក្តានុពលជាច្រើន រួមមាន៖ ផ្លែចេកអំបូងលឿន ទុរេ សាម៉ៅ មង្ឃុត និងគ្រាប់ស្វាយចន្ធី ជាដើម។

លោកស្រីអភិបាលរងខេត្តកោះកុង បន្ថែមថា ស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជា ក៏បានកោតសរសើរពីល្បឿននៃការអភិវឌ្ឍន៍វិនិយោគលើវិស័យទេសចរណ៍ ការដឹកជញ្ជូនទំនិញពាណិជ្ជកម្ម ព្រមទាំងក្រុមហ៊ុនឧស្សាហកម្មសំខាន់ៗ ខណៈមានកំពង់ផែសមុទ្រទឹកជ្រៅ ព្រលានយន្តហោះ និងរមណីយដ្ឋានតារាសាគរកែច្នៃផងដែរ។

ក្រៅពីនេះ អង់គ្លេស គ្រោងជួយគាំទ្រវិស័យអប់រំដែលផ្តោតទៅលើក្មេងស្រី និងស្ត្រី ដែលនៅឆ្ងាយដាច់ស្រយោលតាមទីជនបទក្នុងភូមិសាស្ត្រខេត្តកោះកុង។ ទន្ទឹមនោះ លោកស្រី អ៊ី នារីនេត អភិបាលរងខេត្តកោះកុង ក៏ថ្លែងអំណរអរគុណយ៉ាងជ្រោលជ្រៅជូនចំពោះការចាប់អារម្មណ៍អំពីធនធានសក្តានុពលរបស់ខេត្តកោះកុងដែលកំពុងមានស្រាប់ ដោយសំដៅធ្វើយ៉ាងណាបង្កើនទំនាក់ទំនងសាមគ្គីភាព និងលើកកម្ពស់អភិវឌ្ឍន៍សេដ្ឋកិច្ចជាចំណេះដឹង ក៏ដូចជាផ្តល់ប្រាក់ចំណូលជូនប្រជាពលរដ្ឋខេត្តភាគនិរតីមួយនេះ។

ចំណែកឯលោក ដូមីនីក វិលៀមស៍ ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា ក្នុងដំណើរទស្សនកិច្ចរបស់លោក លោកបានឃើញនូវវិស័យសក្តានុពលជាច្រើនដែលខេត្តកោះកុងពិតប្រាកដ។

លោកឯកអគ្គរាជទូតអង់គ្លេសរូបនេះ សង្កត់ធ្ងន់ដែរថា អង់គ្លេសធ្លាប់តែទិញគ្រាប់ស្វាយចន្ធីពីប្រទេសវៀតណាម ប៉ុន្តែឥឡូវចង់ជួយគាំទ្រផលិតផលអង្ករ និងគ្រាប់ស្វាយចន្ធីពីកម្ពុជា ក្នុងគោលដៅលើកកម្ពស់ជីវភាពប្រជាពលរដ្ឋតាមមូលដ្ឋានមានការងារ និងប្រាក់ចំណូលប្រចាំថ្ងៃ។

ទោះយ៉ាងណា លោក ដូមីនីក វិលៀមស៍ អះអាងថា ការងារទាំងនេះទាមទារឱ្យមានការសិកសិក្សាស្វែងយល់បន្ថែមសិនទៅលើលក្ខខណ្ឌ ឬបែបបទតម្រូវឱ្យធ្វើទៅតាមស្តង់ដារ មុននឹងមានការនាំចេញទៅអង់គ្លេស៕
អត្ថបទ ៖ សិរីវឌ្ឍនៈ


-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


