ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងការងារ ៖ ការបណ្តុះបណ្តាលសហគ្រិនភាព និងជំនាញបច្ចេកទេសរបស់បុគ្គលិកគឺឥតគិតថ្លៃ
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ បានបញ្ជាក់ជូនប្រតិភូសមាគមសហគ្រិនស្ត្រីកម្ពុជាថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈតាមរយៈវិទ្យាស្ថានជំនាញរបស់ខ្លួន មានវគ្គបណ្តុះបណ្តាលដល់ម្ចាស់អាជីវកម្មស្តីពីសហគ្រិនភាព និងការបណ្តុះបណ្តាលបុគ្គលិករបស់ក្រុមហ៊ុនឯកជនលើជំនាញបច្ចេកទេសដោយឥតគិតថ្លៃ។

នេះគឺជាការបញ្ជាក់ដែលធ្វើឡើង ក្នុងជំនួបរវាងលោករដ្ឋមន្ត្រី និងប្រតិភូសមាគមសហគ្រិនស្ត្រីកម្ពុជាដែលបានចូលសំដែងការគួរសមនៅទីស្តីការក្រសួង។

លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា “ម្ចាស់អាជីវកម្មដែលចង់អភិវឌ្ឍសហគ្រិនភាព រួមទាំងបុគ្គលិកដើម្បីពង្រឹងអាជីវកម្មរបស់ខ្លួន អាចចូលរួមសិក្សានៅគ្រប់ទីតាំងនានាដែលស្ថិតក្រោមដែនសមត្ថកិច្ចរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានដោយឥតគិតថ្លៃ ក្រសួងស្វាគមន៍”។

ដើម្បីជួយសម្រួលដល់ម្ចាស់អាជីវកម្ម និងបុគ្គលិកក្នុងការពង្រឹងសមត្ថភាព កម្មវិធីបណ្តុះបណ្តាល មានភាពបត់បែនខ្ពស់ មានកម្រិតស្តង់ដារដែលសិក្ខាកាម អាចសិក្សាបាននៅពេលយប់ ឬចុងសប្តាហ៍ដែលប្រការនេះ អាជីវកម្មក៏នៅតែអាចដំណើរការបានដោយរលូន ហើយសិក្ខាកាមក៏នៅតែអាចសិក្សារៀនសូត្របំប៉នសមត្ថភាពរបស់ខ្លួនបានផងដែរ។ នេះគឺជាការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងការងារដដែល។

ក្នុងជំនួបដដែលនោះ លោករដ្ឋមន្ត្រី បានលើកឡើងថា គោលនយោបាយរបស់រដ្ឋាភិបាលអាណត្តិទី៧ក្នុងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានភាពអនុគ្រោះខ្ពស់លើលក្ខខណ្ឌផ្លូវច្បាប់ និងបញ្ហាអនុលោមមួយចំនួន ដើម្បីធ្វើយ៉ាងណាឱ្យជីវកម្មលក្ខណៈគ្រួសារ ឬសហគ្រាសខ្នាតតូច ឬអ្នករកទទួលទានសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងតូចតាច អាចពង្រីកអាជីវកម្មរបស់ខ្លួន។

បន្ថែមពីនេះ លោករដ្ឋមន្ត្រី បានជំរុញឱ្យសមាគមសហគ្រិនស្ត្រី ក៏ដូចជាក្រុមហ៊ុនឯកជនទាំងអស់ ត្រូវត្រៀមស្វែងរកចំណុច ឬបញ្ហារួមរបស់វិស័យឯកជនដើម្បីលើកជូនប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងវេទិការដ្ឋនិងឯកជនដែលនឹងប្រព្រឹត្តិទៅនៅខែវិច្ឆិកាខាងមុខដើម្បីដោះស្រាយឱ្យចំបញ្ហាគន្លឹះ៕









-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២២ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៣ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


