Connect with us

ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ានី៖ ភារកិច្ចស្នូលរបស់រាជរដ្ឋាភិបាល ដោះស្រាយទុក្ខលំបាករបស់ប្រជាជន

បានផុស

នៅ

ឯកឧត្តម ហ៊ុន ម៉ានី អនុប្រធានក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល​ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ទាំងក្នុងដំណាក់កាលដឹកនាំដោយសម្ដេចតេជោ និងក្នុងពេល​បច្ចុប្បន្នដឹកនាំដោយសម្ដេចធិបតី គឺនៅតែបន្តផ្តល់អាទិភាព និងគិតពីផលប្រយោជន៍ជាតិ និងប្រជាជនជាធំ។ ជាមួយគ្នានោះ ឯកឧត្តមបានគូសបញ្ជាក់ថា “ទុក្ខលំបាករបស់ប្រជាជន គឺជាភារកិច្ចស្នូលរបស់គណបក្សប្រជាជនកម្ពុជា ហើយសេចក្តីសុខរបស់ប្រជាជនគឺជាភាពជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកឧត្តមបានលើកឡើងបែបនេះ នៅក្នុងពិធីបុណ្យសង្ឃទាន និងស្រោចស្រពសុគន្ធវារី ជូនលោកតា លោកយាយ នៅក្នុងសង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ថ្ងៃទី ២៤ ខែកញ្ញា។

ឯកឧត្តម ហ៊ុន ម៉ានី បានសម្តែងនូវសេចក្ដីសប្បាយរីករាយដែលបានអញ្ជើញមានវត្តមានក្នុងកម្មវិធីនេះ។ ជាមួយគ្នានោះ ឯកឧត្តមបានចូលរួមត្រេកអរ និងអនុមោទនាបុណ្យជាមួយក្រុមការងារ និងអ្នកចូលរួមទាំងអស់ ដែលបានរួមគ្នា​ប្រារព្ធពិធីនេះឡើង ក្នុងគោលបំណងបានជួបជុំធ្វើបុណ្យចំពោះព្រះសង្ឃ និងបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន និងអាយុយឺនយូរជូនដល់លោកតា លោកយាយ នៅសង្កាត់ វាលពង់នៅថ្ងៃនេះប្រកបដោយទឹកចិត្តសទ្ធាជ្រះថ្លា និងមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមបានធ្វើការពាំនាំនៃការផ្ដាំផ្ញើរការសួរសុខទុក្ខពីសម្ដេចប្រធានបក្ស ដល់លោក​យាយ លោកតាដែលបានគាំទ្រគណបក្សដោយចេញទៅបោះឆ្នោត​ជូនគណបក្សប្រជាជនកម្ពុជាកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ និងពាំនាំនូវការប្តេជ្ញាចិត្ត និងការប្រកាន់ភ្ជាប់នូវឆន្ទៈយ៉ាងមោះមុត​របស់រាជរដ្ឋា​ភិបាល​ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាក្នុងនីតិកាលទី៧នៃរដ្ឋសភា មានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបន្តដឹកនាំ កសាងសង្គម សេដ្ឋកិច្ចកម្ពុជា​ឱ្យឆ្ពោះទៅមុខបន្ថែមទៀតផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ នាទី មុន

ទេសរដ្ឋមន្រ្តី លី ធុជ ៖ តាមរយៈការងារបោសសម្អាតមីន មានតែស្នាមញញឹម និងសុភមង្គលរបស់ប្រជាជនកម្ពុជា

ព័ត៌មានជាតិ២៥ នាទី មុន

ផ្អាក​អាជីវកម្ម អាហារដ្ឋាន​បណ្ដោះអាសន្នក្នុងរាជធានីភ្នំពេញ នៅ​ជុំវិញ​មណ្ឌល​ប្រឡង​បាក់​ឌុប រយៈពេល​២​ថ្ងៃ

ព័ត៌មានជាតិ៣០ នាទី មុន

សមាសភាពឧត្ដមក្រុមប្រឹក្សាពិគ្រោះយោបល់ចំនួន១៤៥រូប ត្រូវបានតែងតាំងជាផ្លូវការ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងអប់រំ ប្រជុំបើកបេសកកម្មលើកទី១១ គាំទ្រគម្រោងកែលម្អការអប់រំឧត្តមសិក្សា

ព័ត៌មានជាតិ២ ម៉ោង មុន

លោកបណ្ឌិត តូច ប៉ូលីវ៉ា បើកវេទិកាដោះស្រាយបញ្ហាប្រឈមរបស់ពលរដ្ឋក្នុងស្រុកស្វាយជ្រំ

Sokha Hotels

ព័ត៌មានពេញនិយម