ព័ត៌មានជាតិ
ក្រុមហ៊ុនដាយ អ៉ិឈិ ឡាយហ្វ៍ សម្ពោធគម្រោងថ្មី២ គឺ ថែទាំនៅក្នុងគ្រួសារ និង ថែទាំនៅក្នុងមន្ទីរពេទ្យ»
ក្រុមហ៊ុន ដាយ អ៉ិឈិ ឡាយហ្វ៍ ដែលកំពុងបានយកចិត្តទុកដាក់ទាំងអតិថិជនចាស់ និងអតិថិជនថ្មីបានផ្តល់ជូនបន្ថែមនូវដំណោះស្រាយគម្រោងបន្ថែមថ្មីចំនួនពីរទៀត។

គម្រោងបន្ថែមថ្មីចំនួនពីរទៀតរួមមាន ១.គម្រោងថែទាំនៅក្នុងគ្រួសារដោយក្រុមហ៊ុន ដាយ អ៉ិឈិ ឡាយហ្វ៍ អ៉ិនសួរ៉ិន (ខេមបូឌា) បានផ្តល់ជូនលោកអ្នកនូវដំណោះស្រាយ ដ៏ពិសេសមួយ ដែលធានាថា លោកអ្នកនឹងបាននូវសុភមង្គលក្នុងគ្រួសារ ទោះបីជាមានជំងឺធ្ងន់ធ្ងរ ឬ គ្រោះអកុសលណាមួយក៏ដោយ តាមរយៈអត្ថប្រយោជន៍ ៥ យ៉ាងដូចមានព័ត៌មានលម្អិតនៅខាងក្រោម៖ទឹកប្រាក់ធានារ៉ាប់រងច្រើន បង្កើនការការពារជំងឺធ្ងន់ធ្ងរ លើកលែងបុព្វលាភធានារ៉ាប់រង។
២.គម្រោងថែទាំនៅក្នុងមន្ទីរពេទ្យក្រុមហ៊ុន ដាយ អ៉ិឈិ ឡាយហ្វ៍ ផ្តល់ជូនលោកអ្នកនូវដំណោះស្រាយដ៏ពិសេសមួយទៀតសម្រាប់គ្រួសារ ដែលធានាថាលោកអ្នកនឹងបាននូវអត្ថប្រយោជន៍ ៥ យ៉ាងដូចមានព័ត៌មានលម្អិតនៅខាងក្រោម៖ សាច់ប្រាក់សម្រាកនៅមន្ទីរពេទ្យ ដោយទទួលប្រាប់ឧបត្ថម្ភជាសាច់ប្រាក់រៀលរាល់ថ្ងៃថេរ រហូតដល់១០០ដុល្លារ ចំពោះការចូលរួមសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដែលបណ្តាលមកពីគ្រោះថ្នាក់ ឬមានជំងឺធ្ងន់ធ្ងរ។ ប្រាក់ឧបត្ថម្ភជាសាច់ប្រាក់បន្ថែម ដោយទទួលបានប្រាក់ឧបត្ថម្ភប្រចាំថ្ងៃស្មើនឹង៣ដង សម្រាប់ការចូលសង្គ្រោះបន្ទាន់ ទទួលបានប្រាក់ឧបត្ថម្ភប្រចាំថ្ងៃស្មើនឹង៣ដងសម្រាប់ការចូលវះកាត់និងអត្ថប្រយោជន៍ជាច្រើនទៀត។
ក្រុមហ៊ុនបានលើកឡើងថា ដើម្បីបន្ថែមគុណតម្លៃកាន់តែច្រើនដល់អតិថិជន ដោយយោងតាមបេសកកម្មរបស់យើងគឺ“ អតិថិជនជាចម្បង” ដាយ អ៉ិឈិ ឡាយហ្វ៍ អ៉ិនសួរ៉ិន (ខេមបូឌា) រចនានូវផលិតផលទាំងនេះ ដែលផ្តល់ជូនការព្យាបាលជំងឺធ្ងន់ធ្ងរចំនួន ៣៩ មុខ និងផ្តល់សេវាវេជ្ជសាស្ត្រទី២ ដែលគុណភាពស្តង់ដារអន្តរជាតិដល់អតិថិជនរបស់យើង។
សូមជម្រាបថាក្រុមក្រុមហ៊ុន ដាយ អ៉ិឈិ ឡាយហ្វ៍ អ៉ិនសួរ៉ិនស៍ (ខេមបូឌា) ម.ក (”ដាយ អ៉ិឈិ ឡាយហ្វ៍”) គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុន ដាយ អ៉ិឈិ ឡាយហ្វ៍ ហូលឌីង (”DLHD”) ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេ នៅក្នុងប្រទេសជប៉ុន អស់រយៈពេលជាង ១១៨ ឆ្នាំជាប្រវត្តិសាស្ត្រ។ DLHD ទទួលបានចំណាត់ថ្នាក់ A+ ទៅលើកការវាយតម្លៃតាមរយៈ S&P និងជាក្រុមហ៊ុនដែលបានចុះបញ្ជីនៅលើទីផ្សារភាគហ៊ុន Tokyo Stock Exchange។
ចាប់តាំងពីបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩០២ មក DLHD បានបេ្តជ្ញាចិត្តឈរនៅក្បែរអតិថិជនរបស់យើង និងមនុស្សជាទីស្រឡាញ់របស់ពួកគេអស់មួយជីវិត និងខិតខំប្រឹងប្រែងរួមគ្នាក្នុងការផ្តល់ជូន ”ភាពស្ងប់ចិត្ត” ក្រោមទស្សនរបស់យើង ”អតិថិជនជាចម្បង”។ យើងចូលរួមចំណែក ជាមួយសហគមន៍មូលដ្ឋានតាមរយៈ ការផ្តល់ជូនសេវាធានារ៉ាប់រងអាយុជីវិត និងសេវាកម្មផ្សេងទៀត៕
អត្ថបទពាណិជ្ជកម្ម
-
កីឡា១០ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២៣ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៧ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៩ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


