Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ៖ ការដាក់ពាក្យសុំកែ និងមោឃភាពទិន្នន័យ​នៃបញ្ជីអត្រានុកូលដ្ឋាន​មិនចាំបាច់ឡើងមកភ្នំពេញទេ

បានផុស

នៅ

ការដាក់ពាក្យសុំកែ និងមោឃភាពទិន្នន័យនៃបញ្ជីអត្រានុកូលដ្ឋានមិនចាំបាច់ឡើងមកកាន់អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្មនៃក្រសួងមហាផ្ទៃរាជធានីភ្នំពេញនោះទេ។ នេះបើតាមការបញ្ជាក់របស់លោក ទូច សុឃៈ អ្នកនាំពាក្យរង​ក្រសួង​មហាផ្ទៃ នៅព្រឹកថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងតាមរយៈសារសំឡេង លោក ទូច សុឃៈ បានបញ្ជាក់ថា ពលរដ្ឋអាចដាក់ពាក្យសុំកែ ឬមោឃភាពទិន្នន័យ​នៃបញ្ជីអត្រានុកូលដ្ឋាន នៅតាមរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលពលរដ្ឋរស់នៅ ដោយជាគោលការណ៍ មិនត្រូវ​បានគិតថវិកានោះទេ។

តាមពិតទៅ គោលការណ៍នេះត្រូវសាកល្បងតាំងពីឆ្នាំ ២០១៧ ពោលគឺរយៈពេល ២ឆ្នាំ រហូតដល់ឆ្នាំ ២០១៩ ទើបក្រសួងមហាផ្ទៃចេញសេចក្តីសម្រេចបន្តអនុវត្តគោលការណ៍ផ្តល់សមត្ថកិច្ចឱ្យអាជ្ញាធរក្រុង ស្រុក ខណ្ឌ ទទួលពាក្យស្នើសុំកែប្រែទិន្នន័យ និងមោឃភាពទិន្នន័យនៃបញ្ជីអត្រានុកូលដ្ឋានរហូតដល់បច្ចុប្បន្ន។ ចំពោះសេចក្តីសម្រេចកែប្រែ ឬមោឃភាពទិន្នន័យនៃបញ្ជីអត្រានុកូលដ្ឋាននេះ មានរយៈពេល ៣០ ថ្ងៃ ប៉ុន្តែគិតតែថ្ងៃធ្វើការប៉ុណ្ណោះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម