ព័ត៌មានជាតិ
អ្នកនាំពាក្យ ៖ ការប្រឡងឌីប្លូមថ្ងៃទី១ ដំណើរការប្រព្រឹត្តិទៅដោយរលូន
អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡា បានអះអាងថា ដំណើរការប្រឡងមធ្យមសិក្សាបឋមភូមិ(ឌីប្លូម) នៅព្រឹកថ្ងៃទី ២តុលា ឆ្នាំ២០២៣ នៅទូទាំងប្រទេសបានប្រព្រឹត្តិទៅដោយរលូន និងមានភាពល្អប្រសើរ។

លោក កាន់ ពុទ្ធី អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡាបានឱ្យដឹង នៅព្រឹកថ្ងៃទី២តុលានេះថា «តាមការសង្កេត របស់ខ្ញុំ ការប្រឡងនៅព្រឹកនេះដំណើរការទៅដោយរលូន និងមិនមានបញ្ហាអ្វីគួរឱ្យកត់សម្គាល់ទេ»។
លោកបានបន្តថា សម្រាប់ការប្រឡងឌីប្លូមឆ្នាំនេះ ក៏មិនខុសពីការប្រឡងមុនៗដែរ ដោយក្រសួងអប់រំនៅតែបន្តប្រគល់ សិទ្ធិអំណាច និងការទទួលខុសត្រូវទាំងស្រុងជូនគ្រឹះស្ថានមធ្យមសិក្សាសាធារណៈ និងឯកជននីមួយៗ ដែលមាន អនុវិទ្យាល័យ និងវិទ្យាល័យក្នុងការរៀបចំដំណើរការប្រឡង ដោយខ្លួនឯង ពោលគឺចាប់តាំងពីការរៀបចំប្រធានវិញ្ញាសា ដំណើរការសំណេរ កំណែ ស្រង់បូកពិន្ទុនិងការប្រកាសលទ្ធផលប្រឡងជាដើម។
លោកបានបន្តទៀតថា ការប្រឡងឌីប្លូមនៅឆ្នាំនេះ មានបេក្ខជនដាក់ពាក្យប្រឡងសរុបចំនួន១៧៨១៣៤នាក់ ស្រី៩៤៨០៥នាក់ មានមណ្ឌលប្រឡងចំនួន១៧៤៣មណ្ឌលចែកជា៨០៩០បន្ទប់។
ក្នុងចំណោមបេក្ខជនចូលរួមប្រឡង ចំនួន១៧៨១៣៤នាក់ក្នុងនោះ មានបេក្ខជនស្វៃរិនមានចំនួន១០នាក់ ស្រី៦នាក់បេក្ខជនបំពេញវិជ្ជាមានចំនួន ៧២៨នាក់ ស្រី១៧៥នាក់ បេក្ខជនគថ្លង់ចំនួន២៧នាក់ស្រី៨នាក់ និងបេក្ខជនពិការភ្នែកចំនួន២២នាក់ ស្រី១០នាក់។
លោកបានបន្តថា ចំនួនដាក់ពាក្យប្រឡងឆ្នាំនេះ បើធៀបទៅនឹងការប្រឡងឆ្នាំមុនឃើញថាមានការកើនឡើងក្នុងនោះ ឆ្នាំ២០២២ មានបេក្ខជនដាក់ពាក្យប្រឡងចំនួន ១៧៤ ៧២៦ នាក់ ស្រី ៩៥ ១២៧ នាក់បេក្ខជនស្វៃរិន ១៣៦ នាក់ ស្រី ៤៥ នាក់ បេក្ខជនបំពេញវិជ្ជា ១ ០៧៦ នាក់ ស្រី ១៩២ នាក់ ដោយមានមណ្ឌលប្រឡងសរុប ១ ៧២៣ចែកចេញជា ៧ ៨១៦បន្ទប់។
លោកបានបន្តទៀតថា ក្នុងចំណោមបេក្ខជនចំនួន១៧៤ ៧២៦ នាក់បេក្ខជនមកប្រឡងមានចំនួន១៦២១៦៦នាក់ ក្នុងនោះបេក្ខជនប្រឡងជាប់មានចំនួន១៥៣៦៤៩នាក់ស្មើនឹង៩៤.៧៥៥។
លោក កាន់ពុទ្ធីបានបន្ថែមថា គួរបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិនៅឆ្នាំនេះនឹងប្រព្រឹត្តិទៅ នៅថ្ងៃទី០២ខែតុលានិងប្រកាសលទ្ធផលប្រឡងនៅ ថ្ងៃទី០៩តុលាឆ្នាំ២០២៣៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


