សន្តិសុខសង្គម
ច្រកអន្តរជាតិដូងត្រូវបានបិទទ្វារផ្អាកការឆ្លងកាត់ជាបណ្ដោះអាសន្នដោយសារទឹកជំនន់
ច្រកអន្តរជាតិដូងគឺជាច្រកមួយដែលផ្សារភ្ជាប់រវាងស្រុកកំរៀងក្នុងខេត្តបាត់ដំបងជាមួយនឹងស្រុកពោងណាំរ៉នក្នុងខេត្តច័ន្ទបុរីហើយក៏ជាច្រកដ៏សំខាន់មួយក្នុងការផ្លាស់ប្ដូរទំនិញគ្រប់ប្រភេទរវាងប្រទេសកម្ពុជាជាមួយនឹងប្រទេសថៃផងដែរ។
យោងតាមសេចក្តីរាយការណ៍បានបញ្ជាក់ថា ដោយសារប៉ុន្មានថ្ងៃចុងក្រោយនេះមានភ្លៀងធ្លាក់ជាប់ៗគ្នាទាំងនៅទឹកដីកម្ពុជាក៏ដូចជានៅក្នុងខេត្តច័ន្ទបុរីប្រទេសថៃបានធ្វើឲ្យទឹកជំនន់ជន់ឡើងយ៉ាងលឿនបំផុតនៅក្នុងអូរព្រំដែនព្រមទាំងបានបែកសាចទៅតាមអូរនានាមួយចំនួនបង្កឲ្យលិចលំនៅឋានតាមភូមិមួយចំនួនដែលស្ថិតនៅជាប់ និងមាត់អូរ។

ប្រភពដដែលបានបន្តថា លុះនៅវេលាម៉ោង ៣ ទៀបភ្លឺព្រឹកថ្ងៃទី ៤ ខែតុលា ឆ្នាំ ២០២៣ នេះទឹកអូរព្រំដែនបានជន់ឡើងយ៉ាងខ្លាំងធ្វើឲ្យលិចទៅលើផ្លូវនៃច្រកទ្វារអន្តរជាតិដូងដែលតម្រូវឲ្យភាគីកម្ពុជានិងភាគីថៃរួមគ្នាបិទរបងទ្វារដោយមិនអនុញ្ញាតឱ្យមានការធ្វើចរាចរណ៍ទៅលើយានយន្តគ្រប់ប្រភេទដោយសារតែកម្ពស់ទឹកនៅលើផ្លូវនៃច្រកចូលទៅប្រទេសថៃមានកម្ពស់ខ្ពស់ដែលអាចបង្កឲ្យយានយន្តគ្រប់ប្រភេទជួបនិងគ្រោះថ្នាក់បាន។ ដោយឡែកសម្រាប់ប្រជាពលរដ្ឋថ្មើរជើងអាចចេញចូលបានតាមរយៈស្ពានដែលនៅផុតពីទឹក។

នៅពេលទៀបភ្លឺនេះដែរ ខណៈដែលទឹកជំនន់កំពុងឡើងយ៉ាងគំហុកគេសង្កេតឃើញថាទាំងលំនៅឋានពលរដ្ឋក៏ដូចជាការិយាល័យសម្រាប់ធ្វើការរបស់មន្ត្រីនានាដែលស្ថិតនៅក្នុងទីតាំងច្រកអន្តរជាតិក៏ត្រូវបានទឹកលិចគ្មានសេសសល់ឡើយហើយរហូតមកទល់នឹងព្រឹកនេះដែរទឹកក៏នៅតែបន្តឡើងឥតស្រាកស្រានដែលតម្រូវឲ្យសមត្ថកិច្ចទាំងពីរប្រទេសសម្រេចបិទច្រកជាបណ្ដោះ អាសន្នរង់ចាំទឹកស្រកវិញទើបបើកឲ្យធ្វើចរាចរណ៍ឆ្លងកាត់វិញបាន៕

អត្ថបទ : សោ និយមរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ