ព័ត៌មានជាតិ
យុវជន ជាង ១៣០ នាក់ ទទួលលទ្ធផលល្អពីការដាក់ពាក្យ និងសម្ភាសការងារ នៅវេទិកាការងាររបស់ NEA ម្សិលមិញ
វេទិកាការងារដែលបានសហការរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ជាមួយនឹង ស.ស.យ.ក. វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពេញមួយថ្ងៃម្សិលមិញនេះ បានបញ្ចប់ទៅដោយរលូន ដោយមានយុវជន សិស្ស/និស្សិត និង អ្នកស្វែងរកការងារធ្វើចំនួនជាង ២០០ នាក់ បានចូលរួមដាក់ពាក្យ និងសម្ភាសការងារភ្លាមៗ។ ជាលទ្ធផល អ្នកស្វែងរកការងារចំនួន ១៣១ នាក់ បានសម្ភាសជាប់ ដោយក្នុងនោះអ្នកសម្ភាសជាប់ជាស្ថាពរមានចំនួន ១២ នាក់ និងអ្នកសម្ភាសជាប់បឋមមានចំនួន ១១៩ នាក់ ហើយនឹងត្រូវសម្ភាសបន្តនៅតាមក្រុមហ៊ុននីមួយៗ នាពេលឆាប់ៗ ខាងមុខ។

យុវជន គិត គឹមហេង មកពីសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ដែលសម្ភាសការងារជាប់បឋម នៅក្រុមហ៊ុន SUMI (Cambodia ) Wiring System Co., Ltd ផ្នែកគ្រប់គ្រងធនធានមនុស្ស បានលើកឡើងថា នេះជាលើកទី ១ ដែលលោកចូលរួមក្នុងវេទិកាការងារ ហើយអ្វីដែលលោកនឹកស្មានមិនដល់ គឺ លោក ជាប់ការងារបឋមនៅក្រុមហ៊ុនដ៏ធំមួយនេះ។ យុវជន គឹម ហេង បន្តថា «ខ្ញុំ សូមអរគុណដល់ NEA ក៏ដូចជាក្រសួងការងារ ដែលបានផ្តល់ឱកាសការងារដល់ខ្ញុំ និងយុវជនដទៃទៀត»។

ជាមួយគ្នានេះ យុវជនរូបនេះ ក៏បានអំពាវដល់យុវជន និងអ្នកដែលចង់រកការងារធ្វើផ្សេងទៀត សូមយក CV មកសម្ភាសការងារនៅ NEA បាន ព្រោះ NEA មានឱកាសការងារយ៉ាងសម្បូរបែបសម្រាប់យើងទាំងអស់គ្នា។

ដូចគ្នានេះដែរ យុវជន វិន ធុន ដែលកំពុងសិក្សានៅវិទ្យាស្ថានព្រះកុសុមៈ ជំនាញអេឡិចត្រូនិក ឆ្នាំទី ១ បានដាក់ពាក្យសម្ភាសជាប់ជាស្ថាពរនៅផ្សាទំនើបឡាក់គី មុខតំណែង នាំអីវ៉ាន់ចេញ លើកឡើងថា វាពិតជាល្អ និងងាយស្រួលដែល NEA រៀបចំវេទិកាការងារនេះឡើង ព្រោះបានជួយសម្រួលដល់ អ្នកស្វែងរកការងារធ្វើឲ្យបានជួបជាមួយនឹងតំណាងនិយោជកនៅនឹងកន្លែងតែម្ដង។

សម្រាប់យុវជន សិស្ស/និស្សិត ដែលមិនបានចូលរួមក្នុងវេទិកាការងារ សូមមកចុះឈ្មោះ ស្វែងរកការងារជាមួយ NEA ដើម្បីអាចចូលរួមក្នុងព្រឹត្តិការណ៍ការងារ និងវគ្គបណ្ដុះបណ្ដាលផ្សេងៗ ជាច្រើនដោយឥតគិតកម្រៃ ដែលរៀបចំជាបន្តបន្ទាប់ទៀតដោយ NEA រួមមាន ៖ វេទិកាការងារ, កិច្ចសម្ភាសន៍ការងារ, វគ្គបណ្ដុះបណ្ដាលអំពីការត្រៀមលក្ខណៈសម្បត្តិចូលទីផ្សារការងារ និង ជំនាញទន់ ដើម្បីអាចទទួលបានការងារធ្វើកាន់តែឆាប់រហ័ស។

ដើម្បីទទួលព័ត៌មានបន្ថែមអំពីការចូលរួមក្នុងវេទិកាការងារនាពេលក្រោយទៀត សូមទាក់ទង មជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬ គេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕




-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ៣ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ៣ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន