ព័ត៌មានជាតិ
មន្ទីរសុខាភិបាលរាជធានី ស្នើឱ្យម្ចាស់ផេកហ្វេសប៊ុកពីរលុបរូបភាពវីដេអូ ចេញពីគេហទំព័ររបស់ខ្លួនជាបន្ទាន់
ភ្នំពេញ ៖ មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ ស្នើដល់ម្ចាស់ផេកហ្វេសប៊ុកឈ្មោះ Mekong News និងហ្វេសប៊ុកមួយទៀតឈ្មោះ ចំណេះដឹងទូទៅ លុបរូបភាពវីដេអូ នេះចេញពីគេហទំព័ររបស់ខ្លួនជាបន្ទាន់ ដើម្បីចៀងវាងធ្វើឱ្យសាធារណជនមានការភាន់ច្រលំ និងប៉ះពាល់ យ៉ាងខ្លាំងដល់វិស័យសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ព្រោះជារូបភាពចាស់។

តាមសេចក្តីជូនដំណឹងរបស់មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ បានអោយដឹងថា៖ មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ – សូមជម្រាបជូនដំណឹងដល់សាធារណជន និងបងប្អូន ប្រជាពលរដ្ឋទាំងអស់ឱ្យបានជ្រាបថា នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោងប្រមាណ ២០:៣០នាទី មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញបានឃើញផេកហ្វេសប៊ុកឈ្មោះ Mekong News ធ្វើការចុះផ្សាយ រូបភាពវីដេអូនៃការដឹកជញ្ជូនជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍មួយករណី ដែលពុំមានប្រភព និងកាលបរិច្ឆេទច្បាស់លាស់ ព្រមទាំងបានដាក់ខ្លឹមសារថា(Caption)«យកទៅសង្គ្រោះតបើអត់មានលុយគឺទម្លាក់ចុះ វិញហើយ» និងផេកហ្វេសប៊ុកមួយទៀត ឈ្មោះ ចំណេះដឹងទូទៅ បានផុសរូបភាពវីដេអូដដែល និងសរសេរ ខ្លឹមសារថា(Caption)។ ឡានពេទ្យមួយនេះមកយកអ្នករបួសដោយគ្រោះថ្នាក់ចរាចរណ៍ ពេលដែលលើកដាក់ ហើយគ្មានលុយលើកចុះពីឡានមកវិញ”។
តាមការស្រាវជ្រាវលើរូបភាពវីដេអូដែលផេកហ្វេសប៊ុកទាំងពីរខាងលើយកមកផ្សព្វផ្សាយ មន្ទីរបាន រកឃើញថានេះ ជាករណីគ្រោះចរាចរណ៍ដែលបានកើតឡើងតាំងពីដើមឆ្នាំ២០២៣មកម្ល៉េះ ហើយអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធបានចាត់វិធានការផ្លូវច្បាប់រួចរាល់ និងមិនមានករណីបែបនេះកើតឡើងជាថ្មីនោះឡើយ។ ទន្ទឹមនឹងនេះ មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ ស្នើដល់ម្ចាស់ផេកហ្វេសប៊ុកទាំងពីរលុបរូបភាពវីដេអូ នេះចេញពីគេហទំព័ររបស់ខ្លួនជាបន្ទាន់ ដើម្បីចៀងវាងធ្វើឱ្យសាធារណជនមានការភាន់ច្រឡំ និងប៉ះពាល់ យ៉ាងខ្លាំងដល់វិស័យសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានេះដែរ មន្ទីរសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ក្នុងករណីជួបប្រទះគ្រោះចរាចរណ៍ នៅមូលដ្ឋានរាជធានីភ្នំពេញ សូមហៅទៅកាន់លេខរថយន្តគិលានសង្គ្រោះ 119 ឬលេខទំនាក់ទំនងរបស់មន្ទីរពេទ្យ បង្អែកដែលនៅជិតបំផុត ដើម្បីជួយសង្គ្រោះ និងបញ្ចូនទៅមន្ទីរពេទ្យបានទាន់ពេលវេលា។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន៕
ដោយ ៖ ស្រីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១៦ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


