Connect with us

ព័ត៌មានជាតិ

ក្រសួងសុខាភិបាលសម្រេចបិទមន្ទីរសម្រាលព្យាបាល សែនមានជ័យ

បានផុស

នៅ

នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ក្រសួងសុខាភិបាលបានចេញសេចក្តីសម្រេចស្តីពីការបិទមន្ទីរសម្រាកព្យាបាល សែនមានជ័យ ដែលមានទីតាំងស្ថិតនៅផ្ទះលេខ 7B3-8B3 ផ្លូវលេខ107K ភូមិក្បាលដំរី២ សង្កាត់កកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោយពីមិនស្តាប់ការណែនាំផ្គេីនទៅនឹងការហាមឃាត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមប្រជាពលរដ្ឋបានឱ្យដឹងថា កន្លងមកគ្លីនិក សែនមានជ័យ ខាងលើ ទោះជាក្រសួងសុខាភិបាល មន្ទីរសុខាភិបាលរាជធានីភ្នំពេញ អាជ្ញាធរចាត់វិធានការ ដែលគ្លីនិកមួយនេះប្រព្រឹត្តល្មើសទៅនឹងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល មិនអនុញ្ញាតដឹកជនរងគ្រោះ គ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់ផ្សេងៗ ផ្ទុយទៅវិញ គ្លីនិកប្រើប្រាស់រថយន្តចេញដឹកទាំងយប់ ទាំងថ្ងៃ មិនតែប៉ុណ្ណោះ បង្កជម្លោះរឿងដណ្តើមគ្នាយកជនរងគ្រោះ ដណ្តើមគ្នាដឹកសព ដែលមានបុរសម្នាក់ឈ្មោះ ងួន ប្រាក់ធី ហៅឌី ជាអ្នកកាងឡានគ្លីនិក កាងឡានដឹកសព។

កន្លងមកក្រសួងសុខាភិបាល អាជ្ញាធរខណ្ឌ ក្រុង ចាប់ទាំងរថយន្តច្រើនលើកច្រើនសារ តែនៅតែមិនរាងចាលរហូតមកដល់នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣នេះ ក្រសួងសុខាភិបាលបានចេញសេចក្តីសម្រេចស្តីពីការបិទមន្ទីរសម្រាកព្យាបាល សែនមានជ័យនេះតែម្តង៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម