ព័ត៌មានជាតិ
អ្នកនាំពាក្យ៖ ជំនន់ទឹកស្ទឹងព្រែកត្នោតកើនឡើងសន្សឹមៗ តែស្ថិតក្នុងស្ថានភាពគ្រប់គ្រងបាន
ជំនន់ទឹកស្ទឹងព្រែកត្នោតស្ថិតក្នុងកម្រិតអាចគ្រប់គ្រងបាន បើទោះបីមានការបើកទំនប់ទឹកមួយចំនួននៅផ្នែកខាងលើ។
លោក ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងនៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២៣នេះថា ស្ថានភាពទឹកស្ទឹងព្រែកត្នោតបន្តកើនឡើងសន្សឹមៗ ប៉ុន្តែមានជំនន់តែក្នុងស្ទឹង វាមិនមានបែកវាលល្ហល្ហាចដូចពេលកន្លងមកទេ។

លោក ចាន់ យុត្ថាបញ្ជាក់ថា៖ «ឥឡូវនេះវាគ្រាន់តែលិចតំបន់វាលទំនាបអមសងខាងស្ទឹងតិចតួច វាអត់មានទឹកបែកវាលដូចមុន អញ្ចឹងបានន័យថា វាមិនធំដូចពេលកន្លងមកទេ ប៉ុន្តែវានឹងកើនឡើងបន្ដិចបន្ថែមទៀត»។
បើតាមលោក ចាន់ យុត្ថា នៅឆ្នាំនេះស្ទឹងព្រែកត្នោតមានជំនន់ ២ ដងរួចមកហើយ ហើយនេះជាជំនន់លើកទី ៣ ខណៈជំនន់ ២ ដង ក្រោមផ្លូវជាតិលេខ ៣ កម្ពស់ទឹកមានម្ដងបានកើនដល់ ៩,៣០ ម៉ែត្រ ឥឡូវនេះទឹកស្ទឹងព្រែកត្នោត ទំនប់កំពង់ទួលកម្ពស់ទឹកទើបតែ ៨,០៥ ម៉ែត្រ បើយើងប្រៀបធៀបពីលើកមុននៅកម្ពស់ជាង១ ម៉ែត្រទៀត ខណៈលោក ចាន់ យុត្ថាអះអាងថាស្ថានភាពនេះ អាចនឹងឈានទៅប្រហាក់ប្រហែលនឹងជំនន់លើកមុន។

មន្ត្រីធនធានទឹកដដែលរូបនេះបានឱ្យដឹងថា នៅផ្នែកខាងលើទឹកជំនន់មានតែក្នុងស្ទឹង ទឹកមិនបែកវាលដែលធ្វើឱ្យយើងព្រួយបារម្ភនោះទេ។
ជាទូទៅ ជំនន់ស្ថិតនៅក្នុងស្ថានភាពមួយដែលអាចគ្រប់គ្រងបាន ខណៈទឹកនេះកើតមានដោយសារភ្លៀងធ្លាក់ពីថ្ងៃមុន និងទឹកភ្លៀងយប់ម្សិលមានភ្លៀង ១០៧ មីលីម៉ែត្រនៅតំបន់មួយចំនួន។
ទ្វារទឹករលាំងជ្រៃដែលបានបើកចំនួន ៥ ទ្វារ មានធារទឹកប្រមាណ ៣០០-៣៥០ ម៉ែត្រត្រីគុណក្នុងមួយវិនាទី ក៏មិនចោទជាបញ្ហាដល់ការដោះទឹកនៅផ្នែកខាងក្រោមដែរ។ ស្ទឹងព្រែកត្នោតផ្នែកខាងក្រោមផ្លូវជាតិលេខ ៣ មានលទ្ធភាពដោះទឹកប្រមាណ ៩០០ ម៉ែត្រត្រីគុណ ក្នុងមួយវិនាទី៕
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


