ព័ត៌មានជាតិ
ស្ត្រីចំណាស់ម្នាក់ មានជំងឺប្រចាំកាយ ក្រុមគ្រួសារដឹកមកទម្លាក់ចោលនៅមុខវិហាជនជាតិវៀតណាម ត្រូវអាជ្ញាធរយកទៅព្យាបាល
ស្ត្រីចំណាស់ម្នាក់ មានជំងឺប្រចាំកាយ ក្រុមគ្រួសារដឹកយកមកទម្លាក់ចោលនៅមុខវិហាជនជាតិវៀតណាម ស្ថិតក្នុងភូមិដើមចាន់ សង្កាត់ច្បារអំពៅទី ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ត្រូវបានអាជ្ញាធរសង្កាត់ច្បារអំពៅទី ២ ហៅកង់បីដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខណ្ឌច្បារអំពៅ។

យោងតាមប្រភពពីលោក ជូ ចាន់នី ជំនួយការសង្កាត់ច្បារអំពៅទី ២ បានឲ្យដឹងថា ស្ត្រីចំណាស់ខាងលើមានឈ្មោះ ង្វៀង ធីជិន ជនជាតិវៀតណាម អាយុ ៦៣ ឆ្នាំ មិនដឹងរស់នៅកន្លែងណាឲ្យពិតប្រាកដ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកនៅមុខវិហាវៀតណាម កាលពីវេលាម៉ោង ៩ និង ៣០ នាទីព្រឹក ថ្ងៃទី ២៤ ខែតុលា។

លោកបន្តថា បន្ទាប់ពីទទួលព័ត៌មានពីប្រជាពលរដ្ឋរួចមក លោក យ៉ិន វុធ ចៅសង្កាត់ច្បារអំពៅទី ២ បានបញ្ជាឲ្យលោក នេត ឆាន់ ចៅរងទី ១ សង្កាត់ច្បារអំពៅទី ២ ដឹកយកទៅមន្ទីរពេទ្យបង្អែកខណ្ឌច្បារអំពៅ ដើម្បីសង្គ្រោះជីវិត។

គួរជម្រាបថា ស្ត្រីចំណាស់ខាងលើ គ្មានអ្វីជាប់នឹងខ្លួន ក្រៅពីសម្លៀកបំពាក់មួយកំប្លេនោះទេ៕
អត្ថបទ ៖ នរា

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


