ព័ត៌មានជាតិ
រដ្ឋមន្ត្រីអប់រំ៖ករណីសិស្សជាប់និទ្ទេស A, B, Cចូលធ្វើគ្រូបង្រៀនដោយស្វ័យប្រវត្តិនៅមិនទាន់សម្រេចជាផ្លូវការទេ
លោក បណ្ឌិតសភាចារ្យ ហង់ជូន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាបានលើកឡើងថា ករណីសិស្សជាប់និទ្ទេស A, B, Cចូលធ្វើគ្រូបង្រៀនដោយស្វ័យប្រវត្តិគ្រាន់តែជាគោលការណ៍នោះទេ ពោលគឺនៅមិនទាន់សម្រេចជាផ្លូវការនៅឡើយទេ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៍មាននៅរសៀលថ្ងៃទី២៧ ខែតុលា នៅទីស្តីការក្រសួង លោក ឧបនាយករដ្ឋមន្ត្រីបានបន្តថា«ជាគោលការណ៍យើងចង់ឱ្យសិស្សជាប់និទ្ទេស A, B, Cក្លាយជាគ្រូ។អីចឹងនេះគឺជាគោលការណ៍រួមដែលក្រសួងបានដាក់ចេញក៏ប៉ុន្តែយើងដឹងហើយថាស្ថិតនៅភាពជាក់ស្តែងអាចថាសិស្សខ្លះគាត់ចង់ធ្វើជាគ្រូខ្មែរឬគ្រូគណិតវិទ្យាឧទាហរណ៍គាត់អាចខ្សោយមុខវិជ្ជាគីមី តែពូកែគណិតវិទ្យា អីចឹងគាត់អាចដាក់ពាក្យប្រឡងក្លាយខ្លួនទៅជាគ្រូគណិតវិទ្យា។ជារួមជាគោលការណ៍ក្រសួងចង់ឱ្យសិស្សដែលពូកែហ្នឹងចូលធ្វើគ្រូ»។
លោក បានសង្កត់ធ្ងន់ថា«ដោយឡែកការកំណត់ថាឱ្យសិស្សនិទ្ទេស A, B, Cជាប់ជាស្វ័យប្រវត្តិយើងមិនទាន់មានការសម្រេចជាផ្លូវការទេវាគ្រាន់តែជាគោលការណ៍ប៉ុណ្ណោះ។

ជាគោលករណ៍របស់រាជរដ្ឋាភិបាលគឺចង់ឱ្យមានការប្រឡងដើម្បីឱ្យសិស្សហ្នឹងបង្ហាញពីសមត្ថភាពខ្លួនឯងអាចធានាបានថាពេលប្រឡងបាក់ឌុបរាងធ្លាក់ពិន្ទុបន្តិចប៉ុន្តែពេលខំរៀនបន្តពេលទៅប្រឡងគ្រូអាចទទួលបានពិន្ទុល្អជាងដោយសារការប្រឡងគ្រូខុសពីការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិអាចបាននិទ្ទេសA, B, Cមានចំនួនច្រើនតែប្រឡងចូលគ្រូគឺប្រឡងតាមបែបប្រណាំងប្រជែងនរណាបានពិន្ទុខ្ពស់ជាងនិងជាប់»។

បើយោងតាមឯកសារស្តីពីការសម្រួចអាទិភាព នៃកំណែទម្រង់វិស័យអប់រំយុវជន និងកីឡាសម្រាប់ឆ្នាំ ២០២៣-២០២៨ដែលចេញផ្សាយនៅក្នុងខែសីហា ឆ្នាំ២០២៣របស់ក្រសួងអប់រំបានកំណត់កូតាសម្រាប់ “សិស្សនិទ្ទេស A, B, C ដើម្បីជ្រើសរើសចូលធ្វើគ្រូបង្រៀន” ដោយឆ្លងកាត់ការវាយ តម្លៃទៅតាមលក្ខណៈវិនិច្ឆ័យដែលនឹងបានកំណត់ (អាចជ្រើសរើសផ្អែកតាមលំដាប់ពិន្ទុពេលប្រឡង) ។ ដោយឡែក កូតានៅសល់សម្រាប់បេក្ខជនផ្សេងទៀត ដោយត្រូវឆ្លងកាត់ការប្រឡងជ្រើសរើសដូច ធម្មតា ដែលនឹងដឹកនាំដោយក្រុមការងារថ្នាក់ជាតិ និងមានការចូលរួមពីសំណាក់តំណាងទីស្ដីការគណៈ រដ្ឋមន្ត្រី៕
អត្ថបទដោយ៖សំអឿន
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា៤ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៦ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ៧ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ៧ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអាជ្ញាធរមូលដ្ឋានចិន ព្រមានថា ហេតុការណ៍បាក់ភ្នំអាចកើតឡើងទៀត ដោយ«មិនអាចដឹងមុន»


