Connect with us

ព័ត៌មានជាតិ

សម្ដេច ឃួន សុដារី ស្នើ វៀតណាម បន្តសម្របសម្រួលសកម្មភាពពាណិជ្ជកម្ម សំដៅលើកកម្ពស់ជីវភាពពលរដ្ឋតាមព្រំដែន

បានផុស

នៅ

សម្តេច​មហា​រដ្ឋសភា​ធិការ​ធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សំណូមពរ​ដល់​ប្រទេស​វៀតណាម បន្ត​ជួយ​សម្របសម្រួល​សកម្មភាព​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន ការ​វិនិយោគ និង​ទេសចរណ៍ រវាង​ប្រទេស​ទាំងពីរ​បន្ថែម​ទៀត ដើម្បី​លើក​កម្ពស់​ផលប្រយោជន៍​ទាំង​សងខាង ក៏ដូចជា​ការ​ធ្វើ​ឲ្យ​កម្ពុជា​កាន់តែ​មាន​លទ្ធភាព​អភិវឌ្ឍន៍​ប្រទេសជាតិ។ ក្នុង​នោះ ក៏​មាន​ការ​លើក​កម្ពស់​កម្រិត​ជីវភាព​ប្រជាពលរដ្ឋ​ខ្លួន​នៅ​តាម​ខេត្ត​ជាប់​ព្រំដែន​ឲ្យ​បាន​ប្រសើរ​ឡើង​ផង​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​រដ្ឋសភាធិបតី បាន​លើក​ឡើង​ដូចនេះ ក្នុង​ឱកាស​អនុញ្ញាត​ឲ្យ​ ឯកឧត្ដម ង្វៀន ហ៊ុយ តាំង (Nguyen Huy Tang) ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម ប្រចាំ​នៅ​កម្ពុជា ចូល​ជួប​សម្តែង​ការ​គួរសម នៅ​វិមាន​រដ្ឋសភា នា​ព្រឹក​ថ្ងៃ​ទី ៣ ខែ​វិច្ឆិកា ឆ្នាំ ២០២៣។ សម្តេច​រដ្ឋសភាធិបតី បាន​ចូលរួម​អបអរសាទរ ដែល​ប្រទេស​វៀតណាម​មាន​ការ​រីក​ចម្រើន​គួរ​ឲ្យ​កត់សម្គាល់​នៅ​ក្នុង​រយៈពេល​ចុងក្រោយ​នេះ។ សម្តេច​ប្រធានរដ្ឋសភា បាន​គូស​បញ្ជាក់​ថា ការ​រីកចម្រើន​របស់​វៀតណាម ក៏​ជា​មោទកភាព​របស់​កម្ពុជា ផង​ដែរ។

សម្តេច​រដ្ឋសភាធិបតី ឃួន សុដារី ថ្លែង​ការ​កត់សម្គាល់​ថា ឈរ​លើ​មូលដ្ឋាន នៃ​ចំណង​ទាក់ទង​រវាង​ប្រទេស​ទាំងពីរ ទោះបីជា​សភាពការណ៍​ជាតិ តំបន់ និង​ពិភពលោក មាន​ការវិវត្តន៍​ប្រែប្រួល និង​ផ្លាស់ប្ដូរ​យ៉ាងណាក៏ដោយ តែ​ចំណងមិត្តភាព​ជា​ប្រពៃណី​ដែល​បាន​ចាក់ឫស​យ៉ាង​ជ្រៅ រវាង​កម្ពុជា និង​វៀតណាម នៅតែ​បន្ត​ឈរ​ស្ថិតស្ថេរ​យ៉ាង​រឹងមាំ និង​លូតលាស់​ទ្វេ​ឡើង​ថែមទៀត ទាំង​ក្របខណ្ឌ​នីតិប្បញ្ញត្តិ និង​នីតិប្រតិបត្តិ។ ទោះបី​ក្នុង​កំឡុង​ពេល​រីក​រាលដាល នៃ​ជំងឺ​កូវីដ-១៩ ក្តី ក៏​រដ្ឋសភា នៃ​ប្រទេស​ទាំងពីរ នៅតែ​បាន​បន្ត​ទំនាក់ទំនង និង​ធ្វើ​សកម្មភាព​សំខាន់ៗ ជាមួយគ្នា និង​បាន​គាំទ្រ​គ្នា​ទៅវិញទៅមក ទាំង​ក្នុង​ក្របខណ្ឌ​សភា​តំបន់ និង​សកលលោក រួមមាន AIPA, IPU, APPF, និង APF ជាដើម។

ឯកឧត្ដម ង្វៀន ហ៊ុយ តាំង បាន​អបអរសាទរ សម្តេច​រដ្ឋសភា​ធិបតី ដែល​ត្រូវ​បាន​រដ្ឋសភា​បោះឆ្នោត​ជ្រើសតាំង​ជា​ប្រធានរដ្ឋសភា​នីតិកាល​ទី ៧។ ឯកឧត្ដម មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ក្រោម​ការ​ដឹកនាំ​របស់ សម្តេច​រដ្ឋសភាធិបតី រដ្ឋសភា​កម្ពុជា នឹង​សម្រេច​បាន​នូវ​ជោគជ័យ​ធំៗ ជាច្រើន​ទៀត។

ឯកឧត្ដម​ឯកអគ្គរដ្ឋទូត បាន​ថ្លែង​ការ​កោតសរសើរ​ចំពោះ​សមិទ្ធផល​ជាច្រើន ដែល​កម្ពុជា​សម្រេច​បាន​នា​រយៈពេល​ចុងក្រោយ​នេះ បន្ទាប់ពី​បាន​បើក​ប្រទេស ស្តារ​សេដ្ឋកិច្ច​ឡើងវិញ ក្រោយពី​ការ​រាត​ត្បាត​ជំងឺ​កូវីដ-១៩ ក្រោម​គោលការណ៍​ទប់ស្កាត់​កូវីដ និង​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់​របស់​រាជរដ្ឋាភិបាល។

ឯកឧត្ដម ង្វៀន ហ៊ុយ តាំង បាន​លើក​ឡើង​ថា រាជរដ្ឋាភិបាល និង​រដ្ឋសភា​នីតិកាល​ទី ៧ បាន​ចេញ​ដំណើរ​ដោយ​ភាព​ស្វាហាប់ និង​ច្បាស់លាស់ ដែល​នឹង​នាំ​មក​នូវ​ជោគជ័យ​ធំៗ ជាច្រើន​ទៀត​ជូន​ជាតិ និង​ប្រជាជន ជាពិសេស​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច លើក​កម្ពស់​ជីវភាព​ប្រជាពលរដ្ឋ បាន​កាន់តែ​ប្រសើរ​ឡើង។ ជាមួយ​គ្នា​នេះ ឯកឧត្ដម ក៏បាន​លើក​ជា​សំណូមពរ​ជូន សម្តេច​ប្រធាន​រដ្ឋសភា បន្ត​គាំទ្រ និង​ជំរុញ​ដល់​ការ​អនុវត្ត​កិច្ចព្រមព្រៀង​នានា ដែល​ប្រទេស​ទាំងពីរ បាន​ចុះហត្ថលេខា​កន្លងមក និង​បន្ត​ពង្រឹង​ពង្រីក​ទំនាក់ទំនង ការ​ផ្លាស់ប្ដូរ​ដំណើរ​ទស្សនកិច្ច​គណៈប្រតិភូ​រដ្ឋសភា​ប្រទេស​ទាំងពីរ ឲ្យ​បាន​នៅ​គ្រប់​កម្រិត។

សម្តេច​មហា​រដ្ឋសភា​ធិការ​ធិបតី បាន​គាំទ្រ​ការ​លើក​ឡើង​របស់ ឯកឧត្ដម ឯកអគ្គរដ្ឋទូត និង បាន​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​បក្ស រដ្ឋសភា រដ្ឋាភិបាល និង​ប្រជាជន​វៀតណាម ដែល​បាន​ជួយ​គាំទ្រ​ដល់​កម្ពុជា​រហូត​មក ជាពិសេស​បាន​រំដោះ​ប្រទេស​កម្ពុជា​ចេញពី​រណ្ដៅ​មរណៈ កាលពី​ថ្ងៃ​ទី ៧ ខែ​មករា ឆ្នាំ ១៩៧៩។ សម្តេច ក៏បាន​អរគុណ​ដល់​រដ្ឋសភា​វៀតណាម ដែល​បាន​ផ្តល់​ជំនួយ ២៥ លាន​ដុល្លារ ដល់​រដ្ឋសភា​កម្ពុជា សម្រាប់​ការ​សាងសង់​អគារ​រដ្ឋបាល ដែល​រហូត​មក​ដល់​ពេល​នេះ ការ​សាងសង់​បាន​និង​កំពុង​ដំណើរការ និង​គ្រោង​បញ្ចប់​ក្នុង​ឆមាស​ទី ១ ឆ្នាំ ២០២៤។

ជាមួយ​គ្នា​នេះ សម្តេច ក៏បាន​ជម្រាប ឯកឧត្ដម​ឯកអគ្គរដ្ឋទូត ពី​គម្រោង​ទស្សនកិច្ច​ផ្លូវការ និង​មិត្តភាព​របស់ សម្តេច ទៅកាន់​ប្រទេស​វៀតណាម នា​ចុង​ខែ​វិច្ឆិកា ខាងមុខ ដែល​ជា​ដំណើរ​ទស្សនកិច្ច​លើក​ដំបូង​របស់ សម្តេច ទៅ​ក្រៅ​ប្រទេស ក្រោយពី​ការ​ចូល​កាន់​តួនាទី​ជា​ប្រធាន​រដ្ឋសភា។ តាមរយៈ​ដំណើរ​ទស្សនកិច្ច​នេះ សម្តេច មាន​ក្តី​សង្ឃឹម​ថា នឹង​ចូលរួម​ចំណែក​ដល់​ការ​ពង្រឹង​ពង្រីក​ចំណង​មិត្តភាព និង​កិច្ច​សហ​ប្រតិបត្តិការ​ប្រទេស​ទាំងពីរ កាន់តែ​រីក​លូតលាស់​បន្ថែម​ទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២១ នាទី មុន

លោក Lavrov គំរាម អាមេរិក ថា រុស្ស៊ីគឺជាមហាអំណាចនុយក្លេអ៊ែរ

ព័ត៌មានជាតិ៣៤ នាទី មុន

អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ហោះហើរធ្វើតេស្តសាកល្បង​ត្រួតពិនិត្យឧបករណ៍បច្ចេកទេសឡើងវិញ ត្រៀមហោះហើរយន្តហោះខ្នាតតូច ចុងខែវិច្ឆិកាខាងមុខ

ព័ត៌មានជាតិ១ ម៉ោង មុន

ប្រជាពលរដ្ឋនាំគ្នាសម្រុកចេញពីភ្នំពេញ ទៅលេងស្រុកកំណើត នាឱកាសបុណ្យភ្ជុំបិណ្ឌ

ជីវិតកម្សាន្ដ២ ម៉ោង មុន

គំនូរវិចិត្រករកូរ៉េឆ្នាំ១៩៧១ ដេញថ្លៃបានលុយសុទ្ធជាង ៥.៩លានដុល្លារ លើទឹកដី ហុងកុង

សន្តិសុខសង្គម២ ម៉ោង មុន

មុននេះបន្តិច អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ ចំណុចទល់មុខវិហារឥស្លាមគីឡូម៉ែត្រលេខ ០៩

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

វៀតណាម​ខូច​ខាត​​៣,៣​ពាន់​លាន​ដុល្លារ​​ក្នុង​ព្យុះ​ទីហ្វុង​យ៉ាក់​ជី​​​​ (Yagi)

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៥ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៥ ម៉ោង មុន

រមណីយដ្ឋានឆ្មាបាត់នៅកោះកុង ត្រៀមខ្លួនរួចស្រេច ទទួលភ្ញៀវទេសចរនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ

សន្តិសុខសង្គម២ ម៉ោង មុន

មុននេះបន្តិច អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ ចំណុចទល់មុខវិហារឥស្លាមគីឡូម៉ែត្រលេខ ០៩

Sokha Hotels

ព័ត៌មានពេញនិយម