ព័ត៌មានជាតិ
អ្នកវិភាគនៅកម្ពុជា គាំទ្រអភិក្រម “រៀនឱ្យចប់ ចេះ មានការងារធ្វើ” របស់នាយករដ្ឋមន្ត្រី ខណៈក្រសួងការងារបានត្រៀមលក្ខណៈសម្បតិ្តរួចជាស្រេចដើម្បីគាំទ្រ
អ្នកវិភាគសង្គមដ៏ល្បីល្បាញមួយរូបនៅកម្ពុជា លោកបណ្ឌិត យ៉ង់ ពៅ បានគាំទ្រ និងវាយតម្លៃខ្ពស់ចំពោះអភិក្រម “រៀនឱ្យចប់ ចេះ មានការងារធ្វើ” របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ថា ជាប្រទីបយ៉ាងសំខាន់ដើម្បីការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈដល់គ្រួសារក្រីក្រ និងងាយរងគ្រោះឱ្យសម្រេចបានជោគជ័យនិងផ្លែផ្កា។

លោកបណ្ឌិតបានគូសបញ្ជាក់ថា «ដូចអ្វីដែលយើងដឹងហើយថា បើការបណ្តុះបណ្តាលមានគុណភាពនោះ គឺផ្តល់សារសំខាន់ណាស់ដល់សង្គមជាតិ និងជួយស្រោចស្រង់ និងលើកកម្ពស់ជីវភាពពលរដ្ឋក្នុងគោលដៅនាពេលអនាគត»។
សម្រាប់បណ្ឌិតរូបនេះ អភិក្រមសម្រាប់ការបណ្តុះបណ្តាលដែលគូសបញ្ជាក់ដោយសម្តេចប្រមុខរាជរដ្ឋាភិបាលនាពេលនេះ នឹងនាំឱ្យកម្ពុជាប្រែក្លាយពីកម្លាំងអតិពលកម្មក្នុងទីផ្សារទៅជាទីផ្សារដែលពោពេញដោយជំនាញដែលកំពុងមានតម្រូវការខ្ពស់ពីវិស័យឯកជន។

លោកថា «ប្រសិនបើយើងជោគជ័យ នោះវាជាការប្រសើរខ្លាំងមែនទែន។ ដើម្បីឱ្យគោលនយោបាយនេះជោគជ័យ ត្រូវមានការចូលរួមពីវិស័យឯកជនជាចាំបាច់ ដើម្បីឲ្យកូនសិស្សដែលបញ្ចប់ការសិក្សាហើយ អាចទទួលបានឱកាសការងារនៅតាមបណ្តាក្រុមហ៊ុនឯកជនទាំងនោះស្រាប់»។
សូមបញ្ជាក់ថា សម្តេចធិបតីកាលពីថ្ងៃទី២ ខែវិច្ឆិកានេះ បានណែនាំឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជា ត្រូវអនុវត្តឱ្យបាននៅអភិក្រមចំនួន៣ “រៀនឱ្យចប់ ចេះ មានការងារធ្វើ” លើការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់ក្រុមគោលដៅមកពីគ្រួសារក្រីក្រ និងងាយរងគ្រោះដែលប្រមុខរដ្ឋាភិបាលនឹងប្រកាសដាក់ចេញនៅពាក់កណ្តាលខែវិច្ឆិកាខាងមុខ។

ទន្ទឹមនឹងការណែនាំអភិក្រមលើការបណ្តុះបណ្តាលនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលជាក្រសួងសមីក្នុងការធានាបណ្តុះបណ្តាល បានត្រៀមខ្លួនរួចជាស្រេចដើម្បីអនុវត្តឱ្យបានជោគជ័យនៅការណែនាំរបស់ប្រមុខរដ្ឋាភិបាល។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានត្រៀមខ្លួនរួចជាស្រេចក្នុងការបណ្តុះបណ្តាលយុវជនក្រុមគោលដៅតាមការណែនាំរបស់ប្រមុខរដ្ឋាភិបាល ក្នុងនោះក្រសួងបានត្រៀមវិស័យចំនួន១០ និងមុខជំនាញជាង៣០ដើម្បីបណ្តុះបណ្តាល។ បើតាមហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីធានាពីប្រសិទ្ធភាពនៃការបណ្តុះបណ្តាល ក្រសួង បានបណ្តុះបណ្តាលវិក្រឹត្យការជំនាន់ទី១ជូនគ្រូឧទ្ទេសចំនួន២៤៥នាក់មកពីទូទាំងប្រទេសដើម្បីត្រៀមគាំទ្រការបណ្តុះបណ្តាលយុវជនមកពីគ្រួសារក្រីក្រ និងងាយរងគ្រោះលើជំនាញបច្ចេកទេសវិជ្ជាជីវៈឱ្យជោគជ័យ។
យ៉ាងណាក៏ដោយ លោកបណ្ឌិតយ៉ង់ ពៅ បានគូសបញ្ជាក់ថា អភិក្រមនេះ មានតម្លៃលុះត្រាណាតែសិក្ខាកាមមានសមត្ថភាព មានការងារធ្វើ ដែលវិស័យឯកជនសរសើរទើបជាជោគជ័យ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


