ព័ត៌មានជាតិ
អ្នកចោលសំរាមខុសម៉ោង អាចពិន័យដល់ ៤០ ម៉ឺនរៀល មិនរាងចាល ឡើងគុណជាពីរ
ក្រោយដាក់ឲ្យក្រុមហ៊ុន ៣ នឹងចេញប្រតិបត្តិការប្រមូលនិងដឹកជញ្ជូនសំរាមនៅរាជធានីភ្នំពេញចាប់ពីថ្ងៃទី ០១ ឧសភា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ បានរំលឹកចំពោះអ្នកដែលចោលសម្រាមខុសម៉ោងខុសពេល និងទីតាំងដែលបានកំណត់ នឹងចាប់ផ្តើមទទួលការផាកពិន័យ។
អាជ្ញាធររាជធានីភ្នំពេញបានប្រកាសថា នឹងធ្វើការផាកពិន័យទៅតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ ចំពោះអ្នកដែលចោលសំរាមខុសម៉ោងពេល និងទីតាំងដែលបានកំណត់។
តាមសេចក្តីជូនដំណឹងអន្តរការណ៍ អ្នកដែលចោលសំរាមខុសពេលម៉ោងអនុញ្ញាតិ នឹងទទួលការផាកពិន័យជាប្រាក់ចាប់ពី ២០ ០០០ (ពីរម៉ឺន) រៀល ដល់ ៤០០ ០០០ (បួនសែន) រៀល។ ក្នុងករណីមិនរាងចាល នឹងទទួលការផាកពិន័យគុណជាពីរ។

ក្រោយពីបានសម្រេចជ្រើសរើសអស់១ឆ្នាំ ក្រុមហ៊ុនចំនួន ០៣ បានទទួលសិទ្ធិក្នុងការប្រមូលសំរាម ដោយបែងចែកតាមតំបន់គ្រប់គ្រងរួមមាន៖
តំបន់ទី១៖ មាន ០៥ ខណ្ឌ គឺខណ្ឌទួលគោក ខណ្ឌឫស្សីកែវ ខណ្ឌសែនសុខ ខណ្ឌជ្រោយចង្វារ និងខណ្ឌព្រែកព្នៅ ដោយក្រុមហ៊ុន 800 SUPER/GAEA។
តំបន់ទី២៖ មាន ០៥ ខណ្ឌ គឺ ខណ្ឌដូនពេញ ខណ្ឌ៧មករា ខណ្ឌពោធិ៍សែនជ័យ ខណ្ឌដង្កោ និងខណ្ឌកំបូល ដោយក្រុមហ៊ុន ម៉ិស៊ូដា គ្រុប (Mizuda Group Co., Ltd ) ។
តំបន់ទី៣៖ មាន ០៤ ខណ្ឌ គឺ ខណ្ឌចំការមន ខណ្ឌបឹងកេងកង ខណ្ឌមានជ័យ និងខណ្ឌច្បារអំពៅ ដោយក្រុមហ៊ុន Cintri (Cambodia) / Everbright (China)។
នៅក្នុងរាជធានីភ្នំពេញ ក្នុង១ថ្ងៃ សំរាមមានជាង ៣០០០ តោន។ បរិមាណសំរាមក្នុងទីក្រុង ត្រូវបានព្យាករណ៍ថា នឹងមានការកើនឡើងបន្តទៀត ដែលទាមទារឲ្យមានវិធានការ ក្នុងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី