ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី ដឹកនាំកិច្ចប្រជុំគណៈកម្មការវាយតម្លៃអង្គភាពផ្ដល់សេវាសាធារណៈថ្នាក់ជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្ដល់សេវាសាធារណៈថ្នាក់ជាតិ(គ.វ.ជ) បានដឹកនាំកិច្ចប្រជុំជាមួយសមាជិក និងក្រុមការងារបច្ចេកទេស នៃ គ.វ.ជ ដើម្បីពិនិត្យវាយតម្លៃជ្រើសសម្រាំងបេក្ខភាពអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ឆ្នាំ ២០២២-២០២៣ នាព្រឹកថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅទីស្ដីការក្រសួងមុខងារសាធារណៈ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ សមាជិក សមាជិកា គ.វ.ជ ដែលមានសមាសភាពអន្តរក្រសួងពាក់ព័ន្ធរួមមាន ឯកឧត្ដម លោកជំទាវ តំណាងក្រសួងមុខងារសាធារណៈ ទីស្ដីការគណៈរដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ក្រសួងបរិស្ថាន ក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងគណៈកម្មការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយសរុបអ្នកចូលរួមចំនួនប្រមាណ ៤៥ នាក់។

គួររំលឹកថា កាលពីឆ្នាំ ២០១៨ រាជរដ្ឋាភិបាល បានដាក់ចេញអនុក្រឹត្យលេខ ៥៤ អនក្រ.បក ស្ដីពី«ការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល» គោលបំណងជំរុញ លើកកម្ពស់ប្រសិទ្ធភាព និងគុណភាព នៃដំណើរការរបស់អង្គភាពផ្តល់សេវាសាធារណៈក្នុងវិស័យអប់រំ និងសុខាភិបាល កាន់តែប្រសើរឡើងតាមរយៈការកំណត់ឲ្យមានការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ ដោយឈរលើគោលការណ៍សុក្រឹតភាព តម្លាភាព និងសមិទ្ធកម្ម។

ជាមួយនេះ កាលពីឆ្នាំ ២០១៩ ជ័យលាភីចំណាត់ថ្នាក់លេខ ១ អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ បានទៅលើវិទ្យាល័យពេជ្រចិន្តា ខេត្តបាត់ដំបង រីឯជ័យលាភីលេខ ១ អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាល ក្នុងកម្រិតមន្ទីរពេទ្យបង្អែកផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត ១ កម្រិត ២ និងកម្រិត ៣ បានទៅលើមន្ទីរពេទ្យបង្អែកបាកាន ខេត្តពោធិ៍សាត់ មន្ទីរពេទ្យបង្អែកខេត្តកោះកុង និងមន្ទីរពេទ្យខេត្តកំពង់ចាម។

ដោយឡែកសម្រាប់ឆ្នាំ ២០២៣ គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ តាមរយៈប្រកាសអន្តរក្រសួងស្ដីពីការដាក់ឲ្យដំណើរការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ ចុះថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២២ បានកំណត់យក អនុវិទ្យាល័យ និងសាលាបឋមសិក្សា សម្រាប់វិស័យអប់រំ និងមណ្ឌលសុខភាព សម្រាប់វិស័យសុខាភិបាល ជាអង្គភាពផ្តល់សេវាសាធារណៈ ក្នុងការវាយតម្លៃ ឆ្នាំ ២០២២-២០២៣។ បច្ចុប្បន្នការអនុវត្តដំណើរការការវាយតម្លៃ និងការទទួលស្គាល់ បាន និងកំពុងឈានដល់ដំណាក់កាលជ្រើសរើសសម្រាំងបេក្ខភាព ដើម្បីបន្តនីតិវិធីវាយតម្លៃបន្ទាប់ មុនឈានដល់ដំណាក់កាលជ្រើសរើសជ័យលាភី នាពេលខាងមុខ ស្របតាមកាលបរិច្ឆេទកំណត់៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៦ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


