ព័ត៌មានជាតិ
ក្រសួងសុខាភិបាល បន្តសហការជាមួយ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម
ក្រសួងសុខាភិបាល បន្តសហការឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតជាមួយ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម។ កិច្ចសហការបន្តនេះ ធ្វើឡើងនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងជំនួបរវាង សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជាមួយ ក្រុមការងារ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម ដឹកនាំដោយ បណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម នៅទីស្តីការក្រសួងសុខាភិបាល។

សាស្ត្រចារ្យរដ្ឋមន្ត្រី ឈាង រ៉ា បានលើកទឹកចិត្តភាគីពាក់ព័ន្ធនានា នៃក្រសួងសុខាភិបាល បន្តសហការឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតជាមួយ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម ក្នុងការអនុវត្តក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០១៦-២០២៥ និងអនុវត្តយុទ្ធសាស្ត្រសុខាភិបាលទាំង៩ ជាពិសេសសូមឱ្យផ្សារភ្ជាប់ការងារនេះជាមួយនឹងអាទិភាពគន្លឹះវិស័យសុខាភិបាលទាំងបី។

គន្លឹះវិស័យសុខាភិបាលទាំងបី រួមមាន៖ ១. ពង្រឹងសមត្ថភាពមណ្ឌលសុខភាព តាមរយៈការផ្គត់ផ្គង់សម្ភារៈបរិក្ខារ វេជ្ជសាស្ត្រ ឱសថចាំបាច់ ហេដ្ឋារចនាសម្ព័ន្ធ ពង្រឹងសមត្ថភាពបុគ្គលិកសុខាភិបាល ធ្វើយ៉ាងណាឱ្យការផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋ ២៤ម៉ោងក្នុង ១ថ្ងៃ។ ២. ពង្រឹងសមត្ថភាពមន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិ និងខេត្តតាមរយៈការពង្រឹងសមត្ថភាព សង្ក្រោះបន្ទាន់ បន្ទប់វះកាត់ មន្ទីរពិសោធន៍ និងប្រព័ន្ធបញ្ជូនជាដើម។ ៣. ពង្រឹងស្ថាប័ននិងធនធានមនុស្សសុខាភិបាល តាមរយៈការពង្រឹងភាពជាអ្នកដឹកនាំស្ថាប័នគ្រប់លំដាប់ថ្នាក់ ដើម្បីជំរុញការគ្របដណ្តប់សុខភាពជាសាកលនៅកម្ពុជា ដែលជារបៀបវារៈ គោលនយោបាយប្រកបដោយមហិច្ឆិតាខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានឆ្លុះបញ្ចាំងនៅក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

បណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ ក្រុមប្រឹក្សាជាតិគាំពារសង្គម បានជម្រាបជូនអង្គប្រជុំ អំពីវឌ្ឍនភាព នៃការអនុវត្តក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០១៦ ដល់២០២៥ ដែលជាឯកសារគោល និងជាមគ្គុទ្ទេសក៍សម្រាប់ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមកម្ពុជានាពេលបច្ចុប្បន្ន ដោយផ្អែកលើអភិក្រមកិច្ចគាំពារសង្គមពេញមួយវដ្តជីវិត និងផ្តោតលើសសរស្តមចំនួន ២គឺ ប្រព័ន្ធជំនួយសង្គម និងប្រព័ន្ធសន្តិសុខសង្គម។ បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបាន និងកំពុងអនុវត្តកម្មវិធីជាតិជំនួយសង្គម និរបបសន្តិសុខសង្គមក្នុងប្រព័ន្ធគាំពារសង្គមនានា រួមមាន៖ មូលនិធិសមធម៌សុខាភិបាល របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកូនរហូតបានអាយុក្រោម ២ឆ្នាំ ដែលត្រូវបានដាក់ឱ្យអនុវត្តចាប់តាំងពី ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩ មក។

សាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងកោតសរសើរដល់ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម ដែលបានអនុវត្តក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០១៦ ដល់២០២៥ និងមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ព្រមទាំងយកចិត្តទុកដាក់ក្នុងការសហការសម្របសម្រួលក្រុមការងារអន្តរក្រសួង ដើមី្បរៀបចំឯកសារសេចក្តីព្រាងផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ដើម្បីកំណត់អំពីចក្ខុវិស័យ និងផែនការយុទ្ធសាស្ត្រ ក្នុងការបោះជំហានជាដំណាក់កាលៗ ឆ្ពោះទៅការសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសាកលនៅកម្ពុជា តាមរយៈការបន្តអភិវឌ្ឍ និងពង្រីកប្រព័ន្ធគាំពារសន្តិសុខសង្គម ព្រមជាមួយនឹងការពង្រឹង និងបង្កើនប្រសិទ្ធភាពផ្នែកថែទាំសុខភាព៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១២ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


