Connect with us

ព័ត៌មានជាតិ

យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»​នៅតាមសាលារៀន

បានផុស

នៅ

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានតំណាងរដ្ឋបាលខេត្តចូលរួម យុទ្ធនាការកាត់បន្ថយ​ការប្រើប្រាស់​ប្លាស្ទិក «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»នៅតាមសាលារៀន និងពិធីចុះអនុស្សរណៈយោគយល់រវាងក្រសួង​បរិស្ថាននិងរដ្ឋបាលខេត្តព្រះសីហនុ ក្រោមអធិបតីភាព លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមរដ្ឋបាលខេត្តព្រះសីហនុ យុទ្ធនាការនេះរៀបចំឡើងក្នុងគោលបំណង៖

១. ផ្សព្វផ្សាយជាផ្លូវការនូវចលនារួមគ្នាកាត់បន្ថយសំណល់ប្លាស្ទិកនៅកម្ពុជា តាមគោលការណ៍​ស្ម័គ្រចិត្តស្រប​តាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលស្ដីពីការគ្រប់គ្រងថង់ប្លាស្ទិក។

២. ជំរុញការចូលរួមរបស់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ស្ថាប័ន និងភាគីពាក់ព័ន្ធកាត់បន្ថយ និងឈប់ប្រើ​ប្រាស់ថង់ប្លាស្ទិក។

៣. ឆ្លុះបញ្ចាំងពីឆន្ទៈរួមគ្នារបស់ប្រជាពលរដ្ឋកម្ពុជាជាមួយប្រជាជាតិលើសកលលោក ក្នុងការកាត់បន្ថយការ​បំពុល​ដោយប្លាស្ទិកស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។

សូមរម្លឹកថា កន្លងមករដ្ឋបាលខេត្តព្រះសីហនុ បានសាកល្បងអនុវត្ត គម្រោង តំបន់គ្មានថង់ប្លាស្ទិក បានយ៉ាង​ជោគជ័យនៅ វិទ្យាល័យហ៊ុនសែនមិត្តភាព (ក្រុងព្រះសីហនុ) និងរមណីយដ្ឋានកោះក្របីផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ២១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២១ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម