ព័ត៌មានជាតិ
ក្រសួងអប់រំ រៀបចំព្រឹត្តិការណ៍ប្រកួតសិស្សឆ្នើមការបង្កើតវត្ថុគំរូ “បំណងប្រាថ្នា” ទូទាំងប្រទេស រដូវកាលទី ២
ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំព្រឹត្តិការណ៍ប្រកួតសិស្សឆ្នើមទូទាំងប្រទេសរដូវកាលទី ២ ស្តីពីការសិក្សាដោយការបង្កើតវត្ថុគំរូ“បំណងប្រាថ្នា” ផ្តោតលើការបណ្តុះសមត្ថភាពផ្នែកស្រាវជ្រាវ និងការបង្កើតគម្រោង ដោយមានការចូលរួមពីសិស្សនៅកម្រិតមធ្យមសិក្សា មកពីសាលារដ្ឋ និងឯកជន យ៉ាងច្រើនកុះករ។

ថ្លែងក្នុងកម្មវិធីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រទៅលើព្រឹត្តិការណ៍បំណងប្រាថ្នារដូវកាលទី ២ នៃការបង្កើតវត្ថុគំរូ នៅព្រឹកថ្ងៃទី ២១ វិច្ឆិកា នាមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជាកូរ៉េ កញ្ញា ហួ សុកញ្ញា តំណាងក្រុមការងាររបស់មជ្ឈមណ្ឌល អប់រំឌីជីថល នៃការសិក្សាពីចម្ងាយ នៃក្រសួងអប់រំ យុវជននិងកីឡា បានឲ្យដឹងថា នេះជាលើកទី ២ ហើយ ដែលក្រសួងអប់រំ បានរៀបចំព្រឹត្តិការណ៍នេះ ដែលលើកទី ១ ធ្វើនៅឆ្នាំ ២០២១ ផ្តោតសំខាន់ទៅលើការសិក្សាបង្កើតគម្រោងដោយសិស្សត្រូវជ្រើសរើសគម្រោងណាមួយ ឬមេរៀនណាមួយ សៀវភៅសិក្សាគោល ឬសៀវភៅសិក្សាពុម្ពរបស់ក្រសួងបង្កើតជាគម្រោង។

កញ្ញា បានបន្តថា ប៉ុន្តែសម្រាប់រដូវកាលទី ២ នេះ ខុសប្លែកពីឆ្នាំមុន ដោយសិស្សត្រូវដោះស្រាយបញ្ហានានាដែលកើតមាននៅក្នុងសង្គម ពោលគឺដំបូងត្រូវកំណត់បញ្ហាណាមួយដែលចង់ដោះស្រាយ បន្ទាប់មកត្រូវយកដំណោះស្រាយណាមួយដោយផ្អែកទៅលើមុខវិជ្ជាស្ទែមដើម្បីធ្វើការដោះស្រាយបញ្ហា និងបង្កើតនៅលើវត្ថុគំរូរបស់ខ្លួនឆ្លើយតបបញ្ហាដែលត្រូវដោះស្រាយ។

កញ្ញា បានបន្តទៀតថា ព្រឹត្តិការណ៍ប្រកួតសិស្សឆ្នើមទូទាំងប្រទេស ចែកជា ៤ ដំណាក់កាល គឺ ដំណាក់កាលទី ១-ការចុះឈ្មោះ ការបង្ហាញវិស័យទាក់ទងនឹងការស្រាវជ្រាវ និងការបង្ហាញប្រធានបទ ចាប់ផ្ដើមនៅថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២៣ ដែលមានបេក្ខជនចូលរួមសរុប ១៧២៣ នាក់ ភាគច្រើនមកពីសាលារៀនជំនាន់ថ្មី នៃវិទ្យាល័យព្រះស៊ីសុវត្ថិ វិទ្យាល័យព្រែកលៀប និងសាលាឯកជនមួយចំនួនទៀត។ ដំណាក់កាលទី ២-ការស្វែងរកដៃគូ ការបង្កើតក្រុម និងការ Submit ឯកសារទស្សនាទាន បញ្ចប់នៅថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២៣ ដោយទទួលបានឯកសារទស្សនាទានពី ១៦១ ក្រុម។ ដំណាក់កាលទី ៣-ការកែលម្អលើឯកសារទស្សនាទាន និងការផ្តល់យោបល់ពី Mentor ដោយបានជម្រុះពី ១៦១ ក្រុម មកនៅត្រឹម ៨០ ក្រុម និងដំណាក់កាលទី ៤ ជាការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដែលក្រុមនីមួយៗត្រូវតាំងបង្ហាញផ្ទាំងផ្សព្វផ្សាយ (Posters) និងការធ្វើបទបង្ហាញ (Presentation) ជាសាធារណៈ ដោយជម្រុះពី ៨០ ក្រុម មកនៅត្រឹម ៥០ ក្រុមចុងក្រោយ ដើម្បីចូលរួមប្រកួតវគ្គផ្ដាច់ព្រ័ត្រនៅខែមីនា ឆ្នាំ ២០២៤ ដោយយកចំណាត់ថ្នាក់លេខ ១ លេខ ២ និងលេខ ៣ ដើម្បីទទួលបានពាន មេដាយ និងថវិកាពីក្រសួងអប់រំ យុវជន និងកីឡា៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


