ព័ត៌មានជាតិ
មន្ត្រីជំរុញឲ្យបន្តសកម្មភាពលើកកម្ពស់វិស័យគាំពារសង្គម ស្របតាមគោលនយោបាយ
លោក សំហេង បុរស ប្រធានអនុគណៈកម្មាធិការជំនួយសង្គម បានថ្លែងនូវការជំរុញឲ្យមន្ត្រីជំនាញបន្តសកម្មភាពលើកកម្ពស់វិស័យគាំពារសង្គមនិងមនុស្សចាស់ស្របតាមគោលនយោបាយគាំពារសង្គម ២០១៦-២០២៥ ។
នៅព្រឹកថ្ងៃអង្គារទី៩ ខែកុម្ភៈ ឆ្នាំ២០២១ បានជួបជាមួយអ្នកជំនាញធនាគារពិភពលោក ដើម្បីពិភាក្សាលើការរៀបចំយន្តការ ក្នុងការអភិវឌ្ឍការងារជំនួយសង្គម ក្រោមអធិបតីភាពលោកសំហេង បុរស រដ្ឋលេខាធិការ និងជាប្រធានអនុគណៈកម្មាធិការជំនួយសង្គម នៅទីស្តីការក្រសួង ។

លោករដ្ឋលេខាធិការបានថ្លែងថា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មានទិសដៅយុទ្ធសាស្ត្រជាច្រើន សម្រាប់អនុវត្តតាមការចង្អុលបង្ហាញរបស់រាជរដ្ឋាភិបាល ក្នុងនោះក៏មានវិស័យគាំពារសង្គម និងសមាគមមនុស្សចាស់នៅកម្ពុជា ផងដែរ។ បន្ថែមពីនេះទៀត មន្ត្រីអនុគណ:កម្មាធិការជំនួយសង្គមត្រូវយកចិត្តទុកដាក់បន្តចូលរួមសហការជាមួយអ្នក ជំនាញការធនាគារពិភពលោក ដើម្បីពិភាក្សាលើការរៀបចំយន្តការ ក្នុងការអភិវឌ្ឍការងារជំនួយសង្គមតែម្ដង។

លោករដ្ឋលេខាធិការ បានបង្ហាញនូវសុច្ឆន្ទៈដ៏ប្រសើរមួយក្នុងការចូលរួមលើកកម្ពស់វិស័យគាំពារសង្គមនិងសមាគមមនុស្សចាស់ ក្នុងវិស័យសង្គមកិច្ច ដើម្បីឆ្លើយតបទៅនឹងក្របខ័ណ្ឌជាតិគោលនយោបាយគាំពារសង្គម ២០១៦-២០២៥ នាពេលថ្មីៗនេះ ដែលស្របគ្នាជាមួយទិសដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំរួចជាស្រេច៕
អត្ថបទ៖ វិមាន
-
កីឡា១៤ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១៧ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៧ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៦ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


