Connect with us

ព័ត៌មានជាតិ

រដ្ឋាភិបាលបង្កើតក្រុមការងារអន្តរក្រសួង ដើម្បីរៀបចំរបាយការណ៍ស្តីពីសិទ្ធិមនុស្សកម្ពុជា ទៅកាន់ UN

បានផុស

នៅ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ បានសម្រេចបង្កើតក្រុមការងារអន្តរក្រសួងដឹកនាំការងាររៀបចំរបាយណ៍ការជាតិ ស្តីពីសិទ្ធិមនុស្សនៅកម្ពុជាជូនទៅអង្គការសហប្រជាជាតិ ដោយមានលោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជាប្រធាន រួមជាមួយសមាជិកជាច្រើនរូបទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមការងារអន្តរក្រសួងដែលមានភារកិច្ចធ្វើកិច្ចនេះ មានសមាជិកទាំងអស់ ៤២នាក់។ សមាជិកទាំង ៤២រូបមានភារកិច្ចដូចជា ដឹកនាំធ្វើសេចក្តីព្រាងរបាយការណ៍ជាតិ ស្តីពីសន្ធិសញ្ញាដែលពាក់ព័ន្ធនឹងសិទ្ធិមនុស្សនៅកម្ពុជា សម្រាប់ដាក់ជូនអង្គការសហប្រជាជាតិ មានជាអាទិ៍ របាយការណ៍ស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ (ICCPR), របាយការណ៍ស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ICESCR), របាយការណ៍ស្តីពីលុបបំបាត់ការរើសអើងពូជសាសន៍ (CERD) របាយការណ៍ស្តីពីការការពារជនគ្រប់រូបពីការបាត់ខ្លួនដោយបង្ខំ (CED) របាយការណ៍ស្តីពីការការពិនិត្យជាសកលតាមការកំណត់ (UPR) និងរបាយការណ៍ផ្សេងៗទៀតដែល UN ស្នើសុំ សម្រាប់ដាក់ឱ្យរដ្ឋាភិបាលពិនិត្យ មុនបញ្ចូនទៅកាន់ UN។

ពិនិត្យ និងលើកយោបល់ជូនរដ្ឋាភិបាល លើសេចក្តីព្រាងរបាយការណ៍នានារបស់អង្គការសហប្រជាជាតិ ដូចជា របាយការណ៍របស់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា។ របាយការណ៍របស់អ្នកតំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ រួមទាំងរបាយការណ៍របស់អ្នកតំណាងផ្សេងៗទៀត។ បន្ថែមពីនោះ ក្រុមការងារត្រូវបំពេញភារកិច្ចផ្សេងៗទៀត ពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្ស តាមការប្រគល់ជូនពីប្រមុខរាជរដ្ឋាភិបាល។

ក្រៅពីក្រុមការងារអន្តរក្រសួងកម្រិតនយោបាយខាងលើសម្រាប់ធ្វើរបាយការណ៍ទៅ UN ក៏មានក្រុមការងារអន្តរក្រសួងកម្រិតបច្ចេកទេស ដែលមានសមាជិក ៤៥រូបជាជំនួយផងដែរ។ នៅប្រការ៦ នៃសេចក្តីព្រាងច្បាប់នេះចែងថា គ្រប់របាយការណ៍ការជាតិស្តីពីសិទ្ធិមនុស្សនៅកម្ពុជា ត្រូវមានការដាក់បញ្ជូនដោយផ្ទាល់ទៅរដ្ឋាភិបាល ដើម្បីស្នើសុំពិនិត្យ និងសម្រេចដាក់បញ្ជូនទៅ UN បន្ទាប់ពីឆ្លងកាត់ការប្រជុំដោយក្រុមការងារអន្តរក្រសួងកម្រិតនយោបាយ និងបច្ចេកទេស៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម