ព័ត៌មានជាតិ
រាល់ពេលទិញសម្ភារថ្មីចូលផ្ទះ ជនជាតិដើមភាគតិចនៅមណ្ឌលគិរី តែងធ្វើពិធីសែនព្រេនសុំក្តីសុខ
ជនជាតិដើមភាគតិចព្នង ខេត្តមណ្ឌលគិរី នៅតែប្រកាន់ខ្ជាប់វប្បធម៌ប្រពៃណី ការសែនព្រេន ដើម្បីសុំសុខសប្បាយ លាភជ័យ និងបញ្ចៀសពីជំងឺដម្កាត់ផ្សេងៗ។ តួយ៉ាង រាល់ពេលដែលទិញសម្ភារប្រើប្រាស់ចូលផ្ទះ មិនថាជារបស់ថ្មី ឬមួយទឹកនោះទេ ក្នុងនាមជនជាតិដើមភាគតិច ពួកគេតែងធ្វើពិធីសុំលាភជ័យ និងបន់ស្រន់សុំសេចក្តីសុខជាដើម។

ជាក់ស្ដែងប្រជាពលរដ្ឋមួយគ្រួសាររស់នៅភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី លោក កន ញ្អាន អាយុ៥២ឆ្នាំ បានប្រាប់«កម្ពុជាថ្មី»ថា ក្នុងនាមគាត់ជាជនជាតិដើមភាគតិចព្នងមួយរូប តែងតែប្រកាន់ខ្ជាប់ប្រពៃណីទំនៀមទម្លាប់វប្បធម៌ដែលបានបន្សល់ទុកតាំងពីដូនតាមកម្ល៉េះ។

លោកថា៖« អ្វីដែលសំខាន់នោះ គឺយើងមានទម្លាប់មួយឱ្យតែទិញរបស់របរចូលក្នុងផ្ទះមិនថារបស់របរតូចធំ ចាស់ ឬក៏ថ្មីនោះទេ គឺពួកយើងត្រូវតែសែនព្រេន សុំលាភ សុំជ័យ សុំសេចក្ដីសុខសប្បាយ ហើយពួកយើងជឿថារបស់របរទាំងនោះ បង្កើនក្ដីសុខសប្បាយថែរក្សាម្ចាស់ថ្មី កុំឱ្យមានជំងឺដង្កាត់ផ្សេងៗមកបៀតបៀន»។

បើតាមជនជាតិដើមភាគតិចរូបនេះ ការដាក់ដង្វាយសែនព្រេន សែនរបស់របរចូលផ្ទះនោះ តាមទម្លាប់ពួកគាត់ត្រូវដាក់មាន់មួយគូ ស្រាមួយពាង និងនំនេកផ្លែឈើផ្សេងបន្ថែមទៀត។ លោក ញ្អាន បានប្រាប់ឱ្យដឹងទៀតថា អ្វីដែលគួរឱ្យកត់សម្គាល់ ជាទំនៀមទម្លាប់ បើសិនជាអ្នកភូមិបានទិញសម្ភារនៅក្បែរភូមិ ឬទិញពីអ្នកជិតខាង អ្នកទិញនោះនឹងត្រូវស្ងោមាន់មួយជូនទៅម្ចាស់ដើម ដើម្បីសុំពរជ័យ សុំលាភចូលផ្ទះ។

ការប្រារព្ធពិធីសែនព្រេនបែបប្រពៃណីរបស់ជនជាតិដើមភាគតិចព្នងនៅខេត្តមណ្ឌលគិរី គេសង្កេតឃើញមានការប្រារព្ធប្រកាន់ភ្ជាប់យ៉ាងខ្ជាប់ខ្ជួន ទោះបីជាការប្រារឰនោះបែបបុរាណយ៉ាងណាក៏ដោយ៕
អត្ថបទ៖រៀម សុខហេង
-
កីឡា១៧ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


