ព័ត៌មានអន្ដរជាតិ
កូរ៉េខាងត្បូងរៀបចំការបោះឆ្នោតបន្ទាប់ពីលោក Yoon ត្រូវបានបណ្តេញចេញ ពាក់ព័ន្ធការប្រកាសច្បាប់អាជ្ញាសឹក
ប្រជាជនកូរ៉េខាងត្បូងបានធ្វើដំណើរទៅបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅថ្ងៃអង្គារនេះ បន្ទាប់ពីការទម្លាក់ប្រធានាធិបតីបក្សអភិរក្សនិយមលោក Yoon Suk Yeol ដែលរងការចោទប្រកាន់ពីបទបះបោរទាក់ទងនឹងការប៉ុនប៉ងបរាជ័យរបស់លោកក្នុងការដាក់ច្បាប់អាជ្ញាសឹកកាលពីខែធ្នូឆ្នាំមុន។ នេះបើយោងតាមការចេញផ្សាយរបស់បុស្តិ៍ទូរទស្សន៍បារាំង France 24 នៅថ្ងៃទី០៣ខែមិថុនានេះ។

ការដកតំណែងរបស់លោក Yoon បានបង្កឱ្យមានការតវ៉ាយ៉ាងធំ និងវិបត្តិនយោបាយពាសពេញប្រទេសកូរ៉េខាងត្បូង ក៏ដូចជាទាញសេដ្ឋកិច្ចរបស់ប្រទេសឱ្យធ្លាក់ចុះ និងប៉ះពាល់ដល់សកម្មភាពការទូតនានា។
ការបោះឆ្នោតជ្រើសរើប្រធានាធិបតីនេះមានបេក្ខភាពសេរីនិយមលោក Lee Jae-myung ប្រឆាំងនឹងបេក្ខភាពអភិរក្សលោក Kim Moon Soo។
លោក Lee គឺជាអតីតអភិបាលខេត្ត និងធ្លាប់មានបញ្ហាជាមួយករណីពុករលួយ និងទ្រព្យសម្បត្តិ តែទោះយ៉ាងណាលោកបានប្តេជ្ញាថានឹងផ្សះផ្សារជាតិ ដោះស្រាយបញ្ហាវិសមភាព និងរក្សាទំនាក់ទំនងដ៏រឹងមាំជាមួយសហរដ្ឋអាមេរិក ខណៈពេលដែលមានការប្រុងប្រយ័ត្នជាមួយនឹងពន្ធរបស់លោក Trump និងគោលនយោបាយកូរ៉េខាងជើង។
ចំណែកលោក Kim ដែលជាអតីតរដ្ឋមន្ត្រីការងារក្រោមការដឹកនាំរបស់លោក Yoon បានព្រមានថា ជ័យជម្នះរបស់លោក Lee នឹងនាំមកនូវការសងសឹកផ្នែកនយោបាយ និងការបង្រួបបង្រួមអំណាចហួសហេតុ។ លោកបានចោទប្រកាន់លោក Lee ថាមានបំណងចង់កាន់អំណាចផ្តាច់ការ ខណៈពេលលោក Kim សន្យាថានឹងមានទំនាក់ទំនងកាន់តែរឹងមាំជាមួយសហរដ្ឋអាមេរិក និងធ្វើកិច្ចប្រជុំកំពូលភ្លាមៗជាមួយលោក Donald Trump ។

ប្រធានាធិបតីថ្មីនឹងស្បថចូលកាន់តំណែងភ្លាមៗសម្រាប់រយៈពេលប្រាំឆ្នាំ។ ចំនួនអ្នកទៅបោះឆ្នោតមានច្រើន ដោយមានជាង ១៥ លាននាក់បានបោះឆ្នោតមុនកាលកំណត់ និងរាប់លាននាក់ទៀតនឹងបោះឆ្នោតនៅពេញមួយថ្ងៃអង្គារនេះ។ អ្នកឈ្នះត្រូវបានគេរំពឹងថានឹងត្រូវបានប្រកាសនៅពាក់កណ្តាលអធ្រាត្រថ្ងៃអង្គារ។
សូមបញ្ជាក់ថា ការបោះឆ្នោតនេះគឺជាពេលវេលាដ៏សំខាន់មួយសម្រាប់លទ្ធិប្រជាធិបតេយ្យរបស់ប្រទេសកូរ៉េខាងត្បូង ដែលមានភាពតានតឹងដោយភាពចលាចលនយោបាយជាច្រើនខែ និងភាពមិនច្បាស់លាស់ដែលបន្តកើតមានចំពោះឯកភាពក្នុងប្រទេស គោលនយោបាយការបរទេស និងការស្តារសេដ្ឋកិច្ចឡើងវិញ៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


