ព័ត៌មានអន្ដរជាតិ
មនុស្ស១២នាក់រងរបួសក្នុងហេតុការណ៍ចាក់សម្លាប់នៅអង្គការទីជម្រកជនអនាថារដ្ឋ Oregon
នៅក្នុងការវាយប្រហារដ៏រន្ធត់មួយកាលពីយប់ថ្ងៃអាទិត្យ បុរសម្នាក់ប្រដាប់ដោយកាំបិតប្រវែង ២០សង់ទីម៉ែត្របានធ្វើឲ្យបុរស១២នាក់អាយុចន្លោះពី ២៦ដល់៥៧ ឆ្នាំរងរបួស នៅឯអង្គការ Union Gospel Mission ដែលជាទីជម្រកជនអនាថានៅទីក្រុង Salem រដ្ឋ Oregon សហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានAP នៅថ្ងៃទី០៣ខែមិថុនា។

ជនសង្ស័យមានឈ្មោះ Tony Williams អាយុ ៤២ ឆ្នាំ បានចូលទៅក្នុងទីតាំងកើតហេតុនៅម៉ោងប្រហែល ៧:១៥ យប់ ហើយបន្ទាប់មកបានចាប់ផ្តើមចាក់សម្លាប់មនុស្សជាច្រើននាក់។ អ្នកដែលឃើញហេតុការណ៍បានព្យាយាមធ្វើអន្តរាគមន៍ ក៏រងរបួសផងដែរ ហើយក្រោយមក Williams បានវាយប្រហារអ្នកផ្សេងទៀតនៅខាងក្រៅអគារ។
ប៉ូលិសបានចាប់ខ្លួន Williams នៅតាមផ្លូវភ្លាមៗបន្ទាប់ពីហេតុការណ៍។ ជនរងគ្រោះចំនួន ១១នាក់ រួមទាំងបុគ្គលិកអង្គការពីរនាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ក្នុងនោះមានមនសុ្ស៥នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ អាជ្ញាធរមិនបានបង្ហាញពីមូលហេតុនាំឲ្យមានការវាយប្រហារដ៏រន្ធត់នេះទេ ប៉ុន្តែបានបញ្ជាក់ថា ការវាយប្រហារនេះមិនបានកំណត់គោលដៅជាក់លាក់លើជនអនាថានោះទេ។
មុនហេតុការណ៍ដ៏អាក្រក់នេះ Williams បានធ្វើដំណើរពីទីក្រុងPortlandមកដល់ទីក្រុង Salem កាលពីមួយថ្ងៃមុន ហើយបានទៅលេងកន្លែងកើតហេតុដែលគាត់ធ្លាប់ស្នាក់នៅពីមុន និងបានបង្កហេតុនេះឡើងមក។ បុគ្គលិក និងមន្ត្រីមូលដ្ឋានបានសម្តែងការតក់ស្លុត និងសោកសៅ ដោយការពិភាក្សាកំពុងដំណើរការដើម្បីកែលម្អវិធានការសុវត្ថិភាព ខណៈហេតុការណ៍នេះក្លាយជាហេតុការណ៍ដ៏ឃោរឃៅបំផុតមួយនៅក្នុងប្រវត្តិសាស្ត្ររបស់ទីជម្រកសម្រាប់ជនអនាថា៕


អត្ថបទ៖ ប៊ុន សុភាព
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ


