កីឡា
អ្នកចាំទីដៃស្អិត Joan García យល់ព្រមលក្ខខណ្ឌផ្លាស់ទៅក្លិប Barcelona
អ្នកចាំទីរបស់ Espanyol កីឡាករ Joan Garcia បានព្រមព្រៀងលក្ខខណ្ឌ ក្នុងការផ្លាស់ទៅចូលរួមជាមួយក្លិប Barcelona នៅរដូវក្តៅនេះហើយ។

យោងតាមការចុះផ្សាយដោយអ្នកកាសែត អ៉ីតាលី លោក Fabrizio Romano បានឱ្យដឹងថា អ្នកចាំទី Joan Garcia កាន់តែខិតជិត ក្នុងការផ្លាស់ទៅចូលរួមជាមួយ Barcelona នៅរដូវក្តៅនេះ បន្ទាប់ពីមានកិច្ចព្រមព្រៀងកើតឡើង។
ប្រភពដដែលបានបន្ថែមថា បច្ចុប្បន្នទាំងភាគីក្លិបទាំងពីរ និងសាមីខ្លួនកីឡាករ កំពុងចរចាគ្នានៅដំណាក់កាលចុងក្រោយ អំពីការផ្ទេរអ្នកចាំទីសញ្ជាតិ អេស្ប៉ាញវ័យ ២៤ ឆ្នាំរូបនេះ ហើយការសម្រេចផ្លូវការនឹងរួចរាល់ក្នុងពេលឆាប់ៗនេះ។

គួរបញ្ជាក់ថា Joan Garcia គឺជាយុវជន ដែលបានកើតចេញពីថ្នាលរបស់ Espanyol តែម្តង ហើយរូបគេត្រូវបានក្លិបតម្លើងមកកាន់ក្រុមធំនៅខែ កក្កដា ឆ្នាំ ២០២១។ ក្នុងការបង្ហាញខ្លួន ៤ រដូវកាលមកនេះ អ្នកចាំទីវ័យ ២៤ ឆ្នាំពិតជាបង្ហាញសមត្ថភាពលេចធ្លោរមែនទែន រហូតទទួលបានការចាប់អារម្មណខ្លាំងពីក្លិបធំៗនៅ អឺរ៉ុប ជាពិសេស គឺ Barcelona។ យ៉ាងណា កិច្ចសន្យារបស់គេ គឺនៅសល់ ៣ រដូវកាលទៀត ជាមួយក្រុម Espanyol ពោលគឺដល់ខែ មិថុនា ឆ្នាំ ២០២៨៕

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Fabrizio Romano
-
ព័ត៌មានជាតិ៩ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


