ព័ត៌មានជាតិ
អ្នកឧកញ៉ា ម៉ុង ឫទ្ធី ស្នើឱ្យរដ្ឋាភិបាលរឹតបន្តឹងការត្រួតពិនិត្យលើគុណភាព បន្លែ ផ្លែឈើ នាំចូល
អ្នកឧកញ៉ា ម៉ុង ឫទ្ធី បានស្នើសុំឱ្យរាជរដ្ឋាភិបាលរឹតបន្តឹងក្នុងការត្រួតពិនិត្យទៅលើគុណភាពបន្លែ ផ្លែឈើ ត្រី សាច់ ដើម្បីធានាបានសុវត្ថិភាពសុខភាពប្រជាពលរដ្ឋ។

អ្នកឧកញ៉ា ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភាបានស្នើបែបនេះ នៅក្នុងពិធីសមាជរដ្ឋសភា និងព្រឹទ្ធសភា លើកទី១ ថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ ២០២៥។
អ្នកឧកញ៉ា ម៉ុង ឫទ្ធី លើកឡើងថា៖ «សូមឱ្យរដ្ឋាភិបាលបង្កើនការយកចិត្តទុកដាក់ផលិតពូជ ឈើហូបផ្លែ ដែលប្រទេសជិតខាងគេលក់ឱ្យយើង គឺឈើហូបផ្លែដែលគេឈប់ប្រើហើយ បានគេលក់ឱ្យយើង គេអត់ចង់ឱ្យយើងទទួលបានផលច្រើនទេ គេធ្វើម៉េចឱ្យយើងទទួលបានផលតិច ដើម្បីយើងនាំបន្លែផ្លែឈើពីគេមក ហើយជួនកាលប៉ះចំមានគីមីអញ្ចឹងទៀត យើងរត់ទៅដេកពេទ្យស្រុកគេក៏ថាបានដែរ អញ្ចឹងយើងត្រូវតែខិតខំប្រឹងប្រែងផលិត»។

អ្នកឧកញ៉ា ម៉ុង ឫទ្ធី បានបន្ថែមថា ក្រោយឆ្នាំ ១៩៧៩ យើងនាំជ្រូកចូលរហូត ប៉ុន្តែបច្ចុប្បន្ន រយៈពេល ៣ ឆ្នាំមកហើយ យើងមានជ្រូកលើសតម្រូវការ ពោលគឺការផលិតលើសការទទួលទាននៅក្នុងស្រុក ប៉ុន្តែសូមឱ្យប្រុងប្រយ័ត្នផង ក្នុងការនាំចូលសូម្បីតែជ្រូករស់ក៏គេអាចដាក់គីបានដែរគេចាក់ថ្នាំតែមួយម្ជុល ១៥ ថ្ងៃក្រោយមក គេហានឱ្យតម្លៃលើស១ កាក់ នៃតម្លៃដែលគេទិញធម្មតា ធ្វើឱ្យយើងមានបញ្ហា។
អ្នកឧកញ៉ា ម៉ុង ឫទ្ធី បន្ថែមថា៖ «ការងារធ្វើកសិកម្មដាំដុះ ត្រូវការសំខាន់ចាំបាច់គឺពូជ ជី ទឹក ដីដែលមានជីជាតិ តែបើដីអត់ជីជាតិ យើងត្រូវកែប្រែដី បានយើងអាចដាំដុះបាន បើយើងរកតែដីល្អយកមកដាំ យើងមិនដឹងរកដីឯណាបានយកមកធ្វើស្រែចម្ការទេ អញ្ចឹងដីដែលអត់ល្អ យើងត្រូវតែកែប្រែវា ដើម្បីធ្វើកសិកម្មកុំចោលវា»។

អ្នកឧកញ៉ា ម៉ុង ឫទ្ធី ក៏បានថ្លែងកោតសរសើរដល់រាជរដ្ឋាភិបាល ដែលបានពុះពារគ្រប់ឧបសគ្គ ពីបាតដៃទទេ រកអង្ករច្រកឆ្នាំងគ្មាន រហូតដល់នាំអង្ករចេញ ហើយស្ទើរតែពិបាករកទីផ្សារលក់អង្ករទៅទៀត វាច្រើនមែនទែន ដែលយើងគិតស្មានមិនដល់ថា ធ្លាប់តែអត់អង្ករច្រកឆ្នាំង ទៅជាមានងង្កររហូតដល់នាំចេញយ៉ាងច្រើនសន្ធឹកសន្ធាប់។
អ្នកឧកញ៉ា ម៉ុង ឫទ្ធី បញ្ជាក់ថា៖ «ការលំបាកនៅតែជួប អាកាលពីអត់អង្ករច្រកឆ្នាំង លំបាកម្យ៉ាង ដល់ពេលអង្ករច្រើនពេកកអត់ទីផ្សារ អញ្ចឹងវាត្រូវតែដោះស្រាយ»។
អ្នកឧកញ៉ាក៏ស្នើសុំឱ្យរាជរដ្ឋាភិបាលជួយត្រួតពិនិត្យគុណភាព នៃការនាំចូលជី កុំឱ្យប្រទេសជិតខាងយកជីដែលគ្មានគុណភាពមកឱ្យកសិករយើង ធ្វើឱ្យកសិករ យកមកដាក់ស្រែចម្ការទៅទទួលផលបានតិច ហើយតម្លៃផលិតខ្ពស់៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


